សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

ក្រុម​ហ៊ុន Facebook ​សន្យា​ថាមិន​លក់​ភាគ​ហ៊ុន​របស់​ខ្លួន

The-CEO-of-Facebook-Inc.--011

ក្រុម​ហ៊ុន Facebook Inc  បាន​សន្យា​មិន​លក់​ភាគ​ហ៊ុន ដើម្បីទូទាត់​ចំណាយ​ពន្ធ​ចំនួន​ជិត​២​ពាន់​លាន​ដុល្លារ​ទេ និង​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ហ៊ុន​របស់​ខ្លួន នឹង​អនុញ្ញាត​ឲ្យ​បុគ្គលិក ដោះ​ដូរ​ភាគហ៊ុន​របស់​ខ្លួន​យក​ជា​សាច់​ប្រាក់ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​មុន​កាល​បរិច្ឆេទ ដោយ​ធ្វើ​ឲ្យ​ក្រុម​វិនិយោគិន​ និង​បុគ្គលិក​របស់​ខ្លួន​ផ្ទាល់ ដែលមាន​ក្តីបារម្ភ​ខ្លាំង​ បាន​ស្ងប់​ចិត្ត ខណៈ​ដែល​តម្លៃ​ភាគ​ហ៊ុន​របស់​ខ្លួន កំពុង​ធ្លាក់​ចុះ​។  ​​
ក្រុម​ហ៊ុន​បណ្តាញ​សង្គម​តាម​អ៊ីនធើណិត​ធំ​ជាង​គេ​របស់​ពិភពលោក ដែល​បាន​បាត់​បង់​តម្លៃ​ទីផ្សារ​របស់​ខ្លួន​ជាង​៥០​ភាគ​រយ​ ចាប់​តាំង​ពី​បានក្លាយ​ខ្លួនជា​ក្រុម​ហ៊ុន​សាធារណៈ​កាល​ពី​ខែ​ឧសភា​មក​នេះ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ចំនួន​ភាគ​ហ៊ុន​សរុប​ដែល​បាន​លក់​ចេញ​របស់​ខ្លួន នឹង​ត្រូវ​ធ្លាក់​ចុះ ១០១លាន​ហ៊ុន ដោយ​សារ​វិធានការ​ខាង​លើ​នេះ។

ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន Facebook ឡើង​ថ្លៃ ១,៨​ភាគ​រយ ក្នុង​រយៈ​ពេល​ជួញ​ដូរ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ រហូត​ដល់ ១៨,០៥​ដុល្លារ​។

No comments:

Post a Comment

yes