សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 23, 2012

ពុល​ត្រី​កា​ម៉ុង​ជិត​៤០​នាក់​នៅ​ស្រុក​បរសេដ្ឋ​ ត្រូវ​បាន​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ


កំពង់ស្ពឺ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​នាក់ បានកើត​មាន​អាកា​រៈ​វិលមុខ ឈឺក្បាល និង រក​ក្អួតចង្អោរ បន្ទាប់​ពី​ពួកគាត់​បរិភោគ ប្រភេទ​ត្រី​សមុទ្រ ពេល​អាហារ​ថ្ងៃត្រង់ ប៉ុន្តែ​ មិន​មាន​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​ នោះ​ទេ​។​

ករណី​ពុល​ត្រី​សមុទ្រ​នេះ បាន​កើតមានឡើង​នៅ​ពីថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១២ ស្ថិត​ក្នុង​ភូមិ​អង្គ ឃុំ​និទាន ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែល​មាន​ចំនួន​៣៨​នាក់ ក្នុង នោះ​៥​នាក់​ ឈាន​ដល់​សន្លប់ ក្រៅ​ពី​នោះ​កើត​មាន​អាការៈ​ឈឺ​ក្បាល វិល​មុខ រក​កល់​ក្អួត​ចង្អោរ​ប៉ុណ្ណោះ វា​មិន​ធ្ងន់​ធ្ងរ​ឡើយ​។​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អង្គ ឃុំ​និទាន បាននាំគ្នា​ទិញ​ប្រភេទ​ត្រី​សមុទ្រ​(​កា​ម៉ុង​សម្រាប់ធ្វើ​អាហារ​ហូប ស្ទើរ​គ្រប់គ្នា​។ បន្ទាប់ពី​ទិញ​ត្រី​ហើយ​នោះ​តាម​គ្រួសារ​និ​មួយៗ ចំអិន​មុខម្ហូប​ខុសៗ​គ្នា​ភាគ​ច្រើន ពួក​គាត់​ខរ​តែម្តង​។ ប្រភព​បាន​ បន្ត​ថា​ក្រោយ​ចំអិន​រួចរាល់ ប្រជាជន​បាន​បរិភោគ​តាម​ផ្ទះ​រៀងខ្លួន បន្ទាប់​ហូប​បាន​មួយសន្ទុះ​ស្រាប់​តែមាន​អ្នក កើត​អាកា​រៈ​ងីងើ​ដូច​ខ្យល់ ឈឺក្បាល វិលមុខ រក​ក្អួតចង្អោរ បន្តបន្ទាប់​គ្នា​ហុត​ ឈាន​ដល់​ជិត​៤០​នាក់ ហើយ​ក្នុង​នោះ​មាន​៥​នាក់​ប៉ុណ្ណោះ ធ្ងន់ធ្ងរ​ប៉ុន្តែ​ បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ទេ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ចុះ​ទៅ​ជួយសង្គ្រោះ​ទាន់ពេល​។​


លោក​អនុ​សេនីយ៍ សម ចន្ថា អធិការ​ស្រុក​បរសេដ្ឋ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២២ ខែកញ្ញា​នេះ​ថា​ពិត​ជា​មាន​ករណី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​អង្គ ឃុំ​និទាន​ចំនួន​៣៨​នាក់ ពុល​ត្រី​សមុទ្រ​ប្រាកដ​មែន ក្រោយពេល​ពួក​គាត់​នាំគ្នា​ទិញ​មក​ធ្វើ​ម្ហូបអាហារ​សំរាប់​បរិភោគ ប៉ុន្តែ​វា​មិន​ធ្ងន់ធ្ងរ​ទេ​។ លោក​ បន្ត​ថា ក្នុងចំណោម​អ្នក​ដែល​ពុល មាន​៥​នាក់​កើត​អាកា​រៈ​រាង​ធ្ងន់ ប៉ុន្តែ​ ត្រូវ​បាន​គ្រូពេទ្យ​ប្រចាំ មណ្ឌល​សុខភាព​ជួយ​ទាន់ពេល គ្មាន​បញ្ហា​អ្វី​ឡើយ។​

លោក​បានបញ្ជាក់ មុខ​ដំបូង​ករណី​ពុល​កើត​មាន​គ្នា​តិច​ទេ ប៉ុន្តែ​ដោយសារ​ម្នាក់ៗ ភ័យខ្លាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ចេះតែ​បន្ត​គ្នា​ ឈាន​ដល់​ច្រើន​នាក់ បែប​នេះ ហើយ​ពេលនេះ បាន​ព្យាបាល​គ្រប់​គ្នា​អស់ហើយ​៕

No comments:

Post a Comment

yes