សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

ឆ្នាំ២០១៣ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ និងបោះឆ្នោតដូរតេជោសែនចេញ ហើយ ទទួលស្វាគមន៏យ៉ាងកុកក្តៅវត្តមានលោក សម រង្ស៊ី ជានាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា

ប្រជាពលរដ្ឋអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ នៅថ្ងៃសម្ភោធន៏ទីស្នាក់
ការគណបក្ស សង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២

ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ និងស្រលាញ់នូវរបបប្រជាធិបតេយ្យ នៅឆ្នាំ២០១៣​ខាងមុខនេះ និងបោះឆ្នោតដូរលោក ហ៊ុន សែន ចេញពីការដឹកនាំប្រទេស ហើយទទួលស្វាគមន៏ យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ ជានា យករដ្ឋមន្រ្តី សម្រាប់ធ្វើការដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចំរើនលូតលាស់ជឿនលឿន​លើ​គ្រប់វិស័យ ។

លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ ត្រូវបានគេដឹងថា ក្នុងមួយឆាកជិវិត​របស់លោក ពុំដែលទទួលបាននូវភាពរីករាយនោះឡើយ ហើយជាមួយគ្នានោះ លោកបាន​ខំប្រឹង​លះបង់ពេលវេលា និងផលប្រយោជន៏របស់ខ្លួនជាច្រើន ដើម្បីសង្គ្រោះប្រជាពលរដ្ឋ និងប្រទេស​ជាតិរបស់យើងចេញពីអំណាចនៃការគ្រប់គ្រងរបស់គណបក្សប្រជាជន ដែលត្រូវបានគេ​មើល​ឃើញ​ថា គណបក្សមួយនេះតាំងពីដើមរៀងមករហូតមកដល់បច្ចុប្បន្ន បាននឹងកំពុងតែ​ធ្វើការ​ដឹកនាំប្រទេសដើរទៅរកផ្លូវវិនាសអន្តរាយ ជាពិសេសពួកគេធ្វើអ្វីៗក៏ដើម្បីផលប្រយោជន៏​របស់​បរទេស ក្នុងការរក្សាអំណាចក្រុមខ្លួន ។


សូមជំរាបជូនផងដែរថា យើយោងតាមការលើកឡើងរបស់អ្នកនយោបាយជើងចាស់ ដែល​បច្ចុ​ប្បន្ន​ជាព្រឹទ្ធបុរសនៅក្នុងគណបក្សប្រឆាំង លោក គង់ គាំ បានលើកឡើងថា ​គណបក្ស​ប្រជាជ​ន​ដែលកំពុងតែដឹកនាំប្រទេសសព្វថ្ងៃ កើត​ដើម្បី ហើយប្រឡូកនៅក្នុងឆាកនយោ​បាយរបស់​ប្រទេ​ស​កម្ពុជា គឺដោយមានយួនធ្វើជាឆ្មបបង្កើត ជាមួយគ្នានោះថ្នាក់ដឹកនាំកំពូលៗ​របស់គណ​បក្ស​ប្រ​ជា​ជន ក៏ជាមនុស្សដែលទទួលបានការលើកបណ្តុប ពីសំណាក់យួនហាណូយផងដែរ ។

ដើម្បីជាការឆ្លើយតបក្នុងការសងគុណយួនដែលបានចូលមកក្នុងប្រទេសកម្ពុជា ដើម្បីវាយរំលំ​ខ្មែរក្រហមទទួលបានជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយបានលើកបណ្តុបពួកគេ ឲ្យមានអំណាចរហូតមកដល់សព្វថ្ងៃនេះ រដ្ឋាភិបាលខ្មែរ ក្រោមការគ្រប់គ្រងរបស់គណបក្សប្រជា ជន ពួកគេបានបើកដៃឲ្យពួកអន្តោប្រវេសន៏យួនចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយសេរី ពុំ មានការបង្ក្រាបនោះឡើយ ដែលអន្តោប្រវេសន៏យួនទាំងនោះបានចូលមកដណ្តើមការងាររបស់ ប្រជាពលរដ្ឋខ្មែរធ្វើ មិនតែប៉ុណ្ណោះពួកគេក៏បានចូលមកដើម្បីបំផ្លាញមច្ឆាជាតិ និង ធនធានធម្ម​ជាតិដ៏មានតម្លៃរបស់ខ្មែរយើងស្ទើរតែវិនាសសាបសូន្យអស់ទៅហើយផងដែរ តាមរ យៈការផ្តល់​ជា​សម្បទាន​សេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមានរយៈពេលយូរដល់​ទៅ៩៩ឆ្នាំ ។

ការសម្បទានរបស់លោក ហ៊ុន សែន យូរឆ្នាំបែបនេះត្រូវបានប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហា​ជាតិ និងស្រលាញ់លទ្ធិប្រជាធិបតេយ្យបានលើកឡើងថា ដូចនេះប្រសិនបើប្រជាពលរដ្ឋខ្មែរ មិន ចូលរួមសង្គ្រោះប្រទេសជាតិរបស់យើងជាមួយនិងគណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាននិងលោក កឹម សុខា ជាអនុប្រធានទេ នោះមិនយួរមិនឆាប់ប្រទេសកម្ពុជា ដែលជា​ដែនដីសុវណ្ណភូមិរបស់យើង និងធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់យួនជាក់ជាមិនខាននោះឡើយ ហើយយើងនិងក្លាយទៅជាកម្ពុជាក្រោមទី២ ។ មួយវិញទៀតប្រជាពលរដ្ឋពួកគាត់ក៏បានលើក ឡើងផងដែរថា តើសង្ឃឹមទេ នៅពេលចប់កិច្ចសន្យាពួកយួនទាំងនោះ គេនិងនាំកូនចៅ​វិលត្រ​ឡប់​​ទៅស្រុកយួនវិញ ? ដូចជាមិនអាចសោះ ព្រោះពួកគេរស់នៅក្នុងប្រទេសកម្ពុជាមានរដ្ឋាភិ​បាលខ្មែរ មើលការខុសត្រូវយ៉ាងយកចិត្តទុកដាក់ ជាងរដ្ឋាភិបាលរបស់ពួកគេទៅទៀត ។

