សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 16, 2014

លោកស៊ូ​ប៊ែ​ឌី​៖ការប្រើ​ពាក្យ​ប្រឆាំង​ជនជាតិ​វៀតណាមអាច​ធ្វើឲ្យ​កម្ពុជា​ផ្ទុយ​លទ្ធិប្រជាធិបតេយ្យ​

លោក សុរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស​អង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា​ ថ្លែងទៅអ្នកព័ត៌មាន​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤​(រូបភាពដោយ តាំង វីដា)
អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី យល់ថា ការប្រើប្រាស់​ភាសា​ប្រឆាំងនឹង​ជនជាតិ​វៀតណាម​របស់​គណបក្ស​ប្រឆាំង អាច​នាំឲ្យ​មាន​ការរើសអើង​ពូជសាសន៍ ផ្ទុយ​នឹង​លទ្ធិប្រជាធិបតេយ្យ​។
ក្នុង​អនុសាសន៍ ដែល​លោក​បាន​អាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ចំពោះ​មុខ​អ្នកសារព័ត៌មាន លោក ស៊ូ​ប៊ែ​ឌី ឲ្យដឹងថា ក្រោម​ជំនួប​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង លោក ក៏បាន​លើកឡើង​នូវ​បញ្ហា ដែល​បាន​កើតឡើង ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ភាសា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ប្រឆាំង​នឹង​វៀតណាម នៅ​ទី​សាធារណៈ​។ លោក​ថា ក្នុង​ហេតុការណ៍​ប៉ះទង្គិច​រវាង​កម្លាំង​សមត្ថកិច្ច និង​កម្មករ កាលពី​ថ្ងៃ​ទី​៣ ខែ​មករា អាជីវកម្ម និង​ហាង​វៀតណាម​មួយ​ចំនួន បណ្តោយ​ផ្លូវ​វ៉េងស្រេង ត្រូវ​បាន​រង​ការបំផ្លាញ​។
លោក ស៊ូ​ប៊ែ​ឌី ចាត់ទុកថា ការបន្ត​ផ្សព្វផ្សាយ​ពាក្យសម្តី​ប្រឆាំងនឹង​ជនជាតិ​វៀតណាម គឺ​អាច​បណ្តាលឲ្យ​កើតមាន​នូវ​ការរំលោភ​បំពាន​ពូជសាសន៍ សកម្មភាព​ហិង្សា​ជាដើម ដែល​នាំ​កម្ពុជា ប្រាសចាក​ពី​លទ្ធិប្រជាធិបតេយ្យ​។
សេចក្តីថ្លែងការណ៍​របស់ CCHR ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឲ្យដឹងថា ការប្រើ​ពាក្យ​នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដើម្បី​បន្តុះបង្អាប់​ប្រជាពលរដ្ឋ​វៀតណាម​នៅក្នុង​ប្រទេស​កម្ពុជា បំណង​ទទួលបាន​ការគាំទ្រ​ផ្នែក​នយោបាយ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ពាក្យ “​យួន​” មាន​បង្កប់ ឬ​គ្មាន​បង្កប់​នូវ​អត្ថន័យ​បង្អាប់បង្អោន​នោះ គឺជា​រឿង​មួយ​ចំណោទ ​គឺ​នៅ​ត្រង់​ថា មេដឹកនាំ​នយោបាយ​បាន​ថ្លែង​បែប​រើសអើង និង​រិះគន់​ជា​សាធារណៈ​លើ​ពលរដ្ឋ​វៀតណាម​។

កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ប្រធាន​CCHR បាន​ផ្ញើលិខិត​ចំហ​មួយ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដោយ​ស្នើ​ឲ្យ​លោក​សូម​ទោស​ជា​សាធារណៈ​ចំពោះ​ការប្រើ​ពាក្យ​នេះ​ដែល CCHR យល់ថា​មាន​លក្ខណៈ​រើសអើង​។ លិខិត​ចំហ​នោះ​ឲ្យដឹងថា លោក សម រង្ស៊ី បាន​ប្រើ​ពាក្យ​នេះ ក្នុង​សុន្ទរកថា​ទៅកាន់​ក្រុម​អ្នកគាំទ្រ នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ​។ បន្ទាប់​ពី​ផ្សព្វផ្សាយ​លិខិត​ចំហ​នេះ CCHR ទទួលរង​ការរិះគន់​ជាច្រើន តាមរយៈ​អ៊ី​ម៉ែ​ល និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ដោយ​មាន​មតិ​ជាច្រើន​អះអាង​ថា​ពាក្យ “​យួន​” ពុំមែន​ជា​ពាក្យសម្តី​បង្អាប់បង្អោន​នោះទេ​។ តែ​លោក សម រង្ស៊ី បាន​បដិសេធ និង​បញ្ជាក់​ថា លោក​មាន​បំណង​លើកតម្កើង​តម្លៃ​ស្ត្រី​ទេ​៕​

No comments:

Post a Comment

yes