ភ្នំពេញ៖ អង្គការស្បៀងអាហារពិភពលោក (FAO) មូលនិធិអន្តរជាតិដើម្បីការអភិវឌ្ឍកសិកម្ម (FIDA) និង កម្មវិធីស្បៀងអាហារពិភពលោក (PAM) បានចេញសេចក្តីអំពាវនាវរួមមួយកាលពីថ្ងៃអង្គារ ឲ្យមានវិធានការបន្ទាន់ដើម្បី ដោះស្រាយបញ្ហានៃការកើនតម្លៃស្បៀងអាហារ និង ភាពអត់ឃ្លាន នៅលើពិភពលោក។
អង្គការស្បៀងអាហារពិភពលោក(FAO) មូលនិធិអន្តរជាតិដើម្បីការអភិវឌ្ឍកសិកម្ម(FIDA) និង កម្មវិធីស្បៀងអាហារពិភពលោក (PAM) បានពំពាវនាវកាលពីថ្ងៃអង្គារ ឲ្យមានដំណោះស្រាយចំពោះការឡើងថ្លៃស្បៀងអាហារពិភពលោក ដូចជា ពោត ស្រូវសាឡី និងសណ្តែកជាដើម ដែលកំពុងមានតម្លែខ្ពស់ នៅលើទៅផ្សារអន្តរជាតិ។
ស្ថានភាពបច្ចុប្បន្នអាចនាំឲ្យមានវិបត្តិស្បៀងអាហារ ដូចកាលពីឆ្នាំ ២០០៧-២០០៨ កន្លងទៅ។ នេះបើតាមក្តីប្រកាសរួមរបស់ប្រធានអង្គារពិភពលោកទាំងបី ដែលមានលោក José Graziano da Silva ប្រធានអង្គកា FAO លោក Kanayo F. Nwanze ប្រធានមូលនិធិអន្តរជាតិដើម្បីការអភិវឌ្ឍកសិកម្ម (FIDA) និង លោក Ertharin Cousin ប្រធានកម្មវិធីស្បៀងអាហារពិភពលោក (PAM)។
អង្គការទាំង៣បន្តថា បើសិនជាគ្នាន ដំណោះស្រាយជាលក្ខណៈអន្តរជាតិបន្ទាន់ទេ រឿងជ្រាំដែលអាចកើតមានឡើង។ ដូច្នេះ ត្រូវតែមានវិធានការបន្ទាន់ដោយមិនអល់អែក ដើម្បីឲ្យប្រជាជនរាប់លាននាក់ជៀសផុតពី វិបត្តិអត់ឃ្លាន នៅប៉ុន្មានខែខាងមុខទៀតនេះ។
ការកើនឡើងនៃតម្លែអាហារគឺជាសញ្ញាដែលបង្ហាញថា ពិភពលោកនឹងមានវិបត្តិស្បៀអាហារ ហេតុនេះហើយ សហគមន៍អន្តរជាតិត្រូវតែមានវិធានការការពារទប់ស្កាត់ដើម្បីកុំឲ្យមានការកើនតម្លែជ្រុល នៃផលិតផលសិកម្មទាំងអស់ ដើម្បីជៀសវាងវិបត្តិនេះ។ នេះបើតាមប្រធានអង្គការទាំងបី។
កាលពី៥ឆ្នាំកន្លងទៅ ស្បៀងអាហារពិភពលោក បានកើនឡើងដោយមានមូលហេតុ ៣យ៉ាង ដែលសុទ្ធតែបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ។ ក្នុងនោះមាន ភាពរាំងស្ងួតនៅតាមតំបន់មួយចំនួននៅលើពិភពលោក ដែលបំផ្លាញស្រូវសាឡីរយៈពេល ២ឆ្នាំជាប់គ្នា (២០០៧-២០០៨)។ គ្រោះទឹកជំនន់ក៏ជាមូលហេតុធំមួយដែលនាំឲ្យមានការកើនតម្លែស្បៀងអាហារដែរ។ ជាងនេះ មូលហេតុដែលធំជាងគេ គឺវិបត្តិហិរញ្ញវត្ថុពិភពលោ ដែលនាំឲ្យនាំឲ្យស្បៀងអាហារកើនតម្លែ ក្លាយទៅជាវិបត្តិស្បៀងអាហារពិភពលោក៕
No comments:
Post a Comment
yes