ក្រុមអ្នកស្រឡាញ់ទូរស័ព្ទរបស់ក្រុមហ៊ុន iPhone បាននាំគ្នាតម្រង់ជួរត្រៀបត្រារង់ចាំទិញទូរស័ព្ទ iPhone 5 នៅអាស៊ី អឺរ៉ុប និងអាមេរិកខាងជើង កាលពីថ្ងៃទី២១ កញ្ញា ២០១២ កន្លងទៅដែលអាចនឹងធ្វើឱ្យក្រុមហ៊ុនមួយនេះបំបែកឯតទគ្គកម្មលក់បានច្រើនលើសលប់នៅទូទាំងពិភពលោក ។
ក្រុមអ្នកវិភាគនិយាយថា បើមានអ្នកស្នេហាទូរស័ព្ទ iPhone ច្រើន ម្លឹងៗនោះ ក្រុមហ៊ុននេះអាចនឹងលក់បានដល់ទៅ១០លានគ្រឿងឯណោះ គ្រាន់តែចាប់ដំណើរការថ្ងៃដំបូង ។
ក្រុមអ្នកវិភាគនិយាយថា បើមានអ្នកស្នេហាទូរស័ព្ទ iPhone ច្រើន ម្លឹងៗនោះ ក្រុមហ៊ុននេះអាចនឹងលក់បានដល់ទៅ១០លានគ្រឿងឯណោះ គ្រាន់តែចាប់ដំណើរការថ្ងៃដំបូង ។
លោកឃីនិន ថមសាន់ អ្នកស្នេហាទូរស័ព្ទ iPhone ម្នាក់ដែលតម្រង់ជួររង់ចាំទិញនៅខាងក្រៅស្តង់ក្រុមហ៊ុននាទីក្រុងញូវយ៉ក និយាយថា ខ្ញុំតម្រង់ជួររង់ចាំទិញអស់រយៈពេល៨ថ្ងៃមក ហើយឥឡូវខ្ញុំសប្បាយរីករាយណាស់ ។ យុវជនរូបនោះនិយាយទៀតថា អ្វីដែលគេរង់ចាំនោះបានមកដល់ហើយគេនឹងដូរ Iphone 4s ចេញមកប្រើ iPhone 5 នេះវិញ ព្រោះថា វាជាម៉ូដថ្មីដំណើរការលឿនជាងមុន ហើយកាមេរ៉ាក៏កាន់តែច្បាស់ ។ ចំណែកនិស្សិតម្នាក់ទៀតឈ្មោះឃ័រ ស្ទែនមេនហ្ស័រ និយាយថា គេមកជាមួយគ្រួសារតែម្តង ដើម្បីទិញ iPhone 5 នេះ ។
នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ឯណោះវិញ ក៏មានមនុស្សម្នាកកកុញនាំគ្នាតម្រង់ជួរមានទាំងបុគ្គលិកក្រុមហ៊ុន និងនិស្សិត ។ ថូត ហ្វូដ វ័យ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុននិយាយថា រូបគេបានតម្រង់ជួរចាំទិញតាំងពីយប់នៃសប្តាហ៍មុន ។ ងាកមកអង់គ្លេសវិញមានទាំងសិស្ស និស្សិត និងបុគ្គលិកក្រុមហ៊ុនមកគេងរង់ចាំអស់៧យប់ ។ មិនត្រឹមតែនៅអឺរ៉ុប និងអាមេរិកខាងជើងដែលនាំគ្នាអន្ទះសាចង់បាន iPhone 5 នោះទេ សូម្បីតែនៅអាស៊ីក៏មានអ្នករង់ចាំទិញតម្រង់ជួរកកកុញដែរ គឺប្រទេសជប៉ុនមានប្រជាជននាំគ្នាសម្រុកទិញដោយអ្នកខ្លះដេកចាំលើកម្រាលការ៉ូឡាតាមដងផ្លូវនៅខាងក្រៅស្តង់ Softbank នាទីក្រុងតូក្យូ ។ ជាក់ស្តែងនិស្សិតរីយ៉ូហូ យ៉ាម៉ាស៊ីតា មកដេកចាំតាំងពីពាក់កណ្តាលអធ្រាត្រដោយនិយាយថា ខ្ញុំពេញចិត្តនឹងព្រឹត្តិការណ៍បែបនេះណាស់។
បើយើងប្រៀបធៀប iPhone 5 ជាមួយនឹង iPhone 4s គឺថា iPhone 5 មានអេក្រង់ធំជាង កាន់ថ្មបានយូរ ហើយភ្ជាប់ទៅប្រព័ន្ធ 4G លឿនជាងមុន៕
No comments:
Post a Comment
yes