សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

ក្រុម​ហ៊ុន​មួយ​វាយ​បក​វិញ​លើ​ការ​រិះ​គន់​សាង​សង់​ទំនប់

120806_04a 
ការដ្ឋាន​សង់​ទំនប់​សា​យ៉ា​ប៊ូរី​នៅ​ឡាវ​​ ពី​ខែ​មិថុនា
ភ្នំពេញៈក្រុម​ហ៊ុន​បារាំង Campagnie Nationale du Rhone (CNR) បាន​វាយ​បក​វិញ ទៅ​លើ​ការ​រិះគន់​ពាក់​ព័ន្ធ​នឹង​របាយ​ការណ៍​ថ្មីៗ​របស់​ខ្លួន ចំពោះ​ផល​ប៉ះ​ពាល់​សក្តានុពល នៃ​គម្រោង​ទំនប់​វារី​អគ្គិសនី​សាយ៉ា​ប៊ូរី​ក្នុង​ប្រទេស​ឡាវ​ដែល មាន​ភាព​ចម្រូង​ចម្រាស។
អង្គការ​ទន្លេ​អន្តរជាតិ (International Rivers) បាន​ឲ្យ​ដឹង​ថា របាយ​ការណ៍​នោះ មិន​គ្រប​ដណ្តប់​ទៅ​លើ​បញ្ហា​ទាំង​អស់​នោះ​ទេ ដូចជា បញ្ហា​ជា​សក្តានុពល ដែល​ទំនប់​សាយ៉ា​ប៊ូរី អាច​បង្ក​មក​លើ​ប្រទេស​កម្ពុជា និង​ថា ការ​ផ្តោត​លើ​បញ្ហា គឺ​មាន​កម្រិត​តិច​តួច​ពេក នៅ​ក្នុង​របាយ​ការណ៍​នោះ។
ទោះ ​បី​ជា​យ៉ាង​ណា​ក្តី នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ CNR បាន​ថ្លែង​ថា ខ្លួន​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​ការ​សិក្សា​ តែ​ទៅ​លើ​បញ្ហា​ចំនួន​បី​ប៉ុណ្ណោះ និង​បាន​ផ្តល់​ដំណោះ​ស្រាយ ចំពោះ​ក្តី​បារម្ភ​នៃ​បញ្ហា​លំហូរ​ដីល្បាប់ នៅ​ទន្លេ​មេគង្គ​ក្រោម ហើយ​«នៅ​តែ​អាច​ទទួល​យក​បាន សម្រាប់​រដ្ឋាភិបាល​ឡាវ ក្នុង​ការ​កែ​លម្អ​គម្រោង​ទំនប់​វារី​អគ្គិសនី​សាយ៉ា​ប៊ូរី​ឲ្យ​ប្រសើរ ឡើង»។ វា​គឺជា​ការ​សិក្សា​ទី​ពីរ​ដែល​ស្នើ​ដោយ​ឡាវ។

ក្រុម​អ្នក​ បរិស្ថាន រួម​ទាំង​អង្គ-​ការ​ទន្លេ​អន្តរ​ជាតិ ធ្លាប់​បាន​លើក​ឡើង​នូវ​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ថា ការ​សាង​សង់​ទំនប់​សា​យ៉ា​ប៊ូរី នៅ​ក្នុង​ប្រទេស​ឡាវនឹង​បង្ក​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ មក​ដល់​ប្រទេស​កម្ពុជា និង​ប្រទេស​វៀត​ណាម ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ក្រោម​នៃ​ខ្សែ​ទឹក​ទន្លេ​មេគង្គ គឺ​ការ​បំផ្លាញ​ដល់​ធនធាន​ត្រី​ទឹក​សាប​ដែល​ជា​ប្រភព​ម្ហូប​អាហារ សម្រាប់​ផ្គត់​ផ្គង់​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នៅ​ក្នុង​តំបន់​នេះ ព្រម​ទាំង​គុណ​ភាព​ទឹក​សម្រាប់​ប្រើ​ប្រាស់​រួម​ទាំង​ជីវ​ចម្រុះ​ជា​ច្រើន​ ផ្សេង​ទៀត។
យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​ឡាវ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា កំពុង​បន្ត​គម្រោង​សាង​សង់​នេះ​បើ​ទោះ​បី​ជា​ការ​សិក្សា​ពី​ផល​ប៉ះ-​ពាល់​ នៅ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នៅ​ឡើយ​ក្តី​៕

No comments:

Post a Comment

yes