សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 22, 2012

ចាប់ខ្លួន មេបន២នាក់ ពីបទសញ្ចារកម្ម ដែលស្តុក ក្មេងស្រីបរិសុទ្ធ ឲ្យភ្ញៀវ រួមភេទ


ភ្នំពេញ៖ កម្លាំងនគរបាល ប្រឆាំងការ ជួញដូរមនុស្ស និងការពារ អនីតិជន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដឹកនាំដោយ ព្រះរាជអាជ្ញារង ហោ លីណា កាលពីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ១២៖៥០នាទី បានបើកប្រតិបត្តិការ លើគោលដៅ ចំនួនពីរ ក្នុងខណ្ឌទួលគោក និង ខណ្ឌចំការមន ដោយបានឃាត់ ខ្លូនស្រ្តីថៅកែ ជាមេបន និងបុរសម្នាក់ ដែលមើលការ ខុសត្រូវ ទាក់ទិន ពីបទសញ្ចារកម្ម ដែលស្តុក នារីក្មេងៗ និងមិនទាន់គ្រប់ អាយុជាជនជាតិ វៀតណាម សម្រាប់ឲ្យ ភ្ញៀវ រួមភេទ និងបំផ្លាញភាពបរិសុទ្ធ ។
ប្រតិបត្តិការ ដែលដឹកនាំ បញ្ជាផ្ទាល់ពីលោក កែវ ធា ប្រធានការិយាល័យ ប្រឆាំងការជួញ ដូរមនុស្ស និងការពារអនីតិជន ដោយមានការ បញ្ជាការពី លោកស្នងការ នគរបាល រាជធានីភ្នំពេញ ទូច ណារ៉ុថ និងលោកស្នងការរង និងជាប្រធាន ការិយាល័យ កណ្តាលបង្រ្កាប បទល្មើស បែន រ័ត្ន បានឃាត់ខ្លួនមេបន ជាជនជាតិវៀតណាម និងអ្នក មើលការ ខុសត្រូវ ម្នាក់ រួមជាមួយនឹងនារីវ័យក្មេង ដែលខ្លះមិនទាន់គ្រប់អាយុ អ្នករត់ម៉ូតូឌុប អ្នកដាំបាយ និងក្មេងប្រុស ម្នាក់ ទៀតសរុប១១នាក់ ប៉ុន្តែអ្នកទាំង មនុស្សចំនួន៣នាក់ ក្រោយ ពីសមត្ថកិច្ច សាកសួររួចហើយ ក៏ដោះលែងឲ្យ ត្រឡប់ទៅផ្ទះ ចំណែកឯនារី បម្រើផ្លូវភេទ ដែលគេចាត់ ទុកថា ជាជនរង គ្រោះនោះ ត្រូវបានសមត្ថកិច្ចបញ្ជូន បន្តទៅកាន់ មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ។