មួយវិញទៀត បានជារដ្ឋាភិបាលខ្មែរខិតខំប្រឹងប្រែងក្នុងការទទួលខុសត្រូវ និងយកចិត្តទុក​ដាក់​ដល់ជនអន្តោប្រវេសន៏យួនទាំងនោះ ក៏ព្រោះដោយសារតែពួកគេគឺជាកម្លាំងដ៏ខ្លាំងមួយ​ដែល​មិន​អាចខ្វះបាន ក្នុងការជួយបំពេញដល់សំឡេង​ឆ្នោត​គណបក្សកាន់​អំ​ណាចសព្វថ្ងៃ ក្នុងការយក​ឈ្នះ​​លើគណបក្សប្រឆាំងគ្រប់អាណត្តិ បន្ទាប់ពីសំឡេងលួច សំឡេងបន្លំ សំឡេងបំប៉ោង​របស់​ពួកគេនោះ ។ ម៉្យាងទៀតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានចូលរួមសហការ យ៉ាង​សំខាន់ បួករួមទាំងមន្រ្តីមូលដ្ឋានរបស់គណបក្សប្រជាជន ក្នុងការជួយសំរួលជនអន្តោ​ប្រ​វេសន៏​ទាំងនោះដើម្បីមានសិទ្ធិបោះឆ្នោត ។

ប្រទេសកម្ពុជា នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលបានរៀបចំឡើងដោយ​អ៊ុនតាក់ គឺការ​បោះឆ្នោតបន្តបន្ទាប់ពុំមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ ជាក់ស្តែងកាលពី ពេល​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងទៅ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់​ មិន​មានឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយគេបំពេញមកវិញនូវ​ឈ្មោះខ្មោច និងបញ្ចូល​ជនជាតិយួនអស់ទាំងនោះ ដើម្បីបោះឆ្នោតឲ្យគណបក្សកាន់អំណាច ។ ហើយប្រជាពល​រដ្ឋ​ ដែល​បានទៅបោះឆ្នោត គឺមានចំនួនប្រមាណតែ៦០%ប៉ុណ្ណោះ នៃចំនួនប្រជា​ពលរដ្ឋខ្មែ​រទាំង​អស់ ។

សូមជំរាបជូនផងដែរថា ឥឡូវនេះប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បាននិងកំពុង​តែមានភាពមមាញឹកជាមួយអន្តរជាតិ ដើម្បីឲ្យមានការផ្លាសប្តូរសមាសភាពរបស់គណៈកម្មាធិ​ការជាតិរៀបចំការបោះឆ្នោត និងការរកអន្តររាគមន៏ដើម្បីលោកមានវត្តមាននៅក្នុងប្រទេសកម្ពុ ជា មុនការឃោសនាបោះឆ្នោតជាតិអាណត្តិទី៥ ក្នុងការចូលរួមប្រគួតប្រជែងជាមួយនិង គណ​បក្សប្រជាជន ព្រោះប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជាគឺមានតែពីរប៉ុណ្ណោះដែលសំ​ខាន់​សម្រាប់ធ្វើការប្រគួតប្រជែងគ្នា គឺប៉ូលគណបក្ស សង្គ្រោះជាតិ និងប៉ូលគណបក្សប្រជាជន ។

អ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជាបានលើកឡើងថា ប៉ូននយោបាយ​នៅក្នុងប្រទេសកម្ពុជាមានតែពីរបែបនេះ គឺផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ ឆ្នោតក្នុងការឲ្យពួកគាត់ធ្វើការសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន ។ ហើយពួកគេ​បាន​លើក​ឡើងបន្តទៀត​ផងដែរថា ប្រសិនបើការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០១៣ មាន​អន្តរាគ​មន៏ពីអន្តរជាតិឲ្យមានផ្លាសប្តូរសមាសភាំពគណៈ​កម្មាធិការជាតិរៀបចំកា​របោះឆ្នោត​តាម​ការស្វះស្វែងរបស់គណបក្ស សង្គ្រោះជាតិ ពួកគេមានជំនឿថាគណបក្ស សង្គ្រោះជាតិ របស់​ប្រ​ជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ និងទទួលបានជោគជ័យលើការបោះឆ្នោតនោះជាក់ជាមិនខាន ហើយ លោក សម រង្ស៊ី ដែលក្នុងមួយជីវិតរបស់លោកមិនមែនសប្បាយរីករាយ ​ចំពោះការ​រង​ទុក្ខ​របស់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ និងធ្វើឲ្យលោកមានស្នាមញញឹមដែលពោរពេញ​ទៅ​ដោយមទោនៈភាព ដែលព្រះអាទិត្យថ្មី បានរះលើផែនដីចាស់ ចំពោះការខិតខំប្រឹង​ប្រែងរបស់​អ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ៕

No comments:

Post a Comment

yes