សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

ប្រេងធ្លាក់​ចុះ​២ខែ ដោយ​សារ​កំណើន​សេដ្ឋ​កិច្ច​អាមេរិក​យឺត

mike-blake-reuters.n

ញូវ​យ៉កៈ តម្លៃ​ប្រេង​បានបន្ត​​ធ្លាក់​ចុះ​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ដ៏ធំ​ក្នុង​រយៈ​ពេល​២ខែ​ ដោយ​សារ​តែ​មាន​ការ​រំពឹង​ថា កំណើន​សេដ្ឋកិច្ច​យឺត​របស់​អាមេរិក​អាច​នឹង​រាំងខ្ទប់​តម្រូវ​ការ​ប្រេង។
តម្លៃ​ប្រេង​សម្រាប់​លក់​នៅ​ពេល​អនាគត​ក្នុង​ទីក្រុង​ញូវ​យ៉ក​បាន​ធ្លាក់​ចុះ​០,៧​ភាគ ​រយ ​ហើយ​បើ​បូក​រួម​នឹង​ការ​ធ្លាក់ចុះ​កាល​ពី​លើក​មុន​គឺ​២,៤​ភាគ​រយ ​ដែល​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​​បំផុត​ក្នុង​រយៈ​ពេល​២​ខែ​មក​នេះ។
តម្លៃ​ប្រេង​សម្រាប់​លក់​ចែក​ចាយ​ក្នុង​ខែ​តុលា​បាន​ធ្លាក់​ចុះ​៦៤​សេន ​មក​នៅ​ត្រឹម​៩៥,៩៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ទី​ក្រុង​ញូវ​យ៉ក ​និង​មាន​តម្លៃ​៩៦,០៥​ដុល្លារ​នៅ​សិង្ហបុរី​។ ​តម្លៃ​ប្រេង​ក្នុង​កិច្ច​សន្យា​បាន​ធ្លាក់​ចុះ​២,៣៨​ដុល្លារ​កាល​ពីថ្ងៃ​ចន្ទ​មក​នៅ​ត្រឹម​៩៦,៦២​ដុល្លារ​ដែល​ជា​តម្លៃ​ទាប​បំផុត​ចាប់​តាំង​ពីថ្ងៃទី​១០​ កញ្ញា។​

No comments:

Post a Comment

yes