សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

ការ​ផ្ទុះពីរ​បានវាយ​ប្រហារ​​អគារ​កង​ទ័ព​កំពូល​ នៅ​​ដាម៉ាស់

SYRIA_B

ក្រុងដាម៉ាស់​: ក្រុម​អ្នក​ក្រុង​ និង ទូរទស្សន៍រដ្ឋ​បាន​និ​យាយថា ការ​ផ្ទុះ​ពីរ​បាន​យក​អគារទី​បញ្ជាការ​យោ​ធាកំពូល​របស់​ស៊ីរី​ ជាគោល​ដៅនៅ​ក្នុង​រដ្ឋធានី​ដាម៉ាស់​ កាល​ពី​ថ្ងៃ​ពុធ ដោយ​ធ្វើ​ឲ្យ​អគារនោះ ស្ថិត​ក្នុង​អណ្តាត​ភ្លើង។
​​ពួកគេ​បាន​និយាយ​ថា ការ​ផ្ទុះ​នេះ​បាន​វាយ​ប្រហារ​អគារ​បញ្ជា ការអគ្គ​សេនា​ធិការ​នៅ​ក្នុង​ទីលាន​អ៊ូម៉ាយ៉ាត​ នៅ កណ្ដាល​ក្រុង​ដា-ម៉ាស់​ ​ជា​ទីបញ្ជា​ការ​យោធា​កំពូល​មួយ​ក្នុង​ប្រទេស​នេះ។
ពុំមាន​ពាក្យ​សម្ដី​អំ​ពី​អ្នក​​ស្លាប់​និង​របួស​ទេ​ភ្លាមៗនេះ ប៉ុន្តែ​គេ​បាន​លឺសម្េលង​រថ​យន្ត​សា​មុយ​ប្រជែង​គ្នា​ទៅ​កាន់​តំបន់​ដែល​បិទ​ផ្លូវ​ហាម​ចូល​នោះ។
លោក​​រដ្ឋ​មន្ត្រី​ព័ត៌​មាន​ស៊ីរី​បាន​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​បាន​បណ្ដាល​ឲ្យ​​«​ខូច​ខាត​សម្ភារៈ តែ​ប៉ុណ្ណោះ»ហើយ​​កម្លាំង​សន្តិ​សុខ​ កំពុង​តា​ម​ប្រមាញ់​«ក្រុម​ភេរវ​ករ​ប្រដាប់​អាវុធ»​​ ​ជា​ពាក្យ​ដែល​ក្រុម​អាជ្ញា​ធរ​ប្រើ​សំដៅ​ដល់​ក្រុមបះ​បោរ​ហិង្សា​ដើម្បី​បណ្ដេញ​ប្រធានា​ធិបតី​ស៊ីរី​ លោក បាសារ អាល់ -​អាសាដ។

​ក្រុម​អ្នក​ស្រុក ​បាន​និយាយថា ការ​បាញ់​កាំ​ភ្លើង​ និង​ការ​ផ្ទុះ​តូចៗ​ជា​ច្រើន​ទៀត​ ​ត្រូវ​បាន​គេ​ឮ​បន្ទាប់​ពី​ការ​ផ្ទុះ​ ជាមួយ​​សម្លេង​សារ៉ែន​រថ​យន្ត​សាមុយ​។ ផ្លូវ​ជា​ច្រើន​នៅ​ក្នុង​មជ្ឈ​មណ្ឌលក្រុង​ត្រូវ​បាន​បិទ​។

No comments:

Post a Comment

yes