សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ពលរដ្ឋ​បុរី​កីឡាម្នាក់

IMG_3929
ប្រជាពលរដ្ឋបុរីកីឡា និងបឹងកក់តវ៉ាមុខសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញៈលោក​ទឹម សាក់​មុន្នី ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា​ដែល​តុលា​ការ​រាជធានី​ភ្នំពេញ​កោះ​ហៅ​ដើម្បី​ធ្វើ​ការ​បំភ្លឺ​រឿង ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ តាម​បណ្តឹង​របស់​ឧកញ៉ា​ស៊ុយ សុផាន ត្រូវ​បាន​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។
លោក​ទឹម សាក់មុន្នី ស្នាក់​នៅ​អណាធិប​តេយ្យ​ក្រោម​អគារ​ទី៧ ប្លុក​បុរី​កីឡា សង្កាត់​វាល​វង់ ខណ្ឌ​៧មករា​​ត្រូវ​​បាន​លោក​​សៀង សុខ ព្រះ​រាជ​អាជ្ញារង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះ​ហៅ​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ពុធ ទី​០៥​ខែ​កញ្ញា​ឆ្នាំ​២០១២​នេះ។
ចំណែក​ឯ​សំណុំ​រឿង​របស់​អ្នក​ស្រី​យ៉ោម បុប្ផា​ប្រជាពលរដ្ឋ​សហគមន៍​បឹង​កក់​វិញ ប្តី​របស់​អ្នក​ស្រី លោក​លួស សាខន​កំពុង​ស្វះ​ស្វែង​រក​មេធាវី​ដើម្បី​ជួយ​តវ៉ា​ក្តី​ឲ្យ​ប្រពន្ធ​របស់​គាត់។

No comments:

Post a Comment

yes