សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 17, 2012

យឹម សុវណ្ណ ៖ មានតែប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិទេ ទើបអាច សង្គ្រោះប្រទេសជាតិរបស់យើងមិនឲ្យក្លាយទៅជាកម្ពុជាក្រោមទី២

លោក យឹម សុវណ្ណ អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលកើតចេញពីការរួមបញ្ចូលគ្នាជាកម្លាំងតែមួយរវាងគណ​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅប្រទេសហ្វីលី ពីន ឥឡូវនេះបានក្លាយខ្លួនទៅជាគណបក្ស សង្គ្រោះជាតិ ហើយដែលមានការទទួលស្គាល់យ៉ាង ត្រឹមត្រូវពីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ និងបានបើកសម្ភោធទីស្នាក់ការ របស់គណបក្សជាផ្លូវការផងដែរ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ ។

សូមជំរាបជូនផងដែរថា នៅក្នុងពិធីបើកសម្ភោធទីស្នាក់ការរបស់គណបក្ស សង្គ្រោះជាតិ គឺមាន ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ រួមជាមួយនិងសមាជិក-សមាជិកការរបស់គណបក្ស សង្គ្រោះជាតិ ចូលរួមមានចំនួនប្រមាណជាងពីរពាន់នាក់ ដោយបានសម្តែងការអបអរសារទរ​ចំពោះការ​សម្រេច​​បានជោគជ័យរបស់អ្នកប្រជាធិបតេយ្យដោយបង្កើតបានគណបក្ស សង្គ្រោះជាតិ ឡើង​ដើម្បីចូលរួមប្រគួតប្រ​ជែងក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ ជាមួយនិងគណបក្ស​ប្រជាជន​កាន់​អំណាចសព្វថ្ងៃ ។


ជាមួយគ្នានោះជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បាន​ធ្វើដំណើរចុះទៅតាមមូលដ្ឋានក្នុង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលនិងក្លាយទៅ​ជាសមាជិករបស់គណបក្ស សង្គ្រោះជាតិ នៅពេលដ៏ខ្លីខាងមុខនេះផងដែរនោះ ដើម្បីជួបជាមួយ ប្រជាពលរដ្ឋ ធ្វើការផ្សព្វផ្សាយពីគោលជំហ៊របស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជា គណបក្ស សង្គ្រោះជាតិ ផងដែរ រួមជាមួយនិងការរួមច្របាច់បញ្ចូលគ្នាជាកម្លាំងតែមួយរវាងគណ បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។

ប្រជាពលរដ្ឋនៅពេលដែលពួកគាត់បានឃើញនូវវត្តមានរបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាធិ បតេយ្យទាំងពីរធ្វើការរួមគ្នាបែបនេះគឺពួកគាត់មានការសប្បាយចិត្តក្រៃលែងឥតឧប្បមា ព្រោះអ្វី​ដែលគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានធ្វើនៅពេលនេះក៏ជាឆន្ទះរបស់ពួកគាត់ ដែលជាអ្នកស្នេហាជាតិ ចង់បានជាយូរមកហើយផងដែរ ។ ព្រោះពួកគាត់យល់ឃើញថាប្រសិន បើគណបក្សទាំងពីរនៅបែកគ្នានិងធ្វើឲ្យសម្លេងកាន់តែបែកច្រើនឡើងៗ ហើយប្រជាពលរដ្ឋខ្លះ ដោយគាត់ពិបាកសម្រេចចិត្តក្នុងការជ្រើសរើសយកគណបក្សណាមួយក្នុងចំណោមគណបក្ស ទាំងពីរដែលពួកគាត់ស្រលាញ់ដូចគ្នានោះ បានធ្វើឲ្យពួកគាត់សម្រេចចិត្តខុសគឺមិនទៅបោះ​ឆ្នោតដែលធ្វើឲ្យសម្លេងកាន់តែបាត់បង់ច្រើន​ឡើង ។

ជាមួយគ្នានោះប្រជាពលរដ្ឋពួកគាត់ក៏ចង់ឃើញវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងប្រទេសកម្ពុ​ជាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ដើម្បីឲ្យបានមុនពេលឃោសនាបោះឆ្នោត ដោយពួកគាត់ បានលើកឡើងថា ប្រសិនបើមានវត្តមានរបស់លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ នៅលើទឹកដីនៃប្រទេសកម្ពុជា និងកាន់តែធ្វើឲ្យប្រជាប្រិយភាពរបស់គណ​បក្ស សង្គ្រោះជាតិ កាន់តែទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរច្រើនឡើងថែមទៀតជាក់ជាមិន ខាន​នោះឡើយ ព្រោះពួកគាត់មានជំនឿលើលោក សម រង្ស៊ី និងលោក កឹម សុខា ក្នុងការដឹកនាំ គណ​បក្ស សង្គ្រោះជាតិ ដើម្បីទទួលបានជ័យជំនះនៅឆ្នាំ២០១៣ ខាងមុខនេះ ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ ដែលជា អ្នកនាំពាក្យឲ្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោកបានមានប្រសាសន៏ថា សូមបងប្អូនប្រ ជាពលរដ្ឋរបស់យើងមានសង្ឃឹម និងសប្បាយរីករាយចុះលោក សម រង្ស៊ី ដែលជាប្រធានគណ បក្ស សង្គ្រោះជាតិ និងមានវត្តមាននៅលើទឹកដីនៃប្រទេសកម្ពុជារបស់យើងនៅពេលដ៏ខ្លីឆាប់ៗ​ខាង​មុខនេះ ។ ព្រោះឥឡូវរូបលោកកំពុងតែជាប់បំពេញបេសកកម្មការងារជាមួយនិងអន្តរជាតិ ដើម្បីឲ្យមានអន្តរាគមន៏ឲ្យលោកបានវិលត្រឡប់មកវិញដោយគ្មានប​ញ្ហាជាមួយនិងរដ្ឋាភិបាល​ក្រុងភ្នំពេញសព្វថ្ងៃ ជាមួយគ្នានោះលោក ក៏បាននិងកំពុងតែជាប់មមាញឹកក្នុងការងារជាមួយអង្គ ការអន្តរជាតិ ដើម្បីឲ្យការបោះឆ្នោតនៅប្រទេសកម្ពុជានៅឆ្នាំ២០១៣ខាងមុខ ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ រួមជាមួយនិងការផ្លាស់ប្តូរសមាសភាពក្បាលម៉ាស៊ីន គណ​កម្មាធិការជាតិរៀបចំការបោះឆ្នោតចេញ ដែលគេដឹងថាលោក អ៊ឹម សួស្តី ជាប្រធានគណ​កម្មា​ធិការជាតិរៀបចំការបោះឆ្នោត និងលោក ទេព នីថា ជាអគ្គលេខាធិការ រួមជាមួយនិងសហការី​មួយចំនួនទៀតនៅក្នុងស្ថាប័នគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺបានធ្វើអ្វីៗគ្រប់​យ៉ាង​ដើម្បីឲ្យគណបក្សប្រជាជនឈ្នះជារហូត ដោយគេបានហៅស្ថាប័នមួយនេះថាជាឧប​ការណ៏​នយោបាយរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ។

អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានមានប្រសាសន៏ដោយ
ប្រៀបធៀបថា​ ម្សិញម៉ិញជាសុបិន្ត ហើយថ្ងៃនេះជាសេចក្តីសង្ឃឹម ចំណែកឯថ្ងៃស្អែកនឹងក្លាយ​ទៅជាការពិត ហើយសមាជិក-សមាជិកការរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស និងក្លាយទៅជាសមាជិកនៃគណបក្សតែមួយដើម្បីប្រគួតប្រជែងការបោះឆ្នោតខាងមុខនេះ ព្រោះ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស និងដាក់បញ្ជីឈ្មោះបេក្ខជនតែមួយនៅមុនពេល បោះឆ្នោតឆ្នាំ២០១៣ខាងមុខ ។ លោកបន្តថា ដូចបងប្អូនបានជ្រាបហើយទឹកដីរបស់យើងបាន បាត់បង់ជារៀងរាល់ថ្ងៃ គេបោះបង្គោលព្រំដែនរំលោភយក តែគណបក្សកាន់អំណាចមិនមានការ អើពើសូម្បីតែបន្តិចសោះ ផ្ទុយទៅវិញអ្នកប្រជាធិបតេយ្យ ស្នេហាជាតិ ដែលហ៊ានចេញមុខការ​ពារ​ទឹកដីត្រូវ បានគេចាប់ដាក់គុក និងផ្តន្ទាទោសដាក់ពន្ធនាគារ រួមទាំងការពិន័យឲ្យបង់ប្រាក់​រាប់​សិបលាន​រៀល ដូចជាលោក ព្រំ ជា និងអ្នកស្រី មាស ស្រី ក៏ដូចជាលោក សម រង្ស៊ី ដែល​កាល​ណោះជាប្រធានគណបក្ស សម រង្ស៊ី និងឥឡូវបានក្លាយទៅជាប្រធាន​គណបក្សថ្មី​របស់​អ្នក​ប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ នោះគឺគណបក្ស សង្គ្រោះជាតិ ដូចអ្វីដែលយើង​បានឃើញ​នៅពេលនេះ ។

លោក យឹម សុវណ្ណ បន្តថា មួយវិញទៀតជនអន្តោប្រវេសន៏បានហូរចូលមកក្នុងប្រទេសរបស់​យើង​​ជារៀងរាល់ថ្ងៃ គណបក្សកាន់អំណាចមិនមានវិធានការអ្វីដើម្បីទប់ស្កាត់នោះឡើយ ហើយ បានសម្បទានដី ព្រៃឈើ ទៅឲ្យក្រុមហ៊ុនបរទេសជាច្រើនពាន់លានហិចតាដែលមានរយៈពេល យូររហូតដល់៩៩ឆ្នាំ សម្បត្តិធនធានធម្មជាតិរបស់យើងទាំងលើដី ក្នុងដី និងក្នុងទឹកត្រូវបានវិ​នាសបាត់បង់ស្ទើតែសូន្យនៅក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ។ លោក​ថា ប្រសិនបើបងប្អូនមិនភ្ញាក់រលឹកនៅពេលនេះទេ ប្រទេសជាតិ មាតុភូមិជាទីស្នេហារបស់យើង និង​ក្លាយទៅជាកម្ពុជាក្រោមទីពីរជាក់ជាមិនខាននោះឡើយ ។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ អញ្ជើញចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ឲ្យបានច្រើនឡើងជាងនេះបន្ថែមទៀត ដើម្បីយើងទាំងអស់គ្នាស្រោចស្រង់ប្រ​ទេស​ជាតិ មាតុភូ​មិដ៏អភ័ព្វរបស់យើង ក្រោមការគ្រប់គ្រងដោយគណបក្សប្រជាជនអស់រយៈ​ពេល​ជាង៣០ឆ្នាំមកនេះ បានធ្វើឲ្យប្រទេសជាតិរបស់យើងដើរទៅដល់មានជ្រោះមរណៈនោះ ៕

No comments:

Post a Comment

yes