សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

ធនាគារ​ចិន​ចរចា​ជាមួយ​NBC​លើ​ការ​ប្រើប្រាស់​ប្រាក់​យន់

120806_11 
បុគ្គលិក​ធនាគារចិន កំពុង​រាប់លុយ​យន់។ ធនាគារ​ចិន​ដែល​បាន​មក​បើក​សាខា​
នៅ​កម្ពុជា​កំពុង​ស្វែងរកការគាំទ្រ​ លើការធ្វើ​ពាណិជ្ជកម្មដោយ​ប្រើប្រាស់​រូបិយប័ណ្ណ​យន់នៅ​កម្ពុជា
ភ្នំពេញៈ ធនាគារ​ចិន​កំពុង​ចរចា​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​(NBC) ដើម្បី​លើក​កម្ពស់​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ប្រើ​ប្រាក់​យន់​ចិន (RMB) នៅ​កម្ពុជា។
ដំណើរ​ការ​នេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​រីក​ចម្រើន​នៃ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ពាណិជ្ជករ​ចិន​នៅ​កម្ពុជា​។
សេដ្ឋវិទូ ​និយាយ​ថា ទាំង​នេះ​វា​គ្រាន់​តែ​ជា​ការ​ធ្វើ​ពិពិធកម្ម​រូបិយវត្ថុ​អន្តរជាតិ​ក្នុង​ ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ប៉ុណ្ណោះ ផ្ទុយ​ទៅវិញ​វា​អាច​មាន​ការ​ប៉ះ​ពាល់​ដល់​ភាព​ឡើង​ចុះ​នៃ​អត្រា​ប្តូរ​ ប្រាក់។
លោក Hiroshi Suzuki ប្រធាន​នាយក​ប្រតិបត្តិ​ និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ពាណិជ្ជកម្ម​ នៅ​កម្ពុជា​បាន​លើក​ឡើង​ថា៖ «ការ​ធ្វើ​ពិពិធកម្ម​រូបិយវត្ថុ​អន្តរជាតិ​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ជា​ កត្តា​ល្អ ប៉ុន្តែ​ដោយ​សារ​សេដ្ឋកិច្ច​កម្ពុជា​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ប្រើ​ដុល្លារ​ អាមេរិក ដូច្នេះ​បើ​កម្ពុជា​កម្ពុជា​ប្រើ​យន់​មាន​ន័យ​ថា ពួក​គេ​ធ្វើ​ឲ្យ​អត្រា​ប្តូរ​ប្រាក់​ឡើង​ចុះ​រវាង​ដុល្លារ និង​យន់»។

