សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

អ.ស.ប.​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទុក​ចិត្ត​លើ​ភាព​ចលាចល​និកាយ​មីយ៉ាន់ម៉ា

120806_17a 
អ្នក​រាយការណ៍​ពិ​សេស សិទ្ធិ​មនុស្ស អ.ស.ប. លោក​ ថូ​ម៉ាស់ អូ​ជា គ្វីន​តាណា
 ថ្លែង​ទៅកាន់​អ្នកកាសែត​មុន​ពេល​ចាក​ចេញពី​ព្រលាន​យន្ត​ហោះ​យាំង​ហ្គោន
ក្រុង​យ៉ាំងហ្គោនៈ ប្រេសិត​អ.ស.ប.​កំពូល​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍ បាន​សម្តែង​ក្តី​បារម្ភ​ជា​ខ្លាំង​ជុំ​វិញ​ការ​រំលោភ​បំពាន​ពី​កម្លាំង​ សន្តិសុខ​មីយ៉ាន់ម៉ា​ដែល​គេ​ចោទ​ប្រកាន់ បន្ទាប់​ពី​អំពើ​ហិង្សា​ខាង​និកាយ​នៅ​រដ្ឋ​រ៉ាក់ឃីន និង​​បាន​ជំ​រុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ថ្នាក់​រដ្ឋ​មួយ​ឲ្យ​ពេញ​លេញ និង​អាច​ទុក​ចិត្ត​។
លោក ថូម៉ាស់ អូជា គ្វីនតាណា អ្នក​រាយការណ៍​ពិសេស​ខាង​សិទ្ធិ​មនុស្ស​អ.ស.ប. បាន​អំពាវ​នាវ​​ដល់​រដ្ឋាភិបាល​ឲ្យ​ស្វែងរក​ការ​ពិត​អំពី​អំពើ​ហិង្សា ក្នុង​ខែ​មិថុនា​ រវាង​ពុទ្ធសាសនិក​រ៉ាក់ឃីន​ភាគ​តិច និង ជន​មូស្លីមរ៉ូហ៊ីងយ៉ា​គ្មាន​រដ្ឋ និង​ដោះស្រាយ​របាយ​ការណ៍​ជា​ច្រើន​អំពី​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ តុលាការ​ និង​ការ​ធ្វើ​ទារុណកម្ម​របស់​ប៉ូលិស និង​ទាហាន​។
នៅ​ក្នុង​ សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​៦ ថ្ងៃ​ទៅ​មីយ៉ាន់ម៉ា ​ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៦​ លោក គ្វីនតា ណា បាន​ថ្លែង​ថា​៖​ «​ខ្ញុំ​មាន​ក្តី​បារម្ភ..ចំពោះ​ការ​ចោទ​ប្រកាន់​ជាច្រើន​ដែល​ ខ្ញុំ​បាន​ទទួល​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដែល​ត្រូវ​បាន គេ​ប្រព្រឹត្ត ជា​ផ្នែក​មួយ​នៃ​វិធានការ​ដើម្បី​ស្តារ​ច្បាប់​និង​សណ្តាប់​ធ្នាប់ ឡើង​វិញ»​។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា​៖«ខណៈ​ដែល​ខ្ញុំ​មិន​ស្ថិត​ ក្នុង​ជំហរ​ដើម្បី​ផ្ទៀងផ្ទាត់​រាល់​ការ​ចោទ​ ប្រកាន់​ទាំង​នេះ​នៅ​ពេល​នេះ​ វា​គឺជា ក្តី​កង្វល់​ដ៏​ធំ​។ ដូច្នេះ​ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​រដ្ឋ​រ៉ាក់​ ឃីន និង​ដើម្បី​ធានា​បាន​នូវ​គណនីយភាព។
ជម្លោះ​នេះ បាន​បង្ហាញ​នូវ​កំហឹង​សហគមន៍​ដែល​ចាក់​ឫស​ជ្រៅ និង​បាន​ផ្តោត​លើ​ការ​សន្យា​របស់ រដ្ឋាភិបាល​កំពុង​កាន់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ​២០១១ ដើម្បី​ការ​ពារ​សិទ្ធិ​មនុស្ស​ បន្ទាប់​ពី​ការ​គ្រប់​គ្រង ពី​កងទ័ព​យ៉ាង​ឃោរឃៅ​ជា​ច្រើន​ទសវត្សរ៍​។
ក្នុង​របាយការណ៍​មួយ​នៅ​ ក្នុង​សប្តាហ៍​នេះ ​ដែល​លើក​ឡើង​ពី​ក្រុម​សាក្សី និង​ការ​សម្ភាស​ជា​មួយ​មនុស្ស​៥៧​នាក់​នៅ​រដ្ឋ​រ៉ាក់ឃីន អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ញូវយ៉ក​បាន​ និយាយ​ថា​មាន​ភស្តុតាង ​បង្ហាញ​ពី​​«ការ​ធ្វើ​ទុក្ខ​បុកម្នេញ​និង​ការ​រើសអើង​ដែល​គាំទ្រ​ដោយ​រដ្ឋ »ប្រឆាំង​នឹង​ជន​មូស្លីមរ៉ូហ៊ីងយ៉ា​ដែល​មាន​ចំនួន​យ៉ាង​តិច​៨០​ម៉ឺន នាក់​នៅ​មីយ៉ាន់ម៉ា​។
របាយការណ៍​នេះ បាន​បញ្ជាក់​ថា កម្លាំង​សន្តិសុខ បាន​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ចាប់​ខ្លួន​តាម​តែ​អំពើ​ចិត្ត និង​ធ្វើ​ទារុណកម្ម និង​មិន​បាន​ធ្វើ​អន្តរាគមន៍​បញ្ឈប់​ការ​សម្លាប់​លើ​មូស្លីម​១០​នាក់ ពី​ហ្វូង​ពុទ្ធសាសនិក​មួយ​ក្រុម ដែល​បង្ក​ជាកុប​កម្ម​ទេ៕

No comments:

Post a Comment

yes