សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

ភាព​តាន​តឹង​កើន​ឡើង​​បន្ទាប់​ពី​​ការ​ប៉ះ​ទង្គិច​​​ក្រុម​អាវ​ក្រហមនិង​លឿង

THAI_B
THAI_B1

ក្រុង​បាង​កកៈ ការ​ប្រឈម​មុខ​​ដាក់​គ្នា​រវាង​​ក្រុម​អាវ​ក្រហម និង​អាវ​លឿងថៃ ​ទំនង​ជា​កំពុងកើន​ឡើង​ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ ពី​ថ្ងៃ​អង្គារ​ នៅ​ខាង​ក្រៅការិ​យា ល័យ​ផ្នែក​​បង្ក្រាប​ឧក្រិដ្ឋកម្ម​(CSD) ដោយ​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​មក​ពី​ភាគី​ទាំង​ពីរ រង​របួស​។
ការ​ប៉ះ​ទង្គិច​គ្នា​នេះបាន​ផ្ទុះ​ឡើង​ នៅ​​វេលា​​ថ្ងៃ​ត្រង់ ក្នុង​អំឡុង​ពេល នៃការ​ប្រឈម​មុខ​ដាក់​គ្នា រវាង​​​ក្រុម​អាវ​ក្រហម និង​អាវ​លឿង​ដែល​បាន​ប្រមូល​ផ្តុំ​​គ្នា​ នៅ​ខាង​​ក្រៅអគារ CSD​។
​ក្រុម​អាវ​លឿង ដែល​​ដឹក​នាំ​ដោយ​លោកស៊ូ​វ៉ាត់​ អា​ផៃផាក់​មេធាវី​តំណាង​ឲ្យ​​សម្ព័ន្ធ​​ប្រជា​ជន ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​​ (PAD)​បាន​លេច​មុខ​ដើម្បី​ប​ង្ហាញ​ការ​គាំ​ទ្រ​​អ្នក​​​ស្រី​ ម៉ាណានាន់ នូខាំ វ័យ​៣១​ឆ្នាំ​​អតីត​គ្រូ​​បង្រៀន​ម្នាក់​ដែល​កាល​ពី​ខែ​មុន បាន​ចោទ​ប្រកាន់​​ជាសាធារណៈ​ចំ​ពោះអ្នក​គាំទ្រ​អាវ​ក្រហម​សំខាន់​ គឺ​អ្នក​ស្រី ដារូ​នី​ គ្រីត​ប៊ុន​យ៉ាឡៃ ​ពី​បទ​បរិហាកេរ្តិ៍​​ព្រះ​មហា​ក្សត្រ​។
អ្នក​ស្រី Dដារូនី ក៏បាន​ដាក់​បណ្តឹង​បរិហាកេរ្តិ៍​ទៅ​ CSD ប្រ-ឆាំង​នឹង​​អ្នក​ស្រី ម៉ាណា​ណាន់ ដែល​ត្រូវ​បាន​​កោះ​ហៅ​មក​សាក​សួរ ​កាល​ពី​ថ្ងៃ​អង្គារ​នោះ។

ក្រុម​អាវ​ក្រហម ក៏​បាន​​លេខ​មុខ​ដើម្បី​ប​ង្ហាញ​ពី​ការ​គាំទ្រ​ដល់​អ្នក​ស្រី ដារូនីផង​ដែរ ​ហើយ​​ភាគី​ទាំង​ពីរ បាន​គ្រវី​បដា​កាន់​នឹង​ដៃ​ និង​ខិត្តបណ្ណ បាន​ប្រ​មាថ​គ្នា​ទៅ​វិញ​ទៅ​មក និង​បាន​គប់​សំបក​ដប​ទឹក​ដាក់​គ្នា ​ថ្វី​បើ​មាន​វត្ត​មាន​ប៉ូលិស​បង្ក្រាប​កុប​កម្ម​​ ដែល​ត្រូវ​​គេ​ហៅ​មក​​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ក្តី។
ភាព​តាន​តឹង បាន​កើន​ឡើង​នៅ​ម៉ោង​ប្រមាណ​១១​ព្រឹក​ នៅ​ពេល​ដែល​ក្រុម​អាវ​លឿង បាន​វាយ​កម្ទេច​​កញ្ចក់​រថយន្ត​ធំ​មួយ​គ្រឿង​ដែល​ជា​កម្ម​សិទ្ធិ​​ស្ថានីយ​វិទ្យុ FM ៩០,២៥ ​របស់​ក្រុម​អាវ​ក្រហម​។

No comments:

Post a Comment

yes