ក្រុងញូវយ៉កៈ និមិត្តរូបលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងអា ទិត្យ បានបង្ហាញពីក្តីសង្ឃឹមថា ប្រ ទេសរបស់លោកស្រី នឹងបញ្ចប់ការផ្លាស់ប្តូររបស់ខ្លួន ទៅកាន់លទ្ធិប្រជាធិបតេយ្យ និងក្លាយជាប្រ-ទេសនៃក្តីសង្ឃឺម។
ក្នុងសុន្ទរកថាមួយនៅឯមហាវិទ្យាល័យ Queens College នៅក្រុងញូវយ៉ក លោកស្រី បានថ្លែងថា៖ «ខ្ញុំមកថ្ងៃនេះដើម្បីអរគុណអ្នកគ្រប់គ្នា និងសូមស្នើដល់អ្នក គ្រប់គ្នាមេត្តានៅជាមួយនឹងយើងរហូតដល់យើង បញ្ចប់ដំណើទៅកាន់លទ្ធិប្រជាធិបតេយ្យ ហើយ យើង នឹងទៅដល់ចំណុចនោះ នៅពេលដែលយើង ក៏អាចជួយអ្នកផ្សេងបានផងដែរ»។
លោកស្រី បានថ្លែងថា ក្តីប្រាថ្នារបស់លោកគឺថា «មីយ៉ាន់ម៉ា ជាថ្មីម្តងទៀតអាចក្លាយជាប្រទេសដែលអាចត្រឡប់ទៅរកផ្លូវចាស់វិញកាលពីមុនរដ្ឋាភិបាលយោធា ឡើងកាន់អំណាច គឺជាប្រទេសនៃ ក្តីសង្ឃឺម»។
No comments:
Post a Comment
yes