សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

លោក មួង ដា​រ៉ា មានអំណាច​ពេញដៃ​ក្នុងការ​ឃុបឃិត​ឲ្យ​ទំនិញគេចពន្ធ​និង​ខុសច្បាប់​ហូរ​ចូល​តាម​ច្រក​ជ្រៃ​ធំ​

លោក មួង ដា​រ៉ា (2)
លោក មួង ដា​រ៉ា (1)

កណ្តាល ៖ ក្នុងទិសដៅ​នៃ​ការប្រមូល​ពន្ធ​ឲ្យ​បាន​ច្រើន​សម្រាប់​ជួយ​ទ្រទ្