សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

ស្ថានទូត​​អាមេរិក​និង​នាវា​USNS នឹង​ប្រគល់​អំណោយ​ក្មេង​លេង

500_ambassador_todd_kampong_cham 
លោក William E. Todd ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​
​មាន​ប្រសាសន៍​ទៅ​ កាន់​សិស្ស​នៅ​ខេត្ត​កំពង់ចាមកាល​ពី​ពេល​កន្លងទៅ

លោក William E. Todd ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​អំណោយ​ចំនួន ៩ រទេះ (pallets) ដែល​អំណោយ​ទាំង​នោះ​រួម​មាន​ដូច​ជា​របស់​ក្មេង​លេង​ ភួយ និង​កាបូប​ស្ពាយ​របស់​កុមារ​ ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ី​ហ្វិក នៅ​ប្រទេសកម្ពុជា នៅ​ថ្ងៃ​អង្គារ ទី ៧​ ខែ​សីហា ឆ្នាំ ២០១២ វេលា​ម៉ោង ១ រសៀល ។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ស្ថាត​ទូត​ សហរដ្ឋ​អាមេរិកបានឲ្យ​ដឹង​ថា​ អំណោយ​ទាំង​នេះ ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ អង្គការ Church of Latter Day Saints និង​អង្គ​ការ Project Handclasp  គឺជា​អំណោយ​ចំនួន ៩ រទេះ​ក្នុង​ចំណោម​អំណោយ​ចំនួន ៩០ រទេះ ដែល​ត្រូវ​បាន​នាំ​យក​មក​ប្រទេស​កម្ពុជា​តាម​នាវា​មន្ទីរ​ពេទ្យ USNS Mercy ។

បេសកកម្ម ​ភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ី​ហ្វិក ឆ្នាំ​២០១២ មាន​​ការ​ចូល​រួម​របស់​សមាជិក​ចំរុះ​សាសន៍​ជា​ទាហាន និង​ស៊ីវិល​ចំនួន​ជាង ១២០០ នាក់​នៅ​លើ​នាវា​មន្ទីរ​ពេទ្យ​ឈ្មោះ​ USNS Mercy (T-AH 19) របស់​ផ្នែក​សេវា​កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ ដែល​បាន​ចូល​ចត​មក​ដល់​កំពង់់​ផែ​ក្រុង​ព្រះ​សីហនុ ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​វិស្វកម្ម ពេទ្យ​សត្វ ទន្តពេទ្យ និង​ការ​ព្យាបាល​ជំងឺ​ទូទៅ ដល់​សហគមន៍​​នៅ​ទូទាំង​ប្រទេស​កម្ពុជា ពី​ថ្ងៃទី ២៩ ខែ​កក្កដា ដល់ថ្ងៃទី ១១ ខែ​សីហា ឆ្នាំ២០១២។

No comments:

Post a Comment

yes