នៅពេលមានជីវិតរស់ គឺអាចរកទ្រព្យមកបាន ដើម្បីចាយ ប៉ុន្ដែស្លាប់ទៅហើយមិន អាចយកទ្រព្យ ទៅជាមួយបានឡើយ ។ ជាក់ស្ដែងដូចជា នៅក្នុងពេលកន្លងទៅនេះ មានបុរសចំណាស់ម្នាក់ឈ្មោះ Walter Samaszko អាយុ៦៩ ឆ្នាំ បានស្លាប់ដោយសារ ជំងឺគាំងបេះដូង កាលពីខែមុនដោយ បានបន្សល់ទុកប្រាក់ចំនួន ២០០ ដុល្លាអាមេរិក នៅក្នុងគណនី ធនាគាររបស់គាត់ ។
បើតាមមើលទៅឃើញថា គាត់ម្នាក់នេះគឺ ជាមនុស្សក្រីក្រម្នាក់ ដែលរស់នៅតែម្នាក់ឯង ប៉ុន្ដែអ្វី ដែលគេបានរកឃើញ នៅក្នុងផ្ទះរបស់ គាត់នោះគឺមិនមែន ដូចជាការគិតនោះទេ លោកមិនមែនជាមនុស្ស ក្រីក្រទេ តែជា បុរសម្នាក់ដែលពូកែ សន្សំមាសទុក។ ព័ត៌មានមួយនេះត្រូវ បានល្បីពេញសារព័ត៌មាន Los Angeles Times នាពេលថ្មីៗកន្លងមកនេះ ដោយគេបានរកឃើញ មាសសុទ្ធទាំងដុំៗ នៅក្នុងផ្ទះរបស់បុរសចាស់ ដែលបានស្លាប់នេះ មានតម្លៃ សរុបជាង ៧លានដុល្លារ អាមេរិក ។
ពេលបុរសម្នាក់នេះនៅមានជីវិត លោកតែងតែនិយាយប្រាប់ អ្នកជិតខាងរបស់គាត់ គ្រប់គ្នាដឹងថាគាត់ គឺជាមនុស្សម្នាក់ បានរស់នៅក្នុងផ្ទះនេះ មកតាំងពីឆ្នាំ១៩៦០មកម្ល៉ះ ។ គាត់បានរស់នៅ ជាមួយម្ដាយ តែម្តាយគាត់បានស្លាប់នៅឆ្នាំ ១៩៩២ មាសទាំងអស់នេះត្រូវបាន រកឃើញដោយកម្មករ សម្អាតផ្ទះ ក្រោយពេល គាត់ស្លាប់បានមួយខែ គឺនៅពេលដែលគេ មកសម្អាតផ្ទះនេះ ទុកដាក់លក់ ក៏ស្រាប់តែប្រទះឃើញ មាសដុំ និងកាក់មាស ជា ច្រើន ។ គេបានដឹងថា កាក់មាសទាំងអស់នោះ សល់ពីសម័យ ១៨០០ឆ្នាំ មកម្ល៉េះ សរុបទៅមាន តម្លៃជា ៧ លានដុល្លាមាសទាំងអស់នេះ នឹងត្រូវបានប្រគល់ឱ្យសាច់ញាតិ ជិតបំផុតរបស់ម្ចាស់ទ្រព្យ តាមដែលរដ្ឋអាចរក បាន ហើយគេបានរកឃើញ នារីម្នាក់ជាជីដូនមួយនឹង ម្ចាស់ទ្រព្យដែលសព្វថ្ងៃ កំពុងរស់នៅ San Rafael រដ្ឋ California ដោយប៉ូលីសបាន រកឃើញតាមរយៈ បញ្ជីឈ្មោះសាច់ញាតិ ដែលបាន មកចូលរួមបុណ្យសព្វ របស់ម្ដាយរបស់ ម្ចាស់ទ្រព្យកាលពី ២០ ឆ្នាំមុន ៕
No comments:
Post a Comment
yes