សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

សាលា​ឧទ្ទរណ៍​នឹង​​​កាត់​ក្តី​រឿង អតីត​​ប្រធាន​អង្គរក្ស​​សម្តេច​ជា​ ស៊ីម​​ស្អែក

kh-20120830-6931-0
អតីត​ប្រធាន​អង្គរក្ស​របស់​សម្តេច​ជា​ ស៊ីមលោក​ឧត្តម​សេនីយ៍​ឯក
 ឈឿន ចាន់​ថន​(អាវខៀវ)​ ហៅ​ម៉ៅ

ភ្នំពេញៈ មន្រ្តី​តុលាការ និង​មេធាវី​ការ​ពារ​ក្តី បាន​និយាយ​ថា សាលា​ឧទ្ទរណ៍ លើក​យក​សំណុំ​រឿង ករណី អតីត​ប្រធាន​អង្គរក្ស​របស់​សម្តេច​ជា​ ស៊ីម ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​លោក​ឧត្តម​សេនីយ៍​ឯក ឈឿន ចាន់​ថន​ ហៅ​ម៉ៅ វ័យ​៤១​ឆ្នាំ​ អតីត​នាយរង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពល​ខេមរៈ​ភូមិន្ទ ​ហើយ​ក៏​ជា​ប្រធាន​ក្រុម​ហ៊ុន​ឈឿន​ ចាន់​ថន ​អាហរណ-​និហរណ​ដែរ​នោះ​ មក​ជំនុំ​ជម្រះ ​នៅ​ថ្ងៃទី ២៧​ខែ កញ្ញា ស្អែក​នេះ។
លោក ឈឿន ចាន់​ថន ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​តុលាការ​យោធា៥​ករណី​ដែល​រួម​មាន​ ការ​រំលោភ​សេចក្តី​ទុក​ចិត្ត​ ការ​បំផ្លាញ​ដោយ​ចេតនា និង​ការ​គេង​បន្លំ​​ដោយ​ទុច្ច​រិត ការ​ចែក​ចាយ​អាវុធ​ខុស​ច្បាប់ ​ការ​បំផ្លិច​បំផ្លាញ​សម្ភារៈ​សម្រាប់​បម្រើ​ការ​ប្រយុទ្ធ និង​ការ​ខ្វះ​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹក​នាំ​គ្រប់គ្រង​អង្គ​ភាព។ ​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ តុលាការ​យោធា ​បាន​កាត់​ឲ្យ​​លោក​ ជាប់​ពន្ធ​នាគារ​២៦​ឆ្នាំ និង​​ពិន័យ​ជា​ប្រាក់​​៣​ (​បី​)​លាន​ដុល្លារ​។
ក្រៅ​ពី​ការ​ចោទ​ប្រកាន់​ទាំង​៥​នេះ​ក្នុង​តុលាការ​យោធា លោក ​ត្រូវ​ចោទ​ប្រកាន់​ដោយ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​៤​ករណី​ទៀត​ដែល​រួម​មាន​ ការ​មាន​អាវុធ និង​​គ្រាប់​រំសេវ​​ខុស​ច្បាប់​ដោយ​មិន​មាន​​ការ​​អនុ​ញ្ញាត ការ​ចេញ​ប័ណ្ណ​ប្រើ​ប្រាស់​អាវុធ និង​គ្រាប់​រំសេវ​ទៅ​ឲ្យ​អ្នក​ដែល​មិន​មែន​​ជា​សមត្ថ​កិច្ច​ ​ការ​ក្លែង​​ឯកសារ​សាធារណៈ និង​​ការ​ប្រើ​ប្រាស់​​ឯកសារ​សាធារណៈ​ក្លែង​ក្លាយ។ ក្នុង​រឿង​ក្តី​តុលាការ​ស៊ីវិល​នេះ លោក ត្រូវ​បានតុលាការ​​ផ្តន្ទា​ទោស​ឲ្យ​​ជាប់​ពន្ធនាគារ​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល (​ប្រមាណ​១២៥០​ដុល្លារ​)​។

លោក ឈឿន​ ចាន់​ថន ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មន្រ្តី​ប៉េអឹម​កាល​ពី​ថ្ងៃ​ទី​១៣ សីហា ​ឆ្នាំ​២០១១ ​ជាមួយ​នឹង​អង្គរក្ស​របស់​លោក​បីនាក់​ផ្សេង​ទៀត​នៅ​ឯ​លំនៅ​ដ្ឋាន​ប្រណិត​​របស់​លោក​នៅ​សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចម្ការ​មន រាជ​ធានី​ភ្នំពេញ​។ បន្ទាប់​ពី​ការ​ចាប់​ខ្លួន ​ប៉ូលិស រឹបអូស​បានអាវុធ​ និង​គ្រាប់​រំសេវ​ជា​ច្រើន​​ដែល​រួម​មាន​កាំ​ភ្លើង​អូកាណូ​១​ដើម​ជា​មួយ​គ្រាប់​បី​បង់ កាំ​ភ្លើង​ខ្លី​៥​ដើម កាំ​ភ្លើង​អាកា​​១​​ដើម កាំ​ភ្លើង​យន្ត​១​ដើម ជា​មួយ​គ្រាប់​១៤០០​គ្រាប់ និង​សម្លៀក​បំពាក់​យោធា​រាប់​រយ​ និង​សម្ភារៈ​យោធា​ពាក់​ព័ន្ធ​ច្រើន​ទៀត​នៅ​ក្នុង​លំនៅ​ដ្ឋាន​របស់​លោក​៕

No comments:

Post a Comment

yes