សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 23, 2012

គណបក្សប្រឆាំងនិងធ្វើការពិចារណាអាចមិនចូលរួមក្នុងការបោះឆ្នោតជាតិ អាណត្តិទី៥ ប្រសិនបើពុំមានការផ្លាសប្តូរសមាសភាព គ.ជ.ប

លោក យឹម សុវណ្ណ តំណាងរាស្រ្តមណ្ឌលភ្នំពេញ

ប្រទេសកម្ពុជានៅក្រោយពីការរៀបចំការបោះឆ្នោតដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣មក ត្រូវ​បានគេមើលឃើញថា ការបោះឆ្នោតដែលរៀបចំឡើងដោ​យកម្ពុជាខ្លួនឯង គឺពុំមានឯករាជ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ ។

ការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិចាប់តាំងពីឆ្នាំ១៩៩៨ បានបង្ករលក្ខណៈលំបាក ដល់​ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ក្នុងនោះរួមមានទាំងការលួចបន្លំសន្លឹកឆ្នោត ការលុប​ឈ្មោះ​ប្រ​ជាពលរដ្ឋចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលគេដឹងថា ប្រជាពលរដ្ឋរូបនោះ​មាន​និន្នា​ការគាំទ្រមកគណបក្សប្រឆាំង ក៏ដូចជាការផ្លាស់ប្តូរការរិយាល័យ​បោះឆ្នោតដោយពុំ​មាន​ជូន​ដំណឹងដល់ប្រជាពលរដ្ឋជាមុន ការចេញទម្រង់លិខិតបញ្ជាក់អត្តសញ្ញាណដ​ល់ជនអន្តោ​ប្រវេស​ន៏​ដោយខុសច្បាប់ ដើម្បីបង្កើនសំឡេងឆ្នោតឲ្យគណបក្សកាន់អំណាច និងប្រជាពលរដ្ឋដែលជា​អ្នកគាំ​ទ្រគណបក្សកាន់អំណាច រួមជាមួយនិងការបង្ខិតបង្ខំ បំភិតបំភ័យ គំរាមកំហែង ទិញដូរ ដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជន ជាមួយគ្នានោះគណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត ក៏បាន​ជួយសម្រួលឲ្យគណប​ក្សកាន់អំណាចមានសិទ្ធិពេញលេញជាង​គណ​បក្សប្រឆាំងក្នុងការឃោសនានយោបាយរបស់ខ្លួន ហើយអ្វីដែលសំខាន់​ប្រព័ន្ធផ្សព្វផ្សាយ​៩៩%​គឺគ្រប់គ្រងដោយគណបក្សកាន់អំណាច ចំណែកឯគណបក្សប្រឆាំងត្រូវបានគេ​បំបិទសិទ្ធិ​ពុំឲ្យ​មានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដោយខ្លួនឯងសូម្បីតែមួយ ។


ដោយកត្តាទាំងអស់នេះហើយបានជាគណបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ីជាតិ និងអន្តរជាតិ បានធ្វើការទាមទារឲ្យរដ្ឋាភិបាលត្រូវតែផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ដើម្បីឲ្យការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាដំណើរការទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលជាការបោះឆ្នោតមួយបញ្ជាក់ពីឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរដោយពិតៗ ចំពោះ​ការជ្រើសរើសយកមេដឹកនាំរបស់ខ្លួន ។ ជាមួយគ្នានោះកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ តំណាងគណបក្សប្រឆាំងទាំងពីរគណបក្សដែលបានរួមគ្នាជាសំឡេងតែមួយនៅក្នុង ចលនា​ប្រ​ជាធិបតេយ្យសង្គ្រោះជាតិ បានជួបជជែកពិភាក្សាជាមួយខាងតំណាងក្រសួងមហាផ្ទៃអំពីការ​ការ​រៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្រ្តអាណត្តិទី៥ នៅថ្ងៃទៅ២៨ ខែកក្កដា ឆ្នាំ២០​១៣ ក៏ប៉ុន្តែសំណើររបស់គណបក្ស ប្រឆាំងត្រូវបានក្រសួងមហាផ្ទៃធ្វើការបដិសេធដោយមិនព្រមធ្វើការផ្លាស់ប្តូរសមាសភាពគណៈ
កម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ ។

លោក យឹម សុវណ្ណ តំណាងរាស្រ្តមណ្ឌលភ្នំពេញបានមានប្រសាសន៏ថា ក្រសួងមហាផ្ទៃ ឬគណ បក្សកាន់អំណាចនូវតែរក្សាជំហ៊រដើមរបស់ខ្លួនបែបនេះ លោកបារម្ភអំពីការស្វែងរកឯកភាព​គ្នា​ពិសេសគឺការឯកភាពជាតិ ក្នុងការរកដំណោះស្រាយនយោបាយ ហើយប្រសិនបើពុំមានដំ​ណោះស្រាយនយោបាយសមស្របណាមួយ និងគ្មានការឯកភាពគ្នាទៅលើការបង្កើតឲ្យមាន សមាជិក គ..ប មួយដែលទទួលយកបានទាំងអស់គ្នា នោះជាបញ្ហាមួយដែលយើងមានការ​ព្រួយបារម្ភចំពោះស្ថានការណ៏នយោបាយ ដែលនិងវិវត្តន៏នៅក្នុងពេលឆាប់ៗខាងមុខ​នេះ ។

