សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

លោក ញា ប្រើ​ស្បែក​ជា​ប៉េអឹម​រកស៊ី​ដឹកជញ្ជូន​ឈើ​នៅ​ស្រុក​សំបូរ​មិន​ក្រែង​ញញើត​មន្ត្រី​ជំនាញ​

លោក ញា ប្រើ​ (2)
លោក ញា ប្រើ​ (1)

ក្រចេះ ៖ ស​ក​ម្ម​ភា​ព​​ដឹ​ក​ឈើ​​រ​ប​ស់​លោ​ក ញា​ ជា​ម​​ន្ដ្រី​​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​​ប្រ​ចាំ​​ស្រុ​ក​​សំ​បូ​រ គឺ​ជា​​រៀ​ង​រា​ល់​ថ្ងៃ​​លោ​ក​ ញា​ តែ​ង​តែ​​ដឹ​ក​ឈើ​​ចេ​ញ​ពី​​ស្រុ​ក​​សំ​បូ​រ ចូ​ល​ក្នុ​ង​ទី​រួ​ម​ខេ​ត្ដ​​ក្រចេះ​ដើម្បី​ដាក់​តាម​សិប្បកម្ម​កែច្នៃ​នៅ​ភូមិ​យួន សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ទាំងថ្ងៃទាំងយប់ គ្មាន​ពេលទំនេរ​ហើយក៏​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ការដឹកជញ្ជូន​ឈើ​របស់គាត់​នោះដែរ​។​
         ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា លោក ញា អាង​ខ្លួន​ជា មន្ត្រី​ប៉េអឹម​ដឹកឈើ​គ្មាន​កោតញញើត​អ្នកណា​ទាំងអស់​ដោយ​គាត់​បានធ្វើ​សកម្មភាព​លើក​ឈើ​ដាក់​ក្នុង​រថយន្ដ​របស់គាត់​ទាំង​កណ្ដាល​ថ្ងៃ​នៅ​កណ្ដាលវាល​គ្មាន​កន្លែង​បិទបាំង​នេះ ទោះជា​នៅលើ​ផ្លូវ​សាធារណៈ​ទូទាំង​ស្រុក​សំបូរ កន្លែង​ណាក៏ដោយ​ក៏​គាត់​ហ៊ាន​លើក​ឈើ​ដាក់​ឡាន​ដែរ ពោលគឺ​គាត់​បាន​ចាត់ទុកថា ក្នុង​អាណាចក្រ​ស្រុក​សំបូរ​គ្មាន​នរណា​ហ៊ាន​អុង​អាត់​ជាមួយ​គាត់​ទេ​។

​អ្វីដែល​លោក ញ៉ា បាន​ប្រ​ព្រេ​ត្ត​គឺ​ខុសពី​ឈ្មួញ​រកស៊ី​ឈើ​ដទៃទៀត ដែល​មិនសូវ​ហ៊ាន​ផ្គើន​ចំពោះ​មន្ត្រី​ជំនាញ​នោះទេ​គឺ គេ​ត្រូវ​រក​កន្លែង​ណា​ដែល​បិទបាំង​មិនមែន​នៅ​កណ្ដាលវាល ដូចដែល​លោក ញា បានធ្វើ​នោះទេ​។ មតិ​ខ្លះ​បាន​លើកឡើងថា លោក ញា មិន​ត្រឹមតែ​ដឹកឈើ​មិន​ញញើត​នោះទេ គាត់​ថែមទាំង​ផ្គើន ទៅនឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​ថែមទៀត ព្រោះ​កន្លងមក​ធ្លាប់មាន​ការព្រមាន​មិន​ឲ្យ​មន្ដ្រី​កងកម្លាំងប្រដាប់អាវុធ​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ព្រៃឈើ​នោះទេ គឺ​ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់។​
         ​សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក ញា ប្រហែលជា​គាត់​អាង​អំណាច​របស់លោក អ៊ុំ សុគន្ធា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សំបូរ ហើយ​មើលទៅ ទើប​គាត់​ហ៊ាន​បែបនេះ​។ មេបញ្ជាការ​ប៉េអឹម​ស្រុក​សំបូរ បាន​ប្រាប់ តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ​២០១២ តាម​ទូរស័ព្ទ​ថា លោក ញា ពិតជា​ប៉េអឹម​ស្រុក​សំបូរ​មែនហើយ​ភ្នាក់ងារ​វរជន​ខ្មែរ បាន​សួរ​គាត់​បន្ដថា តើ​លោក ដឹងថា​លោក ញា ដឹកឈើ​ដែរ ឬទេ ? គាត់​បាន​ឆ្លើយ​យ៉ាងខ្លី​ថា គាត់​ក៏បាន​ដឹង​ដែរ ប៉ុន្ដែ​មិនមែន​ទ្រង់ទ្រាយ​ធំ​ទេ គឺ​ដឹក​ត្រឹម​កូន​ក្រឡឹង​ប៉ុណ្ណោះ៕

No comments:

Post a Comment

yes