យោងតាម មន្រ្តីនគរបាល ដែលចូលរួម ប្រតិបត្តិការនោះ បានឲ្យដឹងថា ការចុះឆែកឆេរ ទីតាំងទាំងពីរ កន្លែងខាងលើនេះ រួមមានទីមួយ ស្ថិតនៅផ្ទះសំណាក់ មយូរ៉ា ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយឃាត់ខ្លួននារី បម្រើផ្លូវភេទចំនួន៣នាក់ ។ រួចហើយកម្លាំង សមត្ថកិច្ចបានបន្តទៅ ឆែកឆេរនៅ ផ្ទះលេខ៣២ ផ្លូវលេខ២៧៨ សង្កាត់ បឹងកេងកង ទី១ ខណ្ឌចំការមន ដែលនៅទីនោះ សមត្ថកិច្ច បានឃាត់ខ្លួនស្រ្តី ជាថៅកែ មានឈ្មោះ វិន ធីយ៉ុង អាយុ៣១ឆ្នំា ជាជនវៀតណាម និងទី២ឈ្មោះ វិន យ៉ាងឌឿក ភេទប្រុស មានអាយុ២៩ឆ្នាំ ជាអ្នកមើលការ ខុសត្រូវនៅទីនោះ។
មន្រ្តីនគរបាល បានបន្តទៀតថា សមត្ថកិច្ចបាន ឃាត់ខ្លួននារី បម្រើ ផ្លូវភេទ ដែលត្រូវគេស្តុក ទុកចំនួន៩នាក់ អ្នករត់ម៉ូតូឌុបម្នាក់ អ្នកដាំបាយម្នាក់ និងក្មេង ប្រុសម្នាក់។ ជនទាំង១១នាក់នោះត្រូវបាន សមត្ថកិច្ចប្រាប់ថា រួមមានទី១ ឈ្មោះ ចាន់ ស៊ីង្វៀង ហៅញី ឫញ៉ា ភេទស្រី អាយុ១១ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៣២ ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ដែលជនរងគ្រោះ រូបនេះ មិនទាន់អស់ភាព បរិសុទ្ធនៅ ឡើយទេ ដោយសារតែ មិនទាន់ ត្រូវបានភ្ញៀវរួមភេទ។ទី២ ឈ្មោះ វិន ធីទៀកង៉ា ភេទស្រីអាយុ១៦ឆ្នាំ  ជាជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ៣២ ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មុខរបរ បម្រើផ្លូវភេទ។ ទី៣ឈ្មោះ ង្វៀង ធីផា ភេទស្រី អាយុ១៧ឆ្នាំ បច្ចុប្បន្នស្នាក់ នៅផ្ទះលេខ៣២ ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មុខរបរបម្រើផ្លូវភេទ។ទី៤ ឈ្មោះ ង្វៀង ធីធី ភេទស្រី អាយុ១៧ ជាជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣២ ផ្លូវលេខ ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មុខរបរបម្រើផ្លូវភេទ។ ទី៥ ឈ្មោះ ង្វៀង ធីញ៉ុង ហៅ លាង ភេទស្រី អាយុ១៧ ជាជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣២ ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មុខរបរបម្រើផ្លូវភេទ ។ ទី៦ ឈ្មោះ ង្វៀងធីដា ភេទស្រី អាយុ១៧ឆ្នាំ ជាជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣២ ផ្លូវលេខ២៧៨ សង្កាត់បឹងកេង កងទី១ ខណ្ឌចំការមន មុខរបរបម្រើផ្លូវភេទ។ ទី៧ ឈ្មោះ ង្វៀង ធីយ៉ា ភេទស្រី អាយុ១៨ឆ្នាំ ជាជនជាតិ វៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣២ ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មុខរបរបម្រើផ្លូវភេទ។ ទី៨ ឈ្មោះ ង្វៀង ធីស្រី ហៅលីន ភេទស្រី អាយុ២០ ជាជនជាតិ វៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣២ ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មុខរបរបម្រើផ្លូវភេទ។ ទី៩ ឈ្មោះ ង្វៀង ធីម៉ី ភេទស្រី អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម បច្ចុប្បន្នស្នាក់ នៅផ្ទះលេខ៣២ ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មុខរបរបម្រើផ្លូវភេទ។ ទី១០ ឈ្មោះ ផាម ធីបែរ ភេទស្រី អាយុ២៨ឆ្នាំជាជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣២ ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន មុខរបរបម្រើ ផ្លូវភេទ។ ទី១១ ឈ្មោះ សុខ រ៉ា ភេទប្រុសអាយុ៣៨ឆ្នាំ ជាជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ផ្ទះជួល ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មុខរបរ រត់ម៉ូតូឌុប។ទី១២ ឈ្មោះ ង្វៀង ចុងយុំាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅផ្ទះលើទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ បច្ចុប្បន្ន មុខរបរ ជាងជួសជុលរថយន្ត។
ក្រោយការសួរនាំ ពីសមត្ថកិច្ចរួចមក ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយឡែកនារី បម្រើផ្លូវភេទទាំង៩នាក់ ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ រីឯមនុស្សបី នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាត ឲ្យត្រឡប់ ទៅផ្ទះវិញ៕

No comments:

Post a Comment

yes