សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 16, 2012

ក្រុម​អាជីវករ​លក់​ខ្សាច់ ថ្ម​សំណង់​ព្រួយ​បារម្ភ​​​ការ​បិទ​ទី​តាំង​អាជីវកម្ម​​​នៅ​​ភ្នំពេញ

IMG_1181

ភ្នំពេញៈក្រុម​អាជីវករ​លក់​ខ្សាច់ ថ្ម​សំណង់​ក្នុង​ខណ្ឌ​ចំនួន​បួន​ក្នុង​រាជធានី​ភ្នំពេញ បាន​សម្ដែង​នូវ​ក្ដី​ព្រួយ​កង្វល់​ជា​ខ្លាំង​អំពី​ការ​បាត់​បង់​ប្រាក់​ចំណូល និង​មុខ​របរ​អាជីវកម្ម​របស់​ខ្លួន​ បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ស្ដីពី​ការ​«បិទ​ទី​តាំង​អាជីវកម្ម​លក់​ខ្សាច់​-ថ្ម​សំណង់​ក្នុង​រាជធានី​ភ្នំពេញ»។
សេចក្ដី​ជូន​ដំណឹង​នោះ​ បាន​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​លក់​ខ្សាច់​-ថ្ម​សំណង់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ចំការ​មន ដូន​ពេញ ៧មករា និង​ខណ្ឌ​ទួល​គោក ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​ចេញ​ទៅ​រក​ទីតាំង​ថ្មី ​ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​[ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១២] នេះ​ត​ទៅ ដើម្បី​រៀប​ចំ​សណ្ដាប់​ធ្នាប់​ របៀប​រៀប​រយ​សាធារណៈ និង សោភ័ណ្ឌ​ភាព​ទី​ក្រុង ។

សេចក្ដី​ជូន​ដំណឹង​នោះ​នៅ​បាន​ព្រមាន​ទៀត​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចុះ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ «បិទ​ទី​តាំង​អាជីវកម្ម» ​ក្នុង​ករណី​ម្ចាស់​ទីតាំង​អាជីវកម្ម​លក់​ខ្សាច់​-ថ្ម​សំណង់​ទាំង​ឡាយ​ណា នៅ​ក្នុង​ខណ្ឌ​ទាំង​បួន​ខាង​លើ​នេះ មិន​ចូល​រួម​សហការ​អនុវត្តន៍​តាម​សេចក្ដី​ជូន​ដំណឹង​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ទេ​នោះ។
លោក​ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិល​មិញ​ថា ការ​ដាក់​ខ្សាច់​ និង​ថ្ម​សំណង់​នៅ​លើ​ចិញ្ចើម​ផ្លូវ មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់ របៀប​រៀប​រយ​សាធារណៈ និង​សោភ័ណ្ឌ​ភាព​ទី​ក្រុង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នៅ​ក្នុង​ទីក្រុង។
លោកឌីម៉ង់​បាន​ថ្លែង​ថា៖​«ខ្សាច់​ដែល​ម្ចាស់​អាជីវកម្ម​ដាក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ វា​អាច​ហូរ​ចូល​ទៅ​កក​ស្ទះ​បណ្ដាញ​លូ​បង្ហូរ​ទឹក ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ជន់​លិច​ផ្លូវ​មួយ​ចំនួន​ក្នុង​ទី​ក្រុង នៅ​ពេល​មាន​ភ្លៀង​ធំ»។
ទោះជា​បែប​នេះក្ដី​ ក្រុម​អាជីវករ​លក់​ខ្សាច់​-ថ្ម​សំណង់​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​ផ្លាស់​ប្ដូរ​ទីតាំង​អាជីវកម្ម គឺ​ត្រូវ​ចំណាយ​ពេល​វេលា​និង​ថវិការ​ច្រើន​បន្ថែម​ទៀត​ ដើម្បី​រក​ជួល​ទីតាំង​ថ្មី ខណៈ​អាជីវករ​ផ្នែក​នេះ​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​មាន​ភាព​ប្រកដ​ប្រជា​ខ្លួន​ឯង​ថា នឹង​ត្រូវ​ធ្វើការផ្លាស់​ប្ដូរ​ទីតាំង​ថ្មី​ឬ​យ៉ាង​ណា​នោះ ​បាន​រអ៊ូរទាំ​ថា​ពួកគេ​ទំនង​ជា​ត្រូវ​បិទ​មុខ​របរ​អាជីវកម្ម​មួយ​នេះ ហើយ​ចាប់​យក​មុខ​របរថ្មី។

No comments:

Post a Comment

yes