សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

កែ សុវណ្ណរតន៏ ៖ គណបក្ស សង្គ្រោះជាតិ ខ្វល់ខ្វាយ គិតពីសុខទុក្ខ ក៏ដូចជាផល ប្រយោជន៏របស់ប្រជាពលរដ្ឋ និង ប្រទេសជាតិជាងអ្វីៗទាំងអស់

លោកស្រី កែ សុវណ្ណរតន៏ សមាជិកព្រឹទ្ធសភា និងជាអគ្គ​​
លេខាធិការគណបក្ស សម រង្ស៊ី

ក្នុងគោលដៅជំរុញ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ សម្រាប់ការចូលរួមបោះឆ្នោត​ជាតិអាណត្តិទី៥ នៅឆ្នាំ២០១៣ លោកស្រី កែ សុវណ្ណរតន សមាជិកព្រឹទ្ធសភា​ បានមានប្រសាសន៏ថាសូមបងប្អូន មានជំនឿ និងទុកចិត្តមកលើគណបក្ស​សង្គ្រោះជាតិចុះ ថាយើងនិងទទួលបានជោគជ័យជាក់ជា មិនខាននៅឆ្នាំ២០១៣ ព្រោះគណបក្ស សង្គ្រោះជាតិ មានស្នូលរបស់ខ្លួនយ៉ាងរឹងមាំ នោះគឺគណ បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ហើយប្រជាពលរដ្ឋដែលជាអ្នកស្នេហាជាតិ មកពីគ្រប់​គណបក្ស រួមជាមួយនិងឥស្សរជននយោបាយជាន់ខ្ពស់មួយចំនួនធំ ក៏បានចូលមករួម រស់ជា​មួយ​និងគណបក្ស សង្គ្រោះជាតិ ផងដែរ ដែលមានលោក សម រង្ស៊ី ជាប្រធានគណបក្ស និង​លោក កឹម សុខា ជាអនុប្រធានគណបក្ស ។


ជាមួយគ្នានោះលោកស្រី កែ សុវណ្ណរតន ក៏បានផ្តល់ជាអនុសាសនដល់ថ្នាក់ដឹកនាំ របស់គណ​បក្ស​ទាំងពីរគឺគណបក្ស​សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស  ដោយត្រូវធ្វើយ៉ាងណាត្រូវតែ ពន្យល់​អំពីគោលបំណងរបស់ គណបក្ស សង្ក្រោះជាតិ និងបញ្ជូនសារ ទៅដល់​ប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់នីមួយៗឲ្យពួកគាត់​បាន​យល់​គ្រប់ៗគ្នា ដើម្បីជាប្រយោជន៏ ឲ្យប្រជាពលរដ្ឋ​លោក​មានមូលដ្ឋានកាន់តែរឹងមាំ ក្នុងការធ្វើការសំរេចចិត្តជ្រើសរើស ថ្នាក់ដឹកនាំរបស់​ពួក​គាត់​នៅឆ្នាំ២០១៣ ព្រោះគណបក្ស សង្គ្រោះជាតិ មានគោលនយោបាយច្បាស់លាស់ ពិតប្រាកដ​ក្នុងការថែរក្សានិងការពារប្រយោជន៏ជូនប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើង ។

លោកស្រី កែ សុវណ្ណរតន៏ ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ការបោះឆ្នោតនៅឆ្នាំ២០១៣​គឺ​មានសារសំខាន់ខ្លាំងណាស់ក្នុងការសង្គ្រោះប្រទេសជាតិរបស់យើងចេញពីអំណាចនៃការគ្រប់ គ្រងរបស់គណបក្សប្រជាជន ដែលបានដឹកនាំប្រទេសតាមរបៀបផ្តាច់ការ ដែលធ្វើឲ្យប្រជាពល រដ្ឋខ្មែរ ស្គាល់តែពាក្យខ្លាច ខ្លៅ ហើយនិងឃ្លានតែប៉ុណ្ណោះ និងបានធ្វើឲ្យប្រទេសជាតិដើរទៅ ដល់រណ្តៅនៃមាត់ជ្រោះមរណៈផងដែរ ដែលទាំងអស់នេះគណបក្ស សង្គ្រោះជាតិ ត្រូវតែ សង្គ្រោះ ជាបន្ទាន់ ។
លោកស្រីបានបន្តទៀតថា ទឹកដីដែលជាកេរ្តិ៏ដំណែលរបស់បុព្វបុរសខ្មែរយើងដ៏មានតម្លៃ ដែល បាន​បន្សល់ទុកត្រូវបាត់បង់បន្តិម្តងៗជារៀងរាល់ថ្ងៃដោយសារតែមហិច្ឆិតានៃបរទេសឈ្លានពាន ។ ហើយ​ជនអន្តោប្រវេសន៏ខុសច្បាប់រាប់លាននាក់ ហូរចូលមកក្នុងប្រទេសកម្ពុជា ដោយគណ​បក្ស​កាន់អំណាចសព្វថ្ងៃ ពុំមានការអើពើអ្វីបន្តិចសោះ ។ យ៉ាងណាម៉ិញអំពើឧក្រឹត្តពុករលួយជា​លក្ខ​ណៈ​ប្រព័ន្ធ តាំងពីថ្នាក់ជាតិមកដល់ថ្នាក់មូលដ្ឋាន បានធ្វើឲ្យ​ប្រ​ជា​ពលរដ្ឋរបស់យើង​ក្រីក្រ​កាន់តែ​ខ្លាំងឡើង ដែលនេះគឺជាមូលហេតុ​តែមួយគត់នៃ​ការប្រព្រឹត្ត​អំ​ពើពុករលួយស៊ីរូង​របស់​ក្រុម​គណ​បក្សប្រជាជន ដែលគេគិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន និង​បក្ខ​ពួករបស់គេជាធំ មិនគិតពី​សុខ​ទុក្ខ​របស់ប្រជាពលរដ្ឋ ។

