ឆាឡូតតេ៖ នេះប្រហែលជាការ ទទួលស្គាល់មួយ នូវភាពទន់ខ្សោយ របស់ខ្លួនសម្រាប់ការ បោះឆ្នោតនៅ ខែវិច្ឆិកា ខាងមុខនេះហើយ បានជាអ្នកនយោបាយ មួយចំនួននៅក្នុង គណបក្ស ប្រជាជាធិបតេយ្យ របស់ អាមេរិក បានប្រើប្រាស់យប់ថ្ងៃដំបូង នៃសមាជរំលឹកខួបនៃការបង្កើត គណបក្ស ដើម្បីលើកស្ទួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ហើយការលើកស្ទួយនោះ ផងដែរ គឺសំដៅទៅប្រតិបត្តិការយោធា ដ៏ជោគជ័យជាច្រើនកន្លងមក។បើតាមការដកស្រង់ពីសារព័ត៌មាននានា យ៉ាងហោចណាស់ក៏មានបីដងដែរ ដែលអ្នកធ្វើអត្ថា ធិប្បាយ ដោយក្នុង នោះមានប្រធានព្រឹទ្ធសភាលោក ហារី រ៉េដ និង អតីតអភិបាលរដ្ឋ វ៉ឺជីញ៉ា លោក ទីម ខេនណេ បានចង្អុលបង្ហាញអំពីសេចក្តីសម្រេចរបស់លោកប្រធានាធបតីអាមេរិក បារ៉ាក់ អូបាម៉ា ទៅលើការធ្វើឲ្យ ប្រសើរឡើងនៃប្រតិបត្តិការយោធាទាំងឡាយ ដែលប្រការនេះ ហើយទើបអាចឈានទៅដល់ការសម្លាប់ មេភេរវករអន្តរជាតិ អូសាម៉ា ប៊ិនឡាដិន បាននោះ។
ការលើករបស់អ្នកនយោបាយកំពូលៗរបស់គណបក្សប្រជាធិបតេយ្យខាងលើនេះដែរ គឺ ដើម្បី បង្ហាញថា គណបក្សលោកនេះពិតជាមានប្រៀបលើសមត្ថភាពវាយប្រហារ ជាងគណបក្ស សាធារណរដ្ឋ។ លោក រ៉េដ បានលើកឡើងថា “មនុស្សមួយចំនួនបាននិយាយថា លោក អូបាម៉ា មិនគួរគាស់កកាយផែនដីដើម្បីតាមរក ប៊ិនឡាដិន នោះទេ ប៉ុន្តែលោក ប្រធានាធិបតី បានពំានាំយកនូវសន្តិភាព និង យុត្តិធម៌មួយយ៉ាងពិតប្រាកដពីអ្នកដែលបង្កភេរវកម្មនោះ។”គួរបញ្ជាក់ផងដែរថា អ្នកនយោបាយកំពូលៗអាមេរិក បានលើកឡើងពីការកម្ចាត់ ប៊ិនឡាដិន បានសម្រេច ក្នុងរដ្ឋកាលរបស់លោកបារ៉ាក់ អូបាម៉ា នេះក្នុងគោលបំណងដើម្បីកេងចំណេញ ខាងផ្នែកនយោបាយ ប៉ុន្តែវាបែរជាបង្ហាញថា គណបក្សនេះកំពុងតែមានភាពទន់ខ្សោយទៅ វិញ ដោយតាមពិតទៅនេះជាតួនាទី របស់យោធា អាមេរិក ដោយមិនមែនតែស្ថិតនៅក្នុងការ ដឹកនាំរបស់លោកបារ៉ាក់ អូបាម៉ា តែមួយមុខនោះ ប៉ុន្តែការពង្រឹង និងយុទ្ធសាស្ត្រខាងផ្នែក យោធា ដ៏ប៉ិនប្រសព្វរបស់បក្សប្រជាធិបតេយ្យនោះ ក៏មិនអាចមើលរំលងដែរ។
No comments:
Post a Comment
yes