លោក ​បាន​ឲ្យ​ដឹង​ថា ​ពី​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​ចិន ​មាន​បំណង​ធ្វើ​​ឲ្យ RMB ក្លាយ​ជា​រូបិយវត្ថុ​អន្តរជាតិ ដូច​ជា​ដុល្លារ​អាមេរិក អឺរ៉ូ និង​យ៉េន ប៉ុន្តែ​ការ​ខិត​ខំ​នេះ​ទើប​នឹង​ចាប់​ផ្តើម​ប៉ុណ្ណោះ​។
ការ​ធ្វើ​ ពាណិជ្ជកម្ម​ដោយ​ប្រើ RMB មាន​ការ​រឹត​បន្តឹង​ជា​ច្រើន ដោយ​វា​ចាំបាច់​សម្រាប់​ធនាគារ​កណ្តាល​ចិន ដើម្បី​សម្រាល និង​ធ្វើ​ឲ្យ​ល្អ​នូវ​បទប្បញ្ញត្តិ​សំដៅ​ធ្វើ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម ដោយ​ប្រើ​RMB កាន់​តែ​សេរី។ លោក​ ថ្លែងថា៖ «​នេះ​គឺ​ដោយ​សារ​ចិន​ជា​គោល​ដៅ​នាំ​ចូល​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​។ ប្រសិន​បើ​ចិន​ក្លាយ​ទៅ​ជា​គោល​ដៅ​នាំ​ចេញ​​ដ៏​សំខាន់​ ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ប្រើ RMB នឹង​កាន់​តែ​ទូលំទូលាយ»។
លោក Hiroshi Suzuki បន្ត​ថា​រដ្ឋាភិបាល​ចិន​កំពុង​ផ្តល់​គ្រឿង​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​ ចិន ដែល​នាំ​ចេញ​ទំនិញ​ដោយ​ប្រើ​ប្រាក់​យន់​។ ក្រុម​ហ៊ុន​នាំ​ចូល​កម្ពុជា អាច​ចរចា​ជាមួយ​ក្រុម​ហ៊ុន​ចិន​ដើម្បី​បន្ទាប​តម្លៃ​ដោយ​ប្រើ​គ្រឿង​លើក ទឹក​ចិត្ត។
លោក​ស្រី Han Weida បុគ្គលិក​ជាន់​ខ្ពស់​ប្រចាំ​ផ្នែក​គាំទ្រ​សាជីវកម្ម​របស់​ធនាគារ​ចិន​សាខា​ ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ការ​គាំទ្រ​ពី​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក្នុង​អាជីវកម្ម និង​ការ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ចិន និង​កម្ពុជា ធនាគារ​ចិន​បាន​សម្រេច​ពង្រីក​ទីផ្សារ​របស់​ខ្លួន មក​ដល់​កម្ពុជា។
លោក ​ស្រី បាន​លើក​ឡើង​ថា៖ «​ធនាគារ​ចិន បន្ត​កិច្ច​ខិតខំ​ជំរុញ​ការ​ផ្តល់​សេវា និង​ការ​ទូទាត់​ពាណិជ្ជកម្ម​ដោយ​ប្រើ ប្រាក់​យន់​នៅ​កម្ពុជា ដោយ​សារ​ក្រុមហ៊ុន​កម្ពុជា​ជា​ច្រើន មិន​ស្គាល់​ផលិតផល​ពាណិជ្ជកម្ម​ឡើយ»។
Han Weida បាន​ឲ្យ​ដឹង​ថា ធនាគារ​ចិន​កំពុង​ធ្វើ​លើ​ការងារ​លើ​គម្រោង ដែល​ទើប​នឹង​ចាប់​ផ្តើម​នេះ ដោយ​សង្ឃឹម​ថា វា​អាច​ទៅ​រួច។ ធនាគារ​ចិន បាន​បើក​សាខា​ដំបូង​នៅ​ភ្នំពេញ​កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន។
លោក​ស្រី ងួន សុខា អគ្គនាយក NBC ​មិន​អាច​ទាក់​ទង​បាន​ទេ​កាល​ពី​ថ្ងៃ​សុក្រ។
លោក វ៉ាន់ ស៊ូអៀង ប្រធាន​សមាគម​រោងចក្រ​កាន់​ដេរ​នៅ​កម្ពុជា (GMAC)បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ម្ចាស់​រោងចក្រ​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​អាជីវកម្ម​ដោយ​ប្រើ​ប្រាក់​អឺរ៉ូ និង​ដុល្លារ​អាមេរិក ដោយ​សារ​តែ​ទីផ្សារ​សំខាន់​របស់​ពួក​គេ​ គឺ​នៅ​អឺរ៉ុប​និង​អាមេរិក។ យន់​ជា​រូបិយវត្ថុ​មួយ​ក្នុង​ចំណោម​រូបិយវត្ថុ​សំខាន់ៗ​សម្រាប់​ធ្វើ​ ពាណិជ្ជកម្ម​។ លោក ​បាន​បន្ត​ទៀត​ថា៖ «វា​ជា​ឱកាស​ដ៏​ល្អ​ដោយ​សារ​វា​ជួយ​យើង​ជា​ច្រើន នៅ​ពេល​យើង​កំពុង​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​ពី​ចិន​»។
លោក Li-Gang Liu ប្រធាន​ក្រុមហ៊ុន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ចិន​របស់ ANZ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្រាក់​យន់​មាន​ចំនួន​៤​ភាគរយ​នៃ​តម្លៃ​ប្រតិបត្តិការ​ក្នុង​ការ​ធ្វើ​ ពាណិជ្ជកម្ម​អន្តរជាតិ​គិត​ត្រឹម​ខែ​មេសា​។
រូបិយវត្ថុ​នេះ​នៅ​តែ​ ស្ថិត​នៅ​ពី​ក្រោយ​ដុល្លារ​អាមេរិក និង​អឺរ៉ូ ដែល​មាន​ដុល្លារ​អាមេរិក​មាន ៨៤​ភាគ​រយ និង​អឺរ៉ូ មាន​៧​ភាគ​រយ​ នៅ​ក្នុង​ប្រតិបត្តិការ​អន្តរជាតិ។
គិត ​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០១២ អាជីវកម្ម​គិត​ជា​ប្រាក់​យន់ របស់​ធនាគារ​ចិន​ប្រចាំ​សាខា​ភ្នំពេញ បាន​សម្រេច​ជោគ​ជ័យ​គួរ​ឲ្យ​កត់​សម្គាល់​។ ប្រាក់​បញ្ញើ​បាន​កើន​ឡើង​ដល់​៦០​លាន​យន់ ដោយ​មាន​គណនី​ជា​ប្រាក់​យន់​ជិត​៨០០ សមតុល្យ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ជា​យន់​ជាង ១០០​លាន​យន់ ប្រាក់​បញ្ញើ​ពី​ក្រៅ​ប្រទេស​ជា​យន់​មាន​ជាង​៣០០​លាន​យន់ អត្រា​ប្តូរ​ប្រាក់​យន់​មាន ១៤០​លាន​យន់ និង​កម្ចី​អន្តរជាតិ​ធនាគារ​កើន​ឡើង​ដល់​៦០០​លាន​យន់​។
លោក​ស្រី Han Weida បាន​ឲ្យ​ដឹង​ថា ធនាគារ​នេះ នឹង​ផ្តល់​ការ​គាំ​ទ្រ​ដល់​ប្រព័ន្ធ​ធនាគារ​របស់ NBC នៅ​ពេល​ពួក​គេ​ទទួល​បាន​ការ​អនុម័ត។ លោក​ស្រី​បាន​លើក​ឡើង​ថា៖ «យើង​មិន​ទាន់​កំណត់​អគារ​ទូរទាត់​ដោយ​ខ្លួន​ឯង​ទេ វា​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ NBC​។ ​ប្រសិន​បើ​ពួក​គេ​ត្រូវ​ការ​យើង​គាំទ្រ​ជា​ឧបករណ៍ និង​បច្ចេកវិទ្យា យើង​ពិត​ជា​អាច​ធ្វើ​ទៅ​​បាន។ ប្រសិន​បើ​ពួក​គេ​ត្រូវ​ការ​​កែ​លម្អ​កម្មវិធី ឬ​មុខ​ងារ វា​ក៏​អាច​សម្រេច​ទៅ​បាន​ដែរ​»។ លោក​ស្រី​បន្ថែម​ថា៖ «ជា​ដំបូង យើង​ចង់​ស្វែង​រក​ការ​អនុម័ត​ពី NBC ក្រោម​ច្បាប់​កម្ពុជា​សិន។ យើង​ចង់​ចរចា​ជាមួយ​NBC។ នេះ​ជា​គម្រោង​របស់​យើង»៕

No comments:

Post a Comment

yes