សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 16, 2012

សិស្ស៩រូបឈ្នះ ការ​ប្រឡង​ខ្សែ​វីដេអូ និង​ភាព​យន្ត​ខ្មែរ

DSC00024
សិស្សានុសិស្សទាំង៩នាក់ ទទួលពានរង្វាន់ជ័យលាភី។រូបថតឃួន លក្ខិណា

ភ្នំពេញៈសិស្ស​៩រូប មក​ពី​វិទ្យា​ល័យ​ចំនួន​៣ ក្នុង​ចំណោម​វិទ្យា​ល័យ​ទាំង​១០​នៅ​ទូទំាង​រាជធានី​-ខេត្ត បាន​ទទួល​ជ័យ​លាភី​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​ការ​ប្រឡង​ខ្សែ​វីដេអូ និង​ភាព​យន្ត​ខ្មែរ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ប្រព្រឹត្ត​ទៅ​​ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​នេះ នៅ​ក្នុង​សាល អង្គរគីហ្សូ​ណា​នៃ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន​CJCC។
សិស្សា​នុសិស្ស​ទាំង​៩​នាក់​នេះ បាន​ក្លាយ​ទៅ​ជា​បេក្ខជន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ការ​ចូល​រួម​ប្រកួត​ប្រជែង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាមួយ​និង​ប្រទេស​ជា​ច្រើន​ទៀត ក្នុង​ចំណោម​អនុតំបន់​ទន្លេ​មេគង្គ​ ដែល​និង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិការ ឆ្នាំ​២០១២ នៅ​ទីក្រុង​មីណា​មិ​អាវ៉ាជិ ប្រទេស​ជប៉ុន។
ស្ថាន​ទូត​ជប៉ុន​បាន​សហការ​ជាមួយ​ក្រសួង​អប់​រំ យុវជន​និង​កីឡា និង​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន បាន​រៀប​ចំ​កម្មវិធី​ប្រឡង​ខ្សែ​វីដេអូ និង​ភាពយន្ត​ខ្មែរ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រត្រ័​ក្នុង​ប្រទេស កម្ពុជា ដែល​មាន​សិស្ស​ចូល​រួម​ប្រឡង​ចំនួន​១៥០​នាក់ មក​ពី​វិទ្យា​ល័យ​ចំនួន​១០ ដោយ​ចែក​ចេញ​ជាក្រុម​ ក្នុង​១ក្រុម​មាន​គ្នា​៣​នាក់។

ប្រធាន​បទ​នៃ​ខ្សែ​វីដេអូ​និង​ភាពយន្ត​ឆ្នាំ​នេះ​មាន​ចំណង​ជើង​ថា «អត្ថន័យ​នៃ​ជីវិត» ​ក្នុង​នោះ​ខ្សែ​ភាព​យន្ត​ខ្លីៗ​រយៈ​ពេល​៣​នាទី​មាន​ចំនួន​៣៦​រឿង ត្រូវ​បាន​ចូល​រួម​ប្រកួត​ប្រជែង ដោយ​សិស្សានុ​សិស្ស​មក​ពី​វិទ្យា​ល័យ​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ។ ដោយ​ឡែក​ខ្សែ​ភាពយន្ត​ចំនួន​១៦​រឿង​ក្នុង​ចំណោម​៣៦​រឿង​នេះ ត្រូវ​បាន​ជ្រើស​រើស សម្រាប់​ដាក់​បង្ហាញ​ជូន​នៅ​ក្នុង​កម្មវិធី​ប្រឡង​ជ្រើស​រើស​វគ្គ​ដំបូង ដែល​បាន​ប្រព្រឹត្ត​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា​នេះ ដើម្បី​ស្វែង​រកម្ចាស់​ជ័យ​លាភី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។
លោក​Yoshihiro higuchi អនុ​ប្រធាន​បេសកម្ម​ទូត នៃ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍ នៅ​ក្នុង​ពិធី​ប្រកាស​លទ្ធផល​ប្រឡង​ថត​រឿង​ខ្លី​ពេល​៣នាទី​បាន​ឲ្យ​ដឹង​ថា មហោ​ស្រព​វិដេអូ​និង​ខ្សែ​ភាព​យន្ត កុមារ​អន្តរ​ជាតិ​អាស៊ី​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​លើក​ដំបូង​ឆ្នាំ​២០០៧ ក្នុង​ទីក្រុង​អ៊ីប៊ុស៊ុគិ នៃខេត្ត​ខាហ្គូ​ស៊ីម៉ា ប្រទេស​ជប៉ុន​។ ការ​រៀប​ចំ​កម្មវិធី​នេះ​ ឡើង​គឺ​មាន​បំណង​បង្កើន​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ចំណោម​សិស្សា​នុសិស្ស​នៃ​តំបន់​អាស៊ី។ រហូត​មក​ដល់​ឆ្នាំ​២០០៩ កម្មវិធី​នេះ​ត្រូវ​បាន​បង្ហាញ​ជូន​វត្ត​មាន​ប្រទេស​ជា​ច្រើន ក្នុង​ចំណោម អនុ​តំបន់​ទន្លេ​មេគង្គ​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។
លោក​បន្ត​ថា ឆ្នាំ​នេះ​សិស្សានុ​សិស្ស​៩​រូបនៃ​ក្រុម​ចំនួន​៣ ត្រូវ​បាន​អញ្ជើញ​ទៅ​កាន់​ប្រទេស​ជប៉ុន​ក្នុង​ខែ​វិច្ឆិកា ក្រោម​កម្មវិធី​ហ្សូ​ណា ដែល​ផ្តល់​ជូន​ដោយ​រដ្ឋាភិបាល​ជប៉ុន ពួក​គេ​និង​ចូល​រួម​កម្ម​វិធី​ប្រឡង​ជ្រើស​រើស​វគ្គ​ផ្តាច់​ព្រត្រ័​នៃ​មហា​ស្រព​វីដេអូ និងខ្សែ​ភាព​យន្ត​កុមារ​អន្តរ​ជាតិ អាស៊ី​ក្នុង​ទីក្រុង​មួយ​នៃ​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ដែល​មាន​សិស្សានុ​សិស្ស​មក​ពី​ប្រទេស​ឡាវ មីយ៉ាន់ម៉ា ថៃឡង់ វៀតណាម ចិន ចិនតៃ​វ៉ាន់ សាធារណ​រដ្ឋ​កូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី និង​ប្រទេស​ជប៉ុន​ជាដើម។
លោក​បញ្ជាក់​ថា៖«ខ្ញុំ​សង្ឈឹម​ថា តាម​រយៈ​មហោ​ស្រព​នេះ និង​ផ្តល់​ឱកាស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ស្វែង​យល់​អំពី​វប្បធម៌​និង​ប្រជាជន​នៃ​ប្រទេស​ជប៉ុន និង​បង្កើន​នូវ​ការ​យល់​ដឹង​ពី គ្នា និង​កសាង​មិត្ត​ភាព​រវាង​សិស្ស​នៃ​បណ្តា​ប្រទេស​តំបន់​អាស៊ី​ដទៃ​ទៀត»។

No comments:

Post a Comment

yes