លោក យឹម សុវណ្ណ បន្តថា គណបក្សប្រឆាំងសូមអំពាវនាវម្តងហើយម្តងទៀតថាយើងនៅ តែ​ទទូច​សុំឲ្យមានការពិនិត្យពិចារណា ព្រោះគណបក្សប្រឆាំងមិនអាចទទួលយកបានទេ ការរៀប ចំ គ..ប របៀបបច្ចុប្បន្ននេះ គឺមិនមានការឯកភាពជាតិនោះឡើយ ពីព្រោះយន្តការនៃការ​ជ្រើស​រើស​នោះគឺវាមិនឯករាជ្យ ចំណែកក្រសួងមហាផ្ទៃយើងបានដឹងទាំងអស់គ្នាហើយថា គណ​បក្ស​ប្រជាជនគឺជាអ្នកគ្រប់គ្រង ។ ដូច្នេះគណបក្សមួយ យន្តការដែលមានតែបក្សមួយ​ជ្រើសរើស​បេក្ខ​ជនសមាជិក គ..ប គឺមិនអាចធានាបាននូវឯករាជ្យភាពពិតប្រាកដនោះទេ គឺ​ទាល់តែមាន​ការ​ចូលរួមពីគ្រប់គណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា ពេល​នោះទើបបានយើង​រកឃើញចំណុចឯកភាពគ្នា ហើយលោកគិតថាចំណុចនេះគឺល្អណាស់ ប្រសិនបើឯកភាព​គ្នាពី​ចំងាយអំពីសមាជិក គ..ប ទាំងគណៈកម្មាធិការជាតិបោះឆ្នោតខេត្ត និងឃុំ នោះយើងនិងបាន​ដំណោះស្រាយនយោបាយ បង្ករជំនឿជឿទុកចិត្តចំ​ពោះ គ..ប ឡើងវិញ ហើយយើងនិង​កាត់​បន្ថយជម្លោះបានច្រើនជាអតិបរមា ។

លោក យឹម សុវណ្ណ ថ្លែងបន្តថា គណបក្សប្រឆាំងនិងពិចារណាប្រសិនបើការបោះឆ្នោតមិនមាន ការប្រែប្រួលអ្វីនោះ ហើយគ..ប នៅតែដដែល យន្តការនៅតែដដែលនោះ ។ លោកថា​ដូចយើង​បានឃើញទាំងអស់គ្នាហើយ ដោយសារតែការបោះឆ្នោតមិនឆ្លុះ​បញ្ចាំងពីភាពត្រឹមត្រូវ និងយុត្តិ​ធម៌ ដែលទាំងអស់នេះគឺវាមិនត្រឹមត្រូវតាំងពីដំបូងរហូតមកដល់ទីបញ្ចប់ ចំណែកឯលទ្ធ​ផល​ដែល​ចេញមកគឺពុករលួយនៅតែពុករលួយ ប្រជាពលរដ្ឋនៅតែរងគ្រោះគ្មានទីបញ្ចប់ អំពីវិបត្តិដីធ្លី អំពើអយុត្តិធម៌នៅតែមានក្នុងសង្គម ភាពក្រីក្រនៅតែដោះស្រាយមិនចេញ រីឯបំណុលកាន់​តែ
មា​នការកើនឡើងច្រើនឡើងៗ ដែលទាំងអស់នេះហើយគឺជាការព្រួយបារម្ភទៅ​យ៉ាងខ្លាំង​ដល់​ស្ថេរភាពសង្គម ដូច្នេះមធ្យោបាយគឺមានតែពីរទេ ហើយការធ្វើសង្គ្រាមគឺមិនមានឡើយ រឿង​សង្គ្រាម ​រឿងអំពើហិង្សាគឺគ្មានជាដាច់ខាត គឺមានតែប្រជាធិប​តេយ្យ និងការបោះឆ្នោតដ៏​ត្រឹមត្រូវ​និងយុត្តិធម៌ ។ លោកថាបោះឆ្នោតមិនត្រឹមត្រូវនិងយុត្តិធម៌ គឺដូចយើងបានឃើញ​ហើយនៅតាម​បណ្តាប្រទេសមួយចំនួន ដែលគ្មានការបោះឆ្នោតដោយត្រឹមត្រូវ និង​យុត្តិធម៌ ដែលរៀបចំឡើង​ដោយមេដឹកនាំផ្តាច់ការមួយចំនួន នៅទីបញ្ចប់គឺបានកើតឡើងវិបត្តិសង្គម អំពើហិង្សា ការ​បង្ហូរ​ឈាម ដែលប្រជាពលរដ្ឋខ្មែរមិនត្រូវការ ហើយគណបក្សប្រឆាំងទាំងពីរគឺមិនត្រូវការ និង​ចង់​ជៀស​វាងបំផុតនូវអំពើហិង្សា ដែលធ្វើឲ្យប៉ះពាល់ទៅដល់អាយុ ជីវិតរបស់ប្រជាពលរដ្ឋយើង ។

