សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

សាលា​មួយ​ចំនួន​ទំនង​ពន្យា​ពេល​ចូល​រៀន​ដោយ​សារ​ទឹក​ជំនន់

120920_05
ទឹកលិចសាលារៀន កាលពីឆ្នាំមុន

សិស្សា​នុសិស្ស​រាប់ពាន់​នាក់​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​និង​សៀមរាប​ទំនង​ជា​មិន​អាច​ចូល​រៀន​តាម​ពេល​កំណត់​នៅ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​បាន​ទេ​នៅ​ខណៈ​ពេល​ដែល​សាលា​រៀន​របស់​ពួក​គេ​ជាង​១០០កំពុង​ត្រូវ​បាន​លិច​ទឹក​ជំនន់។
លោក​សួង ​សាវ៉ុន​អនុប្រធាន​មន្ទីរអប់រំយុវជន​និង​កីឡា​ខេត្ត​បន្ទាយមាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា​សាលា​រៀន​​ចំនួន​១០៨​នៅ​ទូទាំង​ខេត្ត​បាន​នឹង​កំពុង​ទទួល​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​ក្នុង​ស្រុក​និង​ហូរ​ធ្លាក់​មក​ពី​ប្រទេស​ថៃ។
លោក​សួង ​សាវ៉ុន​បាន​បញ្ជាក់​ថា​«បើ​សិន​ជា​មិន​មាន​ភ្លៀង​ធ្លាក់​បន្ត​និង​ទឹក​មក​ពី​ថៃ​ទេ​នោះ​ យើង​សង្ឃឹម​ថា​សាលា ​លិច​ទឹក​ខ្លះ​សិស្ស​អាច​ចូល​រៀន​បាន​។ យើង​កំពុង​រក​ធី​ដោះ​ស្រាយ​ហើយ​»។ លោក​បាន​បន្ថែម​ថា​សាលារៀន​ភាគ​ ច្រើន​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នេះ​មាន​នៅ​ក្នុង​ស្រុក​មង្គលបុរី​និង​ក្រុង​សិរីសោ​ភណ្ឌ។

សាលា​បឋម​សិក្សាបី​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុង​សៀមរាប​បាន​នឹ​ងកំពុង​លិច​ដោយ​ជំនន់​ទឹក​ភ្លៀង​ដែរ​ដែល​ធ្វើ​អោយ​សិស្សានុ​សិស្ស​ជាង​១៥០០នាក់​ប្រឈម​មុខ​នឹង​ការ​មិន​បាន​ចូល​រៀន​តាម​ពេល​កំណ​ត់នៅ​ថ្ងៃ​ទី២​ខែតុ​លាខា​ង​មុខ​នេះ។​ នេះ​បើយោង​ តាម​លោក​ពោត​ សំណាង​ដែល​ជា​ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​សៀមរាបបាន​អោយ​ដឹង​នៅថ្ងៃនេះដែរ។

No comments:

Post a Comment

yes