រោងសៀកដែលនឹងត្រូវសម្ភោធ
ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បកម្ពុជា បានប្រកាសក្នុងសន្និសិទ្ធសារព័ត៌មានមួយ នៅព្រឹកថ្ងៃសុក្រទី២១នេះថា រោងសៀកកម្ពុជាថ្មីនឹងត្រូវដាក់សម្ភោធនៅថ្ងៃទី២៦ ខែកញ្ញាសប្តាហ៍ក្រោយនេះ។
រោងសម្តែងសិល្បៈសៀក ដែលធ្វើពីចម្រឹងដែកអាចផ្លាស់ទីបាន និងស្ថិតនៅទល់មុខរដ្ឋសភាជាតិ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលវៀតណាម និងអាចផ្ទុកអ្នកទស្សនាចំនួន ១.០០០នាក់។ នេះបើយោងតាមមន្ត្រីក្រសួងវប្បធម៌បានឲ្យដឹង។
លោក អ៊ុន ទឹម អនុរដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា រោងសៀកនេះ នឹងសម្ភោធ ក្នុងឱកាសប្រារព្ធ ខួបទំនាក់ទំនងការទូតកម្ពុជា-វៀតណាមលើកទី៤៥។
លោកថា «រោងសៀកនេះ នឹងធ្វើឲ្យសិល្បៈសៀកខ្មែរ មានជីវិតឡើងវិញ ក៏ដូចជា ទាក់ទាញភ្ញៀវទេសចរ មកកម្ពុជាផងដែរ»។
សូមបញ្ជាក់ថា បច្ចុប្បន្នមាននិស្សិតខ្មែររៀនសិល្បៈសៀកនៅវៀតណាម ១៧នាក់ និងនៅចិន១០នាក់ និង២៥នាក់ ផ្សេងទៀតនៅរាជធានីភ្នំពេញ។
No comments:
Post a Comment
yes