លោក យឹម សុវណ្ណ បន្តថា ហេតុដូចនេះហើយយើងត្រូវតែដោះស្រាយដោយសន្តិវិធី យើងមិន ពឹងបរទេសឲ្យជួយយើងឡើយ ហើយអ្វីដែលគណបក្សប្រឆាំង បានជួបជាមួយតំណាងក្រ​សួង​មហា​ផ្ទៃ គឺយើងខិតខំបង្កើតនូវវប្បធម៌ជជែកគ្នា ដោះស្រាយបញ្ហារវាងខ្មែរ និងខ្មែរគ្នាឯង ក៏ប៉ុន្តែ​ប្រសិនបើនៅតែមានការប្រកាន់ជំហ៊របែបនេះដោយពុំមានការយល់ព្រមផ្លាស់ប្តូរសមាសភាព គ..ប គឺ​មិន​អាចរកឯកភាពគ្នាបាននោះទេ តែប្រសិនបើជាមានការឯក​ភាពគ្នាតាំងពី​ដើម​លោក​ជឿថា យើងនិងអាចរកដំណោះស្រាយនយោបាយបាន ហើយវានិងកាត់បន្ថយបាននូវទំនាស់ ដូច្នេះ​គណបក្សកាន់អំណាចត្រូវតែពិចារណាចំពោះរឿងផ្លាស់ប្តូរសមាសភាព គ..ប នេះ​ឡើង​វិញ ។ ជា​មួយគ្នានោះលោក យឹម សុវណ្ណ ក៏បានធ្វើការបញ្ជាក់នូវគោលជំហ៊ររបស់​គណបក្ស​ប្រ​ឆាំងផង​ដែរថា យើងខ្ញុំនិងពិចារណានិងមិនចូលរួមនៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នៅថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ប្រសិនបើពុំមានការផ្លាស់ប្តូរសមាសភាព គ..ប ។

ដូចនេះដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋាភិបាលត្រូវតែការសម្រួល និងធ្វើការផ្លាស់ប្តូរសមាសភាព គ..ប ដើម្បីកុំឲ្យមានការ រិះគន់ទាំងជាតិ និងអន្តរជាតិ ថាការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាពោរពេញទៅដោយ​ភាពមិន​ប្រ​ក្រតី និងអយុត្តិធម៌ ដែលជាការបោះឆ្នោតរៀបចំឲ្យគណបក្សកាន់អំណាចឈ្នះជារហូតនោះ ហើយណាមូយរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតរបៀបនេះ ក៏មិនមានការទទួលស្គាល់ ជាអន្តរជាតិផងដែរ ដែលជារដ្ឋាភិបាលខុសច្បាប់ ។ ហើយរដ្ឋាភិបាលសព្វថ្ងៃគូរតែក្រលែកមើល ប្រទេសជិតខាងរបស់ខ្លួនជាពិសេសគឺប្រទេសថៃ ថាតើការបោះឆ្នោតនៅប្រទេសថៃប្រព្រឹត្តទៅ តាមបែបលទ្ធិប្រជាធិបតេយ្យបែបណា ហើយគេផ្តល់លទ្ធភាពអ្វីខ្លះដល់គណបក្សប្រឆាំង ។ គណ​បក្សប្រឆាំងនៅក្នុងប្រទេសថៃ គឺរដ្ឋាភិបាលរបស់គេបើកសិទ្ធិគ្រប់គ្រាន់ក្នុងការឲ្យមានប្រ ព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយឯករាជ្យ ជាមួយគ្នានោះសូម្បីតែគណៈកម្មាធិការរៀបចំការបោះ ឆ្នោតរបស់គេ ក៏ជាមនុស្សឯករាជ្យ ដែលប្រកាន់យកច្បាប់ និងលទ្ធិប្រជាធិបតេយ្យជាធំ ដោយ​មិនបំរើឲ្យគណបក្សនយោបាយណាមួយ ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅ​ក្នុងប្រទេសកម្ពុជានោះឡើយ ដែលជាឧបករណ៏នយោបាយរបស់គណបក្សកាន់អំណាចសព្វ ថ្ងៃ ហើយធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីឲ្យគណបក្សកាន់អំណាចឈ្នះជានិច្ច ឈ្នះតែរហូត និង ឈ្នះតែ​ឯងនោះ ដោយមិនខ្វល់ពីការរិះគន់ពីគ្រប់មជ្ឈដ្ឋាន និងអនុសាសន៏របស់អន្តរជាតិនោះ​ ៕

No comments:

Post a Comment

yes