សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

ថាក់​ស៊ីន​ និង​​​ក្រុម​យោធាថៃ ​«គួរ​តែ​នៅ​​ក្រៅ​នយោ​បាយ​ថៃ»

THAILAND_B

ក្រុង​បាង​កក: ក្នុង​របាយ​ការណ៍​សំខាន់​មួយ​ស្ដីពី​ការ​តវ៉ាដែល​សម្លាប់​មនុស្ស​ កាល​ពី​ឆ្នាំ​២០១០ គណកម្មាការ​ផ្សះ​ផ្សារ​ថៃមួយ កាលពី​ ថ្ងៃ​ចន្ទ​ បាន​អំពាវ​នាវ​​អតីត​មេ​ដឹក​នាំ​ថៃ លោក ថាក់​ស៊ីន ស៊ីណា​វ៉ាត្រា​ និង​យោធា ​ដែល​បាន​បណ្ដេញ​លោក​ឲ្យ​នៅ​ក្រៅ​នយោ​បាយ​ដ៏​រពើត​រពើងរបស់​ប្រទេស​នេះ​​។
​​នៅ​ក្នុង​​របកគំហើញ​ចុង​ក្រោយ​ ស្ដីពី​អំពើ​ហិង្សា​នយោ​បាយ​ដ៏​អាក្រក់​បំផុត​ ក្នុង​ប៉ុន្មាន​ទស​វត្សរ៍​នេះ​ ​គណៈ​កម្ម​ការ​ស្វែង​រក​ការ​ពិត ដើម្បី​ការ​ផ្សះ​ផ្សារនៃ​ប្រទេស​ថៃ​(TRCT)​ ឯក​រាជ្យ បាន​ចេញ​អនុសា​សន៍​ជាច្រើន​ ក្នុង​បំណង​ផ្សះ​ផ្សារ​ការ​បែក​បាក់​គ្នា​ដ៏​​ជូរ​ចត់​នៅ​ក្នុង​​ព្រះ​រាជាណាចក្រនេះ។
នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​ជា​ភាសា​អង់​គ្លេស​​ ដែលបាន​​ចេញ​អម​​នឹង​របាយ​ការណ៍​នេះ​ ប្រធាន​ គណកម្មការ លោក កានីត ណាណាកន ​បាន​ថ្លែង​ថា៖«ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​មាន​សន្តិ​ភាព​ ក្នុង​នាម​ជា​ប្រធាន TRCT ​ខ្ញុំ​ជឿ​ថា វា​គឺ​អាស្រ័យ​លើការលះ​បង់​របស់​លោកថាក់ស៊ីន ស៊ីណា​វ៉ា ត្រា​ ​បញ្ចប់​តួនាទី​នយោ​បាយ​គ្រប់​យ៉ាង​»។

​របាយ​ការណ៍​នេះ ​​ក៏​បានផ្តល់​អនុ​សាសន៍​ជា​ច្រើន​រួម​ទាំង​ថា យោធា​ថៃ​ និង​ក្រុម​មេ​ដឹក​នាំ​ខ្លួន​«​ត្រូវ​តែ​អព្យា​ក្រិត្យ​ និង​មិនត្រូវ​ចូល​រួម​ក្នុង​នយោ​បាយ​ មិន​ធ្វើ​រដ្ឋ​ប្រហារ​»។

No comments:

Post a Comment

yes