សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

បក្ស​ប្រឆាំង​ថា ​សមាជិក​​ក្រុមប្រឹក្សាឃុំ-សង្កាត់​​របស់​ខ្លួន​​​មិន​ត្រូវ​បាន​​អនុញ្ញាតិ​​ឲ្យ​​តាម​ដាន​​ការ​ចុះ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត


គណបក្ស​ប្រឆាំង​​បាន​​និយាយ​​នៅ​​ថ្ងៃ​ពុធ​នេះ​​ថា ​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់​​របស់​ខ្លួន​​មួយ​​ចំនួន​​ពុំ​ទទួល​បាន​​ការ​អនុញ្ញាតិ​​​ឲ្យ​ពិនិត្យ​​តាម​ដាន​​មើល​​ការ​ចុះបញ្ជីឈ្មោះ​​​សម្រាប់​​ការបោះ​ឆ្នោត​​ជាតិ​អា​ណ​តិ​​​​ទី​៥​ដែល​​​ផ្ដើម​​កាល​ពី​ថ្ងៃ​ទី​១កញ្ញា​​ដល់​​ថ្ងៃ​ទី​១២​តុលា​នោះ​ឡើយ​ ។
លោក យឹម សុវណ្ណ អ្នក នាំពាក្យគណបក្សសម រង្ស៊ី
លោក យឹម សុវណ្ណ អ្នក​​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី​ បាន​​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៏​ព័ត៌​​មាន​​ថា​​​សមាជិក​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​​មួយ​​ចំនួន​​របស់​គណបក្សសម រង្ស៊ី​​និង​គណបក្ស​សិទ្ធិមនុស្ស​​ពុំ​ត្រូវ​បាន​​អនុញ្ញាតិ​​​ឲ្យ​ពិនិត្យ​មើល​​​ការ​ចុះបញ្ជី​ឈ្មោះ​​បោះ​​ឆ្នោត​ទេ​ ” នេះ​ ជា​ទង្វើ​​ខុស​ច្បាប់..”។​
​គួរ​បញ្ជាក់​ថា​ដោយ​សំអាង​​ទៅលើ​​ចំណាត់​​ការ​រៀប​​ចំ​ការ​​បោះ​ឆ្នោត​​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​​បោះ​​ឆ្នោត​​​មាន​​មុខ​​ដដែលៗ​​រាប់​អាណតិ​​មក​​ហើយ ​ពុំ​​មាន​​តម្លាភាព​និង​យុត្តិធម៌​​​គណបក្ស​ប្រឆាំង​​ទាំង​ពីរ​​កាល​ពី​ខែ​សី​ហា​​កន្លង​​ទៅ​​បាន​​ប្រកាស​​ធ្វើ​ពហិការ​​មិន​​បញ្ជូន​​អ្នក​​សង្កេតការណ៏​​ទៅ​ឃ្លាំ​មើល​​ការ​​ចុះឈ្មោះ​​នឹង​​ពិនិត្យ​​បញ្ជី​ឈ្មោះ​​បោះ​​ឆ្នោត ដែល​ចាប់​​​ផ្ដើម​​កាល​ពី​ថ្ងៃ​ទី​​១កញ្ញា ដល់​​ថ្ងៃ​ទី​ ១២ ខែ​តុលា​​នោះ​​ឡើយ​ ៕

No comments:

Post a Comment

yes