សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

ក្មេង​និង​អ្នក​ភូមិ​បឹង​កក់​ឈរ​ស្រែក​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី

y-022
ក្មេង​និង​អ្នក​ភូមិ​បឹង​កក់​ឈរ​ស្រែក​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានីនៅព្រឹក​ថ្ងៃ​អង្គារ​នេះ

ភ្នំពេញៈ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០៥​ខែ​កញ្ញា​នេះ ប្រជាពលរដ្ឋ​នៅ​សហគមន៍​បឹង​កក់ បាន​ឈរ​ស្រែក​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ស្រី យ៉ោម បុប្ផា សកម្មជន​ការពារ​ដីធ្លី​និង​ជា​អ្នក​ភូមិ​បឹងកក់ ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​វិញ បន្ទាប់​ពី​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស។
អ្នកស្រី យ៉ោ​ម បុប្ផា និង​ប្តី ឈ្មោះ លួស សា​ខន ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១២ នៅ​ចំណុច​មុខ​ស្ថានីយ​រថភ្លើង តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់លោក តែ សំអាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ រួច​បញ្ជូនមក​តុលាការ ដើម្បី​សាកសួរ​ករណីជាប់​ពាក់ព័ន្ធ​នឹង​ការ​ព្រួត​គ្នា​ជាមួយ​បងប្អូន ចាក់​ដោយ​ទួ​ណឺ​វី​ស និង​កាប់​ដោយ​ពូថៅ ទៅលើ​បុរស ២​នាក់ បណ្តាលឱ្យ​រងរបួស​ជា​ទម្ងន់​នោះ ដាក់​ពន្ធនាគារ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​។​

នៅព្រឹកថ្ងៃ​ពុធនេះ​ដែរ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ដីកា​កោះ​ហៅ​ពលរដ្ឋ​បុរី​កីឡា​ម្នាក់​ចូល​ទៅ​កាន់​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​បំភ្លឺ លើ​ដំណើរ​រឿង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ តាម​បណ្តឹង​របស់​ឧកញ៉ាស៊ុយ សុផាន។
ក្នុងដីកាចុះថ្ងៃទី២៤ ខែ​សីហា​ឆ្នាំ​២០១២ បាន​បញ្ជាក់​ថា លោក​ទឹម សាក់មុន្នី ស្នាក់​នៅ​អណាធិប​តេយ្យ​ក្រោម​អគារ​ទី៧ ប្លុក​បុរី​កីឡា សង្កាត់​វាល​វង់ ខណ្ឌ​៧មករា​​ត្រូវ​​បាន​លោក​​សៀង សុខ ព្រះ​រាជ​អាជ្ញារង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ពុធ ទី​០៥​ខែ​កញ្ញា​ឆ្នាំ​២០១២​នេះ។

No comments:

Post a Comment

yes