សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 16, 2012

ពលករ​ខ្មែរ​១៧​នាក់​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​ថៃ​ខុស​ច្បាប់​បាន​វិល​មក​វិញ

120816_07
កម្មករនេសាទសមុទ្រ​ជនជាតិ​ខ្មែរ​ទាំង​៨នាក​់នេះ ដែល​ទើ​ប​វិល
ត្រលប់មកដល់​ស្រុក​វិញ​។ រូបថត លីកាដូ

កោះកុងៈពលករ​ខ្មែរ ១៧ នាក់ ក្នុង​ចំណោម ២០ នាក់ ដែល​លួច​ឆ្លង​ដែន​ខុស​ច្បាប់ ទៅ​ធ្វើ​ការ​នៅ​លើ​ទូក​នេសាទ ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ប្រាក់​ខែ​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ បន្ទាប់​ពី​ពលករ​ខ្លះ បាន​បង់​ប្រាក់ ១ ពាន់​បាត ទៅ​ឲ្យ​ថៅកែ​ថៃ និង​មាន​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​កម្ពុជា​រួច​មក។
លោក ចាស់ ជឿន មេឃុំ​ទង​ត្រឡាច ក្នុង​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម ជា​ឃុំ​ដែល​ពលករ ២០ នាក់ បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ នៅ​លើ​ទូក​នេសាទ ក្នុង​ប្រទេស​ថៃ ដោយ​គ្មាន​ប្រាក់​ខែ តាម​រយៈ​មេ​ខ្យល់​នោះ កាល​ពី​ថ្ងៃ​ទី ១១ ខែ​សីហា បាន​ដាក់​ពាក្យ​ប្តឹង សុំ​ការ​ជួយ​អន្តរា​គមន៍ ទៅ​ការិយា​ល័យ ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ខេត្ត​កោះកុង ដើម្បី​ជួយ​រំដោះ​ពលករ​ទាំង​នេះ។
លោក សុខ ម៉ាលី នាយ​រង​ការិយា​ល័យ​នគរ​បាល ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ពលករ​ទាំង ២០ នាក់ បាន​ត្រឡប់​មក​ជា​បន្ត​បន្ទាប់​ដោយ​ខ្លួន​ឯង មុន​និង​ក្រោយ​ពី​មាន​បណ្តឹង​សុំ​អន្តរា​គមន៍ ពី​លោក​មេឃុំ​ទង​ត្រឡាច។ ក្នុង​នោះ ពលករ ៨ នាក់ ត្រូវ​បង់​លុយ​ឲ្យ​ថៅកែ ថៃ ចំនួន ៨ ពាន់​បាត ដើម្បី​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ។ មក​ទល់​ពេល​នេះ មាន​ពលករ ៣ នាក់​ ដែល​នគរ​បាល​បាន​អន្តរា​គមន៍​ទាក់​ទង​ទៅ មិន​ព្រម​វិល​មក​វិញ​ទេ ដោយ​សារ​គេ​ចង់​បន្ត​ធ្វើ​ការ​ជា​អ្នក​នេសាទ នៅ​ទី​នោះ​ទៀត បើ​ទោះ​បី​ជា​ដឹង​ថា ធ្វើការ​ខុស​ច្បាប់​ក៏ដោយ។

ទោះ​យ៉ាង​ណា លោក​អះ​អាង​ថា នគរ​បាល បាន​រក​ឃើញ​ថា ការ​បង់​លុយ​ឲ្យ​ថៅកែ ដើម្បី​បាន​វិល​មក​វិញ មិន​មែន​ជាការ​បង់​លោះ​មនុស្ស​នោះ​ទេ ប៉ុន្តែ​ជា​ការ​សង​ថ្លៃ​ខ្ចី​បុល​មុន ដើម្បី​ទិញ​សម្ភារ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន។ លោក​និយាយ​ថា ៖ «​តាម​ពិត​ គាត់​ទៅ​បាន​តែ ២០ ថ្ងៃ ក៏​ត្រឡប់​មក​វិញ ដូច្នេះ​ថៅ​កែ​ណា គេ​បើក​លុយ​ឲ្យ ព្រោះ​ធ្វើ​ការ​មិន​ទាន់​បាន​មួយ​ខែ​ផង។ សូម្បី​តែ​ធ្វើ​ការ​រដ្ឋ ក៏ត្រូវ​បើក​ដាច់​ខែ​ដែរ។ ណា​មួយ គាត់​ខ្ចី​លុយ​គេ​មុន ដើម្បី​ទិញ​បារី​ជក់ ទិញ​ថ្នាំ​ដុស​ធ្មេញ។ អ៊ីចឹង​គេក៏​ឲ្យ​ពួក​គាត់​បង់​លុយ​សង​គេ​វិញ»។
លោក​បន្ត​ថា ករណី​ពលករ​ទាំង ២០ នាក់​នេះ មិន​មាន​បញ្ហា​ចោទ លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ដូច​ជា​ធ្វើ​ការ​លំបាក​អ្វី​ឡើយ តែ​ដោយ​សារ​ពួក​គាត់​មិន​ចេះ​រស់​នៅ ទើប​វិល​មក​វិញ។
លោក​បន្តថា ទោះ​យ៉ាង​ណា អាជ្ញាធរ មិន​គាំទ្រ​ឲ្យ​មាន​ការ​លួច​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ដោយ​ខុស​ច្បាប់​ឡើយ ពី​ព្រោះ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ផ្សេងៗ។
ប៉ុន្តែលោក ផន ភួង អ្នក​នេសាទ​ដែល​ទើប​តែ​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ និយាយ​ថា លោក​និង​អ្នក​ផ្សេង​ទៀត មិន​បាន​បើក​ប្រាក់​ខែ​ដែល​បាន​ធ្វើ​ការ ២០ ថ្ងៃ នៅ​ប្រទេស​ថៃ​នោះ​ទេ ហើយ​ក៏​មិន​បាន​ខ្ចី​បុល​ប្រាក់​ពី​ថៅកែ ដើម្បី​ទិញ​របស់​របរ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​នោះ​ឡើយ។ លោក​បញ្ជាក់​ថា ការ​បង់​លុយ​ឲ្យ​ថៅ​កែ ១ ពាន់​បាត ដើម្បី​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ ត្រូវ​ថៅកែ​ប្រាប់​ថា ជា​ថ្លៃ​ដែល​ត្រូវ​បង់​នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន។ លោក​ថា ៖ «យើង​មិនដឹង​ថា ត្រូវ​គេ​ឲ្យ​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ថៃ​ទេ។ ខ្ញុំ​មិន​ដែល​ខ្ចី​លុយ​ថៅ​កែ​ទេ គឺ​ហូប​តែ​បាយ​នៅ​លើ​ទូក​សុទ្ធ​សាធ»៕

No comments:

Post a Comment

yes