បុរីញូវយ៉ក: រដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី ហ៊ីឡារី គ្លីនតុន បានផ្ដល់ជំនួយច្រើនទៀតដល់លី ប៊ីកាលពីថ្ងៃអង្គារទ ខណៈប្រទេសនោះខិតខំទប់ស្កាត់ក្រុមជីវពល ដោយសង្កត់ធ្ងន់ថា ក្រុងវ៉ាស៊ីនតោន នឹងនៅតែជាដៃគូដ៏រឹងមាំមួយទោះបីជាមានការវាយប្រហារសម្លាប់មនុស្សក្នុងខែនេះលើស្ថានកុងស៊ូល អាមេរិកនៅក្រុងបេនហ្គាហ្ស៊ីក្តី។
លោកស្រីហ៊ីឡារីបានជួបលោក ម៉ូហាម៉េត ម៉ាហ្គារីហ្វ ដែលត្រូវបានជ្រើសតាំងឲ្យដឹកនាំសភាជាតិកំពុងកាន់អំណាចរបស់លីប៊ី កាលពីខែសីហា និងបានទទួលការសុំទោសពីលោកផ្ទាល់ ចំពោះការវាយប្រហារថ្ងៃទី១១ កញ្ញាដែលបានសម្លាប់ឯកអគ្គរដ្ឋទូតអាមេរិកលោក គ្រីស ស្ទីវិន និងពលរដ្ឋអាមេរិកបីនាក់ទៀត។
នៅឯជំនួបពួកគេនៅខាងក្រៅសង្វៀននៃសម័យប្រជុំមហាសន្និបាតអ.ស.ប.កនៅ្ងក្នុងបុរីញូវយ៉ក លោកម៉ាហ្គារីហ្វ បានជម្រាបលោកស្រីហ៊ីឡារី ថា៖ «អ្វីដែលបានកើតឡើងពីថ្ងៃទី១១កញ្ញាចំពោះពលរដ្ឋអាមេរិកទាំងនោះគឺមិនសម្ដែងពីសម្បជញ្ញៈរបស់ពលរដ្ឋលីប៊ី ក្តីប្រថ្នាពួកគេ ក្ដីសង្ឃឹម ពួកគេ ឬក៏មនោសញ្ចេតនារបស់ពលរដ្ឋលីប៊ីចំពោះពលរដ្ឋអាមេរិកតាមមធ្យោបាយណាមួយទ»។
No comments:
Post a Comment
yes