ម៉ែយ៉ែម និងជនសង្ស័យ
រាជធានីភ្នំពេញ ៖ ម៉ែយ៉ែម២នាក់កាលពីថ្ងៃទី២១ កញ្ញា ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធពីបទជួញដូរមនុស្ស ដើម្បីបម្រើសេវាផ្លូវភេទ ។
ម៉ែយ៉ែមជាប់ចោទពីបទជួញដូរមនុស្ស ដើម្បីបម្រើសេវាផ្លូវភេទនេះម្នាក់ឈ្មោះជុំ ស្រីម៉ុច ភេទស្រី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិកូនខ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅផ្ទះជួលផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ម្នាក់ទៀតឈ្មោះទិត្យ ហ៊ុន អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិតាមុំ ឃុំពោធិរាជ្យ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ១៦៩ ភូមិសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ការចាប់ខ្លួនម៉ែយ៉ែម២នាក់ខាងលើត្រូវបានលោកឧត្តមសេនីយ៍ឯក ប៊ិត គឹមហុង ប្រធាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃឱ្យដឹងថា យោងតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី២៩ សីហា ២០១២ និងមានការណែនាំពីលោកឧត្តមសេនីយ៍ឯក កង សុខន អគ្គស្នងការរង លោកជំទាវឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងទទួលផែនយុត្តិធម៌ និងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ។
No comments:
Post a Comment
yes