សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

ជំ​ទាវ​មីសែល​ថា ការ​ផ្លាស់​ប្តូរត្រូវ​ការ​ពេល​​៤​ឆ្នាំ​​ទៀត​

USA_B

ក្រុង​ឆាឡូតៈ ស្រ្តី​ទី​មួយ​ ជំទាវ​មីសែល អូបាម៉ា បាន​ទទួល​​ស្គាល់​កាល​​ពី​រាត្រី​ថ្ងៃ​អង្គារ​ថា ​ការ​ផ្លាស់​ប្តូ​រ​​ដែល​​ស្វាមី​លោក​ស្រី លោក បារ៉ាក់ អូបាម៉ា បានស្វែង​រក​នៅ​ក្នុង​យុទ្ធនា​ការ​​ដើម្បីសេត​វិមាន​របស់​លោក​​​​ពី​៤​​​ឆ្នាំ​មុន បាន​បង្ហាញ​ថា​មាន​ការ​លំបាក ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​​អ្នក​បោះ​ឆ្នោត ទុក​​ពេល​ឲ្យ​លោក​មួយ​​អាណត្តិ​ទៀត​​​ ធ្វើ​ការ​​កែ​លម្អ​​សេដ្ឋ​កិច្ច​អាមេរិក​ទន់​ខ្សោយ​។
លោក​ស្រី បាន​ប្រាប់​​សន្និបាត​ជាតិ​​របស់​បក្ស​​ប្រជា​ធិបតេយ្យ​នៅ​ក្រុង​ឆាឡូត​ រដ្ឋ​កាលីហ្វ័រនីញ៉ា​​ខាង​ជើង​ថា​៖«​​​គាត់​រំលឹក​ខ្ញុំ​ថា យើង ​កំពុង​តែ​លេង​ល្បែង នៅ​ទី​នេះ​យូរ​មក​ហើយ​ ​ហើយ​ការ​ផ្លាស់​ប្តូរ​​ គឺ​​លំបាក​ ​​ហើយ​ការ​​​ផ្លាស់​ប្តូរ​ គឺ​​យឺត​យ៉ាវ ​​ហើយ​ភ្លាម​ៗ​ វាមិន​​កើត​ឡើង ទាំង​អស់​ទេ​​។ ប៉ុន្តែ​នៅ​​ទី​បញ្ចប់​យើង នឹង​​ទៅ​ដល់​ទី​​នោះ។ យើង ​តែង​​តែ​ធ្វើ​វា​បានជា​និច្ច»​។

ដោយ​ក្រុម​សមា​​ជិក​គណ​បក្ស​ប្រជា​ធិបតេយ្យ​អន្ទះ​សារ​អំ​ពី​ការ​​ប្រកួត​ប្រជែង​ជា​មួយ​នឹង​លោក មីត រ៉ុមនី មក​ពី​​​បក្ស​សាធារណ​រដ្ឋ​ដែល​គេ​ពិបាក​នឹង​ទាយ​៩​សប្តាហ៍​មុន​ការ​បោះឆ្នោត​​ថ្ងៃ​ទី​៦ វិច្ឆិកា ជំ​ទាវ​ីមីសែល​ បាន​ជំរុញ​ឲ្យ​​ក្រុម​សកម្ម​​ជន​​បក្ស​ប្រ​មូល​ផ្តុះ​នៅ​ជុំ​វិញ​លោក​ប្រធានា​ធិបតី​។
លោកជំ​ទាវ​ បាន​អះ​អាង​បន្ត​ថា​៖«​​យើងត្រូវ​តែខំ​​ធ្វើ​ការ​មិន​ធ្លាប់​មាន​ ​ហើយ​ជា​ថ្មី​ម្តង​ទៀត យើង ត្រូវ​​​រួម​​ដៃ​គ្នា​​ដើម្បី​បុរស​ដែល​យើង អាចទុក​ចិត្ត​​ ស្វាមី​ខ្ញុំ​ ប្រ​ធានាធិបតី​យើង បារ៉ាក់ អូបាម៉ា​ ដើម្បី​ដឹក​នាំ​​​ប្រទេស​អស្ចារ្យ​នេះ​ទៅ​​មុខ​ »​។

No comments:

Post a Comment

yes