សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 16, 2012

បាញ់​ប្លន់​គ្រួសារ​មួយ​យ៉ាង​សាហាវ​យក​ទ្រព្យសម្បត្តិ​អស់​រលីង​


ពោធិ៍សាត់​ ៖ ​អំពើ​បាញ់​ប្លន់​ប្រហារ​យក​ទ្រព្យសម្បត្តិ​ពី​ប្រជាពលរដ្ឋ​កើត​មាន​​ទៀត​ហើយ​ នៅ​ស្រុក​បាកាន​បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​រួច​មក​ ដោយ​លើក​នេះ​បណ្ដាល​ឲ្យ​ឪពុក​ត្រូវ​គ្រាប់​កាំភ្លើង​ និង​កូនប្រុស​ស្រី​២​នាក់​ត្រូវ​ក្រុម​ចោរប្លន់​ចាក់​ និង ​វាយ​យក​ទ្រព្យសម្បត្តិ​កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃទី​១៦​ ខែសីហា ឆ្នាំ​២០១២​ ត្រង់​ចំណុច​ច្រាំងចោទ​ស្ថិត​ក្នុង​ភូមិ​ប្រហាល​ ឃុំ​តា​លោ​ ស្រុក​បាកាន ​ខេត្តពោធិ៍សាត់​។​
បើតាម​លោក អ៊ឹ​ក សុះ មេ​ប៉ុស្ដិ៍​រដ្ឋបាល​ទីនោះ ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ថា ទី​១. ឈ្មោះ ចូ​ច ចេង អាយុ​៤៥​ឆ្នាំ ត្រូវជា​ឪពុក​រង​របួស​ត្រូវ​គ្រាប់កាំភ្លើង​មួយ​គ្រា​ប់ ចំ​ចង្កេះ​ខាងឆ្វេង​ធ្លាយ​ទៅ​ស្ដាំ ទី​២. កូនស្រី​ឈ្មោះ ចេង គី​វ អាយុ​២២​ឆ្នាំ ត្រូវ​ក្រុម​ចោរ​ចាក់​មួយ​កាំបិត​ត្រូវ​ភ្លៅ​ខាងស្ដាំ និង ទី​៣. កូនប្រុស​ឈ្មោះ ចេង សុ​ភ័​ក្រ អាយុ​១៨​ឆ្នាំ វាយ​នឹង​ដំបង​ហើយ​ទ្រព្យសម្បត្តិ​ត្រូវ​ក្រុម​ចោរ​យក​អស់​មាន​ខ្សែក ប្លាទីន​ មួយ​ខ្សែ​តម្លៃ​៨០​ម៉ឺន​រៀល លុយ​ខ្មែរ​៩​ម៉ឺន និង​ទូរស័ព្ទ​ដៃ​មួយគ្រឿង​៕

No comments:

Post a Comment

yes