សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

កម្មករ​រោងចក្រ​តៃយ៉ាង,ខាំវែល ខ្លះ​សុំ​ឈប់​ពី​ការងារ

120806_07 
មេ​ដឹក​នាំ​សហជីព​អ្នក​ស្រី​ យ៉ាង សុភ័ណ្ឌ និង​លោក រ៉ុង ឈុន
 ក្នុង​កូដកម្ម​កម្មករ​រោង​ចក្រ​តៃយ៉ាង

កណ្តាលៈ មន្រ្តី​សហជីព​បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា កម្មករ​នៅ​ក្នុង​រោង​ចក្រ​ តៃយ៉ាង​ និង​ ខាំវែល នៅ​ក្នុង​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្ដាល​ មួយចំនួន​បាន​លាឈប់​ពី​ការ​ងារ​ទៅ​រក​ការងារ​ផ្សេង​ធ្វើ​វិញ​ គឺ​បន្ទាប់​ពី​បាន​ធ្វើ​កូដកម្ម​តវ៉ា​អស់​ពេល​ជាង​មួយ​ខែ មក​ហើយ​តែ​មិន​ទទួល​បាន​នូវ​ដំណោះស្រាយ​អ្វី​សោះ​។
ប្រធាន​សម្ព័ន្ធ​ សហជីព​កម្ពុជា​(CATU)​អ្នក​ស្រី​ យ៉ាង សុភ័ណ្ឌ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា កម្មករ​ប្រហែល​ពាក់​កណ្ដាល​នៅ​ក្នុង​រោងចក្រ​ ទាំង​អ្នក​ព្រម​និង​មិន​ព្រម​ទទួល​យក​ប្រាក់​អតីតភាព បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​ការ​ងារ​នៅ​រោងចក្រ តៃយ៉ាង​ និង​រោង​ចក្រ ខាំវែល ដើម្បី​ទៅ​រក​ការងារ​ផ្សេង​ធ្វើ​ជំនួស។
អ្នក​ស្រី​បន្ត​ថា៖ «កម្មករ​ចាក​ចេញ​ពី​រោងចក្រ​ពីរ​នេះ ទៅ​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង ព្រោះ​តែ​ពួក​គេ​មិន​ព្រម​ទទួល​យក​នូវ​អ្វី​ដែល​រោងចក្រ​និង​សហជីព​មួយ ចំនួន​បាន​ឃុបឃិត​គ្នា​ធ្វើ​ទាំង​បំពាន​លើ​សិទ្ធិកម្មករ​»។

