សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 26, 2012

កម្លាំង​លោកអាសាដត្រូវ​ ចោទ​ពីបទសម្លាប់​រង្គាល​

SYRIA_B

ក្រុង​អាំម៉ាន់​: ក្រុម​សកម្ម​ជន​ប្រឆាំង​នៅស៊ីរី​ បាន​ចោទ​ប្រកាន់​​កម្លាំងរបស់​លោក​ប្រធានាធិបតី​ បាសារ អាល់-អាសាដ កាល​ពី​ថ្ងៃ​អាទិត្យ​ ពីបទ​សម្លាប់​រង្គាល​ប្រ​ជា ជនជា​ច្រើន​នៅ​ក្នុង​ទីប្រ​ជុំ​ជន​​មួយ​ក្បែរ​រដ្ឋ​ធានី​ដាម៉ាស់ ​ដែល​កង​ទ័ព​ទើប​តែ​ដណ្ដើម​ពីក្រុម​ឧទ្ទាមវិញ។
​យោង​តាម​ក្រុម​សកម្ម​ជន​ដែល​បាន​និយាយ​ថា មនុស្ស​ភាគ​ច្រើន​ត្រូវ​បាន​សម្លាប់​តាម​«បែប​​ប្រហារ​ជីវិត»​របស់​​កង​ទ័ព​ក្នុង​ការ​វាយ​ឆ្មក់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ​ឲ្យ​ដឹង​ថា សាក​សព​ជាង​២០០​នាក់​ត្រូវ​បាន​រកឃើញ​នៅ​ក្នុងផ្ទះ និងបន្ទប់​នៅ​ក្រោម​ដី​ជាច្រើន​នៅជុំ​វិញ​ទីប្រ​ជុំ​ជន​ ដារ៉ាយ៉ា​ ​ជា​ទីទី ប្រ​ជុំ​ជន​​មូ-ស្លីម​និកាយ​ស៊ុននី​វណ្ណៈ​កណ្ដាល ​នៅ​ភាគ​និរតី​នៃ​ទីក្រុង​ដាម៉ាស់​។

​ដោយ​មានការ​ហាម​ឃាត់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅ​ស៊ីរី​ គេ​មិន​អាច​​ផ្ទៀង​ផ្ទាត់​ការអះ​អាង​នេះ​ដោយឯក​រាជ្យ​នោះទេ។

No comments:

Post a Comment

yes