សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

ព្រះរាជអាជ្ញា​រង​ខេត្ត​ព្រះវិហារ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ពី​បទ​ពុក​រលួយ


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ទទួល​ពាក្យ​បណ្ដឹង​ជាង ៨០០ ដែល​បាន​ប្ដឹង​អំពី​ជន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្នុង​នោះ​ក៏​មាន​មន្ត្រី​ថ្នាក់​ក្រោម រួម​ទាំង​មន្ត្រី​តុលាការ​ដែរ ដែល​ទាក់​ទង​រឿង​ជំរិត​ទារ​ប្រាក់ និង​ស៊ី​សំណូក​សូកប៉ាន់​ផ្សេងៗ។
RFA/Vohar Cheath
លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ស្ដាំ)
លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២៧ កញ្ញា ថា ពាក្យ​បណ្ដឹង​ជាង ៨០០​នោះ គឺ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទទួល​បាន​ក្នុងរយៈពេល ៨ខែ​កន្លង​មក​នេះ។
បណ្ដឹង​ច្រើន​លើស​លប់​អង្គភាព​របស់​លោក​ទទួល​បាន​តាមរយៈ​សំបុត្រ​អនាមិក ដាក់​ក្នុង​ប្រអប់​ដែល​អង្គភាព​បាន​ពង្រាយ​ទូទាំង​ប្រទេស៖ «ពាក្យ​បណ្ដឹង​ដែល​កំពុង​ឲ្យ​យើង​ស៊ើប​អង្កេត មាន​ប្រមាណ​៣០%។ ឧទាហរណ៍ ព្រះរាជអាជ្ញា​រង (ខេត្ត) ព្រះវិហារ ក៏​ចេញ​ពី​ពាក្យ​បណ្ដឹង​ដែរ។ នៅ​នោះ​គឺ​ថា ក្មេងៗ​វ៉ៃ​គ្នា ហើយ​កូន​អ្នក​ធំ​ហ្នឹង គាត់​វ៉ៃ​កូន​អ្នក​ក្រ ខ្វាក់​ភ្នែក។ ជា​ថ្នូរ​នឹង​លុយ​បាន​ដោះ​លែង​អ្នក​ដៃ​ដល់​ចេញ»
នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​ជជីក​ព័ត៌មាន​ពិស្ដារ អំពី​មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​នោះ លោក ឱម យិនទៀង បដិសេធ​ដោយ​លោក​បញ្ជាក់​ថា ជា​រឿង​លាក់​ការ​ក្នុង​ពេល​ដែល​ស៊ើប​អង្កេត។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​លោក សោ សាវុធ ប្រធាន​តុលាការ​ខេត្ត​ព្រះវិហារ បាន​ទេ នៅ​ថ្ងៃ​ទី២៧ កញ្ញា ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

លោក ឱម យិនទៀង ដែល​ជា​ទេសរដ្ឋមន្ត្រី​ដែរ​នោះ បន្ត​ថា បណ្ដឹង​ជាង ៨០០​នេះ ជា​បណ្ដឹង​ចម្រុះ​រឿង​អំពើ​ពុក​រលួយ​តូច​ធំ ដែល​ក្នុង​នោះ​ក៏​មាន​ទាក់​ទង​មន្ត្រី​មូលដ្ឋាន​ថ្នាក់​ក្រោម រួម​ទាំង​មន្ត្រី​តុលាការ​ដែរ ទាក់​ទង​រឿង​ជំរិត​ទារ​ប្រាក់ និង​ស៊ី​សំណូក​សូកប៉ាន់ ដែល​អ្នក​ប្រព្រឹត្ត​នោះ​នឹង​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​ខាង​មុខ៖ «ឈាន​ទៅ​រក​ការ​ចាប់​ខ្លួន​ប្រាកដ​ជា​ឈាន​ហើយ មិន​ដឹង​ថា អាទិត្យ​ក្រោយ ឬ​ខែ​ក្រោយ​ទេ​បាទ។ ប៉ុន្តែ យើង​ខ្ញុំ​ក៏​មាន​ខេស (case=ករណី) ខ្លះ​ស្មុគស្មាញ​ធំៗ ដែល​យើង​ខ្ញុំ​ធ្វើ​ជិត​ពីរ​ឆ្នាំ​មិន​ទាន់​បាន​លទ្ធផល តែ​យើង​ខ្ញុំ​អត់​បោះ​បង់​ចោល។ ក៏​មាន​ខេស តូចៗ​កំប៉ិក​កំប៉ុក​ច្រើន រឿង​សេវា​តាម​ឃុំ​តាម​សង្កាត់​អី​នេះ»
ស្រប​ពេល​នេះ​ដែរ លោក ឱម យិនទៀង ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​សម្រេច​មួយ ដើម្បី​បង្កើត​គណៈកម្មការ​ដឹកនាំ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ នូវ​អនុសញ្ញា​ត្រួត​ពិនិត្យ​អំពើ​ពុក​រលួយ ដែល​មាន​រូប​លោក​ជា​ប្រធាន និង​ជា​ជំនាញ​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​ការ​ជាមួយ​អង្គការ​សហប្រជាជាតិ ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ប្រទេស​កម្ពុជា៕

No comments:

Post a Comment

yes