ក្រុងតូក្យូៈ នាវាឆ្មាំសមុទ្រជប៉ុន បានបាញ់ទឹកដើម្បីបណ្តេញនាវានេសាទតៃវ៉ាន់ប្រមាណ៤០គ្រឿង និងនាវាឆ្មាំសមុទ្រតៃវ៉ាន់៨គ្រឿងឲ្យចេញពីដែនទឹក ដែលជប៉ុនចាត់ទុកថាជារបស់ខ្លួនកាលពីថ្ងៃអង្គារនៅក្នុងរបត់មួយ ដែលគេមិននឹកស្មានដល់ចំពោះជម្លោះមួយ រវាងក្រុងតូក្យូ និងក្រុងប៉េកាំង។
ជប៉ុន បានតវ៉ាទៅតៃវ៉ាន់ មួយថ្ងៃបន្ទាប់ពីខ្លួន បានប្តឹងទៅចិន ជុំវិញអ្វីដែលខ្លួនបាននិយាយថា ជាការឈ្លានពានរបស់នាវាចិន។
ទំនាក់ទំនងចិន-ជប៉ុន បានដុនដាបយ៉ាងខ្លាំងក្នុងខែនេះ បន្ទាប់ពីជប៉ុនបានទិញប្រជុំកោះដែលមានជម្លោះ នៅសមុទ្រចិនខាងកើតដែលជប៉ុនហៅថាកោះសេនកាគូ ហើយចិញវិញហៅថា កោះឌាវយូ ដោយបង្កជាការតវ៉ាប្រឆាំងជប៉ុននៅទូទាំងប្រទេសចិន។
តៃវ៉ាន់ មានទំនាក់ទំនងមិត្តភាពជាប៉ុនជប៉ុន ប៉ុន្តែប្រទេសទាំងពីរ បានឈ្លោះគ្នាជាយូរមកហើយជុំវិញសិទ្ធិនេសាទនៅក្នុងតំបន់នោះ។ ចិន និងតៃវ៉ាន់ អ្នកទាំងពីរសុទ្ធ តែបានលើកឡើងថា ពួកគេ មានមរតកអធិបតេយ្យជាប្រវត្តិសាស្រ្តរបស់ចិន ជុំវិញប្រជុំកោះនេះ។
រដ្ឋមន្ត្រីទីស្តីការរដ្ឋមន្ត្រីជប៉ុនលោក អូសាមូ ហ៊្វូជីមូរ៉ា បានថ្លែងថា ឆ្មាំសមុទ្រ បានប្រើកាណុងបាញ់ទឹក និងវិធានការផ្សេងទៀតដើម្បីធ្វើឲ្យនាវាតៃវ៉ាន់ទាំងនោះ ផ្លាស់ប្តូរទិសដៅ។
ឆ្មាំសមុទ្រជប៉ុន បាននិយាយថា ក្ករុមនាវានេសាទតៃវ៉ាន់ និងនាវាឆ្មាំសមុទ្រទាំងអស់ ចាប់តាំងពីពេលនោះមក បានចាកចេញពីដែនទឹកនោះ។
No comments:
Post a Comment
yes