សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

លោក ជា មុនី​៖ រូបសំណាក ជា វិជ្ជា មិន​ដាក់ នៅ​ជិត​វត្ត​លង្ការ​ទេ​

ភ្នំពេញ: រូបសំណាក​លោក ជា វិជ្ជា អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ពី​ថ្មភក់ ពណ៌​ខៀវ បានធ្វើការ​ឆ្លាក់​បាន ៥០ ភាគរយ​ហើយ តែ​មិនមែន ដាក់​តាំង​នៅ​សួនច្បារ ជិត​វត្ត​លង្ការ​ទេ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២​។​
​    ​
​លោក ជា មុនី ដែល​ជា​ប្អូនប្រុស​ស្នង​តំណែង​មេ​សហជីព បន្ត​ពី​លោក​ជា​វិជ្ជា បានឲ្យ​ដឹងថា "​រូបសំណាក​លោក ជា វិជ្ជា ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​អនុញ្ញាត ឲ្យ​សាងសង់ កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១១​។ ជាទូទៅ យើង​ត្រូវ​ទទួល​យក​សេចក្តីជូនដំណឹង និង​ចំណារ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​"​។ 

​លោក ជា មុនី បាន​បញ្ជាក់​ឲ្យដឹងថា “​រូបសំណាក​នេះ វា​មាន​លក្ខណៈ​ស្មុគស្មាញ​។ យើង​មិន​ចង់​ធ្វើ​ព័ត៌មាន​លំអិត ហើយ​អត់​មាន​ដាក់​នៅ​វត្ត​លង្ការ​ទេ​”​។​

​    ​
​សូមជម្រាបថា រូបសំណាក​លោក ជា វិជ្ជា ត្រូវ​បាន​ជួល​ជាង​ឆ្លាក់ តាំងពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១២ នៅ​កន្លែង​ឆ្លាក់​រចនា​បន្ទាយស្រី​២ ស្ថិតក្នុង​ខេត្ត​សៀមរាប​។ រូបសំណាក​នេះ ធ្វើ​ពី​ប្រភេទ​ថ្មភក់ ពណ៌​ខៀវ យក​មក​ពី​ភ្នំ​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដោយ​មាន​ជើង​ទំរ​មួយ​ម៉ែត្រ និង​កំពស់ ១,៦៨​ម៉ែត្រ និង​ឆ្លាក់​រួចរាល់ អាច​នៅ​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ​២០១២​។ 

​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ឃាតករ​បាញ់​សម្លាប់ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ ខណៈពេលដែល​លោក​កំពុងតែ​អាន​កាសែត នៅ​តូប​លក់​កាសែត​ក្បែរ​របង​វត្ត​លង្ការ​។​

​ក្នុង​សំណើ​របស់​លោក​ជា​មុនី ជូន​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន គឺ​បាន​ស្នើសុំ​សម្តេច ដើម្បី​សាងសង់​រូបសំណាក​លោក​ជា​វិជ្ជា ដាក់​នៅ​លើ​សួនច្បារ កែង​ច្រមុះជ្រូក ជិត​តូប​លក់​កាសែត ជាប់​របង​វត្ត​លង្ការ ខាងលិច​វិមានឯករាជ្យ ក្នុង​រាជធានី​ភ្នំពេញ​។ សំណើ​នោះ ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចារ​ព្រមព្រៀង កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១១ ហើយ​សម្តេច​បាន​បញ្ជា​ឲ្យ​លោក​កែប​ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ប្រជុំ​ពិភាក្សា​ជាមួយ​លោក​ជា​មុនី ដើម្បី​រៀបចំ​ការសាងសង់​រូបសំណាក​លោក​ជា​វិជ្ជា​។​

​ក្នុង​ដំណើ​ការប្រជុំ រៀបចំ​សាងសង់​រូបសំណាក​លោក​ជា​វិជ្ជា ត្រូវបាន​ធ្វើឡើង​ជា​បន្ត​បន្ទាប់ រហូត​ដល់​ចុង​ក្រោយ​នេះ មាន​សេចក្តីសម្រេច​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ថែម​ទៀត​៕​

No comments:

Post a Comment

yes