សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 26, 2012

ផ្ទះប្រជាពលរដ្ឋបីខ្នង ត្រូវបានបាក់ស្រុត ទាំងកណ្តាលយប់

ផ្ទះប្រជាពលរដ្ឋបីខ្នង ត្រូវបានបាក់ស្រុត ទាំងកណ្តាលយប់
ផ្ទះ​ប្រជាពលរដ្ឋ​បាក់ស្រុត​ទាំង​កណ្តាលយប់​

ភ្នំពេញ: ផ្ទះ​ប្រជាពលរដ្ឋ​បី​គ្រួ​សារបាន​បាក់ស្រុត​លិច​ចុះទៅ​ក្នុង​ដី​ជំរៅ ៤​ម៉ែត្រ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​រស់​ក្បែរ​កន្លែងកើតហេតុ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​អា​ធ្រា​ត្រ តែ​មិន​បណ្តាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ​។ 

​គ្រោះថ្នាក់​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៤ និង ១០​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១២ ដែល​បច្ចុប្បន្ន​ពួកគាត់​កំពុងតែ​រស់នៅ​ក្នុងភូមិ​ទ្រា​ទី​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​    ​
​លោក​សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ប្រជាពលរដ្ឋ​ទាំងបី​គ្រួសារ​កំពុងតែ​ដេក​លង់លក់ លុះដល់​វេលា​ម៉ោង​ខាងលើ​ក៏​ស្រាប់តែ​ផ្ទះ​របស់​ពួកគាត់​លាន់ឮ​ព្រឹបៗ ប្រហែលជា​១០​នាទី​ក្រោយមក​ផ្ទះ​របស់​ពួកគាត់​បាន​បាក់ស្រុត​តែម្តង​។ ពេល​កើតហេតុ​រួច ម្ចាស់ផ្ទះ និង​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​នោះបាន​ភ្ញាក់ផ្អើល ហើយក៏​បានរ​ត់ទៅ​រាយការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​មកជួយ​ធ្វើ​អន្តរាគមន៍ និង​ពិ​និត្យនៅ​កន្លង​កើតហេតុ​។ 

​    ​
​លោក​បាន​បន្តថា ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ ហើយ​ក្រុមការងារ​ក្រោម​ឲ្យ​វាទ​របស់លោក​បានមក​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ជួយ​អន្តរាគមន៍​ដល​ក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងបី​ខាងលើ ក្នុង​គោលបំណង​ជួយ​ឲ្យ​ផុតពី​គ្រោះថ្នាក់​ដែល​កើតមានឡើង​ជាយថាហេតុ​។ ជនរងគ្រោះ​ទាំងបី ដែល​ម្ចាស់ផ្ទះ​រងគ្រោះ​ទី​១ ឈ្មោះ ហ៊ូ សារឿន ទី​២ ឈ្មោះ រឿង សា​វ៉ាន ទី​៣ ឈ្មោះ អាត សេង​ហួត (​ផ្ទះ​ដែល​បាក់ស្រុត​ទាំងស្រុង​នៅ​កណ្តាល​គេ គឺ​ផ្ទះ​របស់លោក រឿង សា​វ៉ាន​)​។​
​    ​
​ប្រភព​ដដែល​បន្តថា ក្រោយពី​បាន​ជួយ​អន្តរាគមន៍ និង​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ លោក​ចៅសង្កាត់​ស្ទឹងមានជ័យ​បាន​សំណូមពរ​ថា ធ្វើយ៉ាងណា​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រស់នៅក្នុង​មូលដ្ឋាន មេត្តា​ធ្វើ​ផ្ទះសំបែង​ឲ្យ​ស្របតាម​បទ​ក​ដ្ឋា​នប​ច្ចេកទេស ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​៕​    ​

No comments:

Post a Comment

yes