លោកស្រី កែ សុវណ្ណរតន៏ បានថ្លែងបន្តទៀតថា ក្នុងនោះវិបត្តិដីធ្លីបានធ្វើឲ្យប្រជាពល​រដ្ឋខ្មែរ​រាប់​លាន​​​នាក់បាត់បង់ដីធ្លីរបស់ខ្លួនគ្មានអ្វីធ្វើស្រែចំការ និងផ្ទះសម្បែងត្រូវបានគេឈូស​បំផ្លាញ​ចោល​ដើម្បីយកដីធ្លីរបស់ប្រជាពលរដ្ឋ លក់បន្តឲ្យក្រុមហ៊ុនទុច្ចរឹត និងឈ្មួញខិលខូច ឬធ្វើ​ជាសម្ប​ទាន​ឲ្យទៅក្រុមហ៊ុន ហើយមិនតែប៉ុណ្ណោះប្រសិនបើប្រជាពលរដ្ឋណា​ហ៊ានក្រោកឡើង​តវ៉ា និងត្រូវ​បានគេចាប់ឃុំខ្លួន វាយធ្វើបាប ប្រើអំពើហិង្សារហូតឈានទៅដល់ការបាញ់សម្លាប់ប្រពលរដ្ឋ ក្រោមចុងកាណុងកាំភ្លើងរបស់ពួកគេគ្មានញញើតដៃនោះឡើយ ។ លោកស្រី ថ្លែងបន្ត​ដោយ​សង្កត់ធ្ងន់ថា ជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ និងនាំមកនូវការដឹកនាំប្រទេសតាម បែប​ប្រជាធិបតេយ្យ ការពារផលប្រយោជន៏របស់រាស្រ្ត និងជាតិឲ្យបានគង់វង្សស្ថិតស្ថេរ ដែល​នេះជា​អ្វីដែលយើងចង់បាន និងជាជំហរឥតងាករ៉េតាំងពីដើមរៀងរហូតមករបស់អ្នកប្រជាធិបតេយ្យ ។

ជាមួយគ្នានោះលោកស្រី កែ សុវណ្ណរតន៏ សមាជិកព្រឹទ្ធសភា ក៏បានស្នើរឲ្យប្រជាពលរដ្ឋខ្មែរ​អ្នក​ស្នេហាជាតិ ស្រលាញ់របបប្រជាធិបតេយ្យ​ទាំង​អស់ សូមចូលរួមឲ្យបានច្រើនឡើងបន្ថែមទៀត​នៅក្នុង​ជួរ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ ព្រោះជាតិ​យើង​កុំពុងតែលិច​លង់ ជាតិយើងកុំពុងតែហិនហោច ប្រទេសកម្ពុជាត្រូវបានគណបក្សកាន់អំណាច​ដឹកនាំតាម​របៀប​ផ្តាច់​ការ ដែលបំរើ​បរទេសឈ្លានពាន​ ធ្វើឲ្យប្រទេស​យើង​បាត់បង់ទឹកដី និង​ត្រូវ​គេបង្ខិត​ព្រំដែន​តាម​តែអំពើចិត្ត ជា​មួយគ្នានោះជនអន្តោប្រវេសន៏ខុសច្បាប់កាន់តែច្រើនឡើងៗ​ចូលមករស់នៅស្រុក​ខ្មែរ ដែលជា​គ្រោះ​ថ្នាក់ដ៏ធំមួយដល់អាយុជីវិតរបស់ប្រទេសជាតិយើង ។ ដូចនេះដើម្បី​កុំឲ្យ​ប្រទេសជាតិយើង ធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់​យួន និងដើម្បីកុំឲ្យប្រ
ទេសកម្ពុជា​យើងក្លាយជាកម្ពុជាក្រោមទី២ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមជា​មួយ ចលនា​ប្រ​ជា​ធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និង​លោក កឹម សុខា​ជាអនុប្រធាន រួមជាមួយនិងអ្នកនយោបាយជើង​ចាស់មួយចំនួន​ទៀតដែលស្ថិត​នៅក្នុងជូរ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ ផងដែរ ។

ប្រទេសកម្ពុជាដឹកនាំឲ្យគណបក្ស សង្គ្រោះជាតិ និងធ្វើឲ្យប្រទេសជាតិមានការរីកចំរើន ហើយប្រ ជាពលរដ្ឋនិងទទួលបានឱកាសការងារធ្វើគ្រប់ៗគ្នា ដែលធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋងើបផុត ពីភាពក្រីក្រ និងការរងទុក្ខវេទនាគ្រប់បែបយ៉ាង ៕

No comments:

Post a Comment

yes