សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

លោករ៉ុង ឈុន​ស្នើ​សុំ​ពន្យា​ពេល​ចូល​បំភ្លឺ​ក្នុង​តុលាការ

12v-023
លោករ៉ុង ឈុន(អង្គុយ)

ភ្នំពេញៈ លោករ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​សរសេរ​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​០៤​ខែ​កញ្ញា​ឆ្នាំ​២០១២ ទៅ​ព្រះ​រាជ​អាជ្ញាអម​សាលា​ដំបូង​ខេត្ត​កណ្តាល ដើម្បី​សុំ​ពន្យា​ពេល​ចូល​បំភ្លឺ លើ​បណ្តឹង​របស់​លោក​អគ្គនាយក​សហ​គ្រាស​តៃ យ៉ាង។
នៅក្នុងលិខិត លោករ៉ុង ឈុន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ថា​លោក​មិន​ទាន់​រក​បាន​មេធាវី​ការ​ពារ​សិទ្ធិ និង​មិន​ទាន់​មាន​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ការពារ​សិទ្ធិ​របស់​ខ្លួន​នៅ​ឡើយ។
សូមបញ្ជាក់ថាសាលា​ដំបូងខេត្ត​កណ្តាល​បាន​ចេញ​ដីកា​កោះ​ហៅ​លោក​រ៉ុង ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុជា ឲ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ឆ្នាំ​២០១២​ខាង​មុខនេះ។​ដោយ​យោង​តាម​ដីកា​កោះ​ចុះ​ថ្ងៃ​ទី​០៦ ខែ​សីហា​ឆ្នាំ​២០១២ ដោយ​លោក​ទេព មុនិន្ទ តំណាង​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​ក្នុង​ការ​សាក​សួរ ពី​ដំណើរ​រឿង ដែល​ឈ្មោះ​ JACK LIU អគ្គនាយក​នៃ​សហ​គ្រាស តៃ យ៉ាង​ប្តឹង​លោករ៉ុង ឈុន​ពី​បទ​ញុះ​ញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុស​ច្បាប់ និង​ពី​បទ​បរិហា​កេរ្តិ៍​ជា​សាធរណៈ។

No comments:

Post a Comment

yes