អ្នក​ស្រី សុភ័ណ្ឌ បាន​ថ្លែង​ថា ៖ «កម្មករ​នឹង​ចាក​ចេញ​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​ផ្សេង គឺ​ប្រសើរ​ជាង​ធ្វើ​ការ​ជាមួយ​ថៅកែ​ចិត្ត​អប្រិយ​ទាំង​នេះ ​ដែល​មិន​សហការ​ជាមួយ​សហជីព​ល្អៗ​ តែ​បែរ​​ជា​ធ្វើ​ការ​ជា​មួយ​សហជីព​មិន​ល្អ​ទៅ​វិញ​។ ខ្ញុំ​ដឹង​ សហជីព​ដែល​មិន​បាន​ជួយ​កម្មករ តែ​ខ្ញុំ​មិន​ចង់​បញ្ចេញ​ឈ្មោះ​ទេ»។
អ្នក ​ស្រី​បន្ត​ដែរ​ថា គាត់​សោក​ស្ដាយ​ចំពោះ​ការ​លាឈប់​ពី​ការងារ​របស់​កម្មករ​ទាំង​នេះ​ប៉ុន្តែ ​អ្នក​ស្រី​គិត​ថា វា​ក៏​ល្អ​ដែរ​ដែល​ចាក​ចេញ​ពី​កន្លែង​ដែល​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​ កម្មករ​នោះ។
អ្នក​ស្រី សុភ័ណ្ឌ អះអាង​ថា កម្មករ​ជាង​២០​ភាគរយ មិន​ទាន់​ចូល​ធ្វើ​ការ​វិញ​នៅ​ឡើយ​ទេ​ហើយ​ពួក​គេ​កំពុង​បន្ត​ធ្វើ​កូដកម្ម ដើម្បី​រង់​ចាំ​លទ្ធផល​ពី​មជ្ឈមណ្ឌល​អាមេរិក​ដើម្បី​សាមគ្គីភាព​ការងារ​ អន្តរជាតិ​(ACILS)។
អ្នក​ស្រី​បាន​បញ្ជាក់​​ថា៖«ខ្ញុំ​នឹង​អនុញ្ញាត​ ឲ្យ​កម្មករ​វិល​ចូល​ធ្វើ​ ការ​វិញ ពេល​ណា​ខ្ញុំ​ទទួល​បាន​កិច្ច​ព្រមព្រៀង​ពី​ ACILS នេះ បន្ទាប់​ពី​ពួក​គេ​ជួប​ពិភាក្សា​ជាមួយ​ក្រសួង​សង្គម​កិច្ច​អំពី​ការ​ទាមទារ​ របស់​កម្មករ»។
អ្នក​ស្រី សុភ័ណ្ឌ លើក​ឡើង​ថា កិច្ច​ព្រមព្រៀង​ដែល ACILS បាន​ពិភាក្សា​ជាមួយ​ក្រសួង​សង្គម​កិច្ច​គឺ​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ សហជីព​៣៧​នាក់ ដែល​ក្រុមហ៊ុន​បណ្ដេញ​ចេញ​ផង​ដែរ​ ដើម្បី​ជួយ​ឲ្យ​បាន​ចូល​ធ្វើ​ការ​វិញ​ដោយ​គ្មាន​រង​ការ​ប្តឹងប្ដល់ និង​ត្រូវ​ដក​ពាក្យ​បណ្តឹង​ទាំង​អស់​នៅឯ​តុលាការ​ផង​។
អ្នក​ស្រី សុភ័ណ្ឌ ថា ៖ «ចំពោះ​ប្រាក់​អតីតភាព​ដែល​យើង​បាន​ទាមទារ ACILS ថា​នឹង​ចំណាយ​ពេល​ពិភាក្សា​អំពី​ករណី​នេះ​នៅ​ពេល​ក្រោយ​ទៀត​»។
លោក វូ ម៉េងហួរ អ្នក​គ្រប់គ្រង​នៅ​រោងចក្រ​ តៃយ៉ាង​ អះអាង​ពី​សប្ដាហ៍​មុន​ថា កម្មករ​មួយ​ចំនួន​យល់​ព្រម​ទទួល​ប្រាក់​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​ ចំនួន​ ៧០ ដុល្លារ ហើយ​ចូល​ធ្វើ​ការ​វិញ តែ​ខ្លះ​ក៏​បាន​លាឈប់​ពី​ការងារ​ដែរ។
លោក ​បញ្ជាក់​ថា៖ «មាន​កម្មករ ៤.២៧៤​នាក់ ព្រម​ទទួល​យក​ប្រាក់​អតីតភាព​នេះ ហើយ​មាន​កម្មករ​តែ​២២៦​នាក់​ទេ ដែល​មិន​ព្រម​ទទួល​យក​ប្រាក់​នេះ»។
លោក ម៉េងហួរ ថា៖ «កម្មករ​មក​ធ្វើ​ការ​វិញ​មាន​ពី​៨៩​ទៅ​៩០​ភាគ​រយ ហើយ​អ្នក​លាឈប់​ពី​ការ​ងារ​បន្ទាប់​ពី​បាន​ទទួល​យក​ប្រាក់​នេះ​ ព្រោះ​តែ​ការ​ខ្មាសអៀន​នឹង​កម្មករ​ដូច​គ្នា»។
លោក រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ប្រាប់​ដែរ​ថា កម្មករ​១៥​ទៅ​២០​ភាគរយ​បាន​និង​បន្ត​លា​ឈប់​ពី​ក្រុម​ហ៊ុន​នេះ​។​លោក​ថា៖​ «ខ្ញុំ​សោកស្តាយ​ចំពោះ​កម្មករ​ដែល​ចាក​ចេញ​ពី​រោងចក្រ​នេះ ហើយ​ចំនួន​នេះ​នឹង​មាន​ការ​កើន​ឡើង​ទៀត»។ លោក​ថា​កម្មករ​មិន​ចង់​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខូច​ឈ្មោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​បញ្ជា​ទិញ​ខក​ចិត្ត​នឹង​ក្រុមហ៊ុន​នេះ​៕

No comments:

Post a Comment

yes