កំពង់ស្ពឺ៖ប្រជាពលរដ្ឋ៤៥គ្រួសារ សម្ដែងការព្រួយបារម្ភពីការបង្កើតឡើងវិញ នៃសមាគមសង្គ្រោះជនពិការស្ថិតនៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ពលរដ្ឋបានឲ្យដឹង ថា ការបោះឆ្នោតបើកសមាគមសង្គ្រោះជនពិការឡើងវិញ អាចនឹងធ្វើឲ្យពួកគាត់រងគ្រោះដោយសារការរំលោភបំពានរបស់សមាគមរឹប អូសយកដីពួកគាត់ជាថ្មីម្ដងទៀត ព្រោះកន្លងមកសមាគមនេះ មិនបានសង្គ្រោះជនពិការ ឬជួយអ្នកក្រីក្រនោះឡើយ។ ជាងនេះទៅទៀត សមាគមមានតែឆ្លៀតឱកាសជិះជាន់ជនពិការ និងពលរដ្ឋក្រីក្រខ្វះចំណេះដឹង ដើម្បីរំលោភយកដីធ្លីពួកគេ មិនទាន់បានប៉ុន្មានផងក្រុមទាំងនោះបានធ្វើសកម្មភាពដូចមេរបស់ខ្លួនកាលពីមុន។
សមាគមសង្គ្រោះជនពិការកោះហៅសមាជិកនៃសមាគមរបស់ខ្លួនមកជួបប្រជុំ គ្នា នៅភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ដើម្បីបង្កើតសមាគមឡើងវិញ បន្ទាប់ពីប្រធានសមាគមនេះ គឺលោក ទូច សឿលី ត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារនាពេលកន្លងមកនៅខេត្តកំពត។ សកម្មភាពរបស់សមាគមបានផ្អាកមួយរយៈ បន្ទាប់ពីប្រធានរបស់ខ្លួនត្រូវអាជ្ញាធរចាប់ដាក់គុកនោះ។
ក្រុមពលរដ្ឋបានលើកឡើងថា នាពេលកន្លងមក សមាគមនេះមានសិទ្ធិអំណាចដកហូតដីពលរដ្ឋតាមអំពើចិត្ត យកទៅលក់ដូរឲ្យឈ្មួញ ដោយប្រើអំពើហិង្សាដាក់ប្រជាពលរដ្ឋក្នុងការយករូបភាពជាសមាគមកាន់ កាប់ដីធ្លីរបស់ពលរដ្ឋ ហើយសមាគមហាក់មានអំណាចច្រើន ព្រោះអាជ្ញាធរមូលដ្ឋានក៏មិនហ៊ានប៉ះពាល់ផងដែរ។ហើយនៅតែមានចម្ងល់ថា ហេតុអ្វីទើបសមាគមនេះ មានឈ្មោះជាសមាគមសង្គ្រោះជនពិការ តែបែរជាមានសិទ្ធិចាត់ចែងរឿងដីធ្លីរបស់ប្រជាពលរដ្ឋនាពេលកន្លង មកនោះពួកគាត់សំណូមពរកុំឲ្យបង្កើតសមាគមហ្នឹងទៅទៀត ព្រោះសមាគមហ្នឹងធ្វើឡើង វាអត់មានផ្ដល់ផលប្រយោជន៍អីប្រជាពលរដ្ឋនៅនេះទេ។ វាបានតែអ្នកមានអំណាចមួយចំនួន អ្នកមានបុណ្យស័ក្ដិមួយចំនួន អ្នកមានលុយមួយចំនួន ហើយនិងក្រុមសមាជិកមួយចំនួនតូចតែប៉ុណ្ណោះទេ ដែលបានប្រយោជន៍ ៕
No comments:
Post a Comment
yes