សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 2, 2012

ស្លាក​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ទាំង​អស់​ត្រូវ​ប្រាប់​ឲ្យ​ប្តូរ​មក​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ


តាម​សេចក្តី​ណែនាំ​មួយ​របស់​គណបក្ស​ជាតិ​និយម ទៅ​កាន់​សកម្មជន​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ឲ្យ​ដឹង​ថា ស្លាក​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ដែល​បាន​លើក​នៅ​គ្រប់​បណ្តា​ទីស្នាក់​ការ និង​តាម​ដង​ផ្លូវ​សាធារណៈ​ទាំង​អស់​ទូទាំង​ប្រទេស ត្រូវ​បាន​បង្គាប់​ឲ្យ​ប្តូរ​មក​លើក​ជា​ស្លាក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ ដោយ​គ្រាន់​តែ​ទុក​ការិយាល័យ​មួយ​នៅ​ថ្នាក់​រាជធានី ខេត្ត សម្រាប់​អង្គការ ឬ​ស្ថាប័ន​នានា​ធ្វើ​ការ​ទំនាក់​ទំនង​ប៉ុណ្ណោះ។
ការផ្លាស់​ប្តូរ​ស្លាក​គណបក្ស​នរោត្តម​រណប្ញទ្ធិ ទៅ​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ​នេះ ត្រូវ​គណបក្ស​ជាតិ​និយម​អះអាង​នៅ​ក្នុង​សេចក្តី​ណែនាំ​ថា គឺ​ធ្វើ​ទៅ​តាម​ពិធី​សារ​ស្តីពី​ការ​រួបរួម​គណបក្ស​រាជានិយម​ទាំង​ពីរ​មក​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​តែ​មួយ​ឡើង​វិញ​ជា​ដំណាក់​កាលៗ និង​ដើម្បី​ជៀស​វាង​ការ​ភ័ន្ត​ច្រឡំ​រូប​សញ្ញា​គណបក្ស នៅ​ពេល​បោះឆ្នោត​ខាង​មុខ៕

No comments:

Post a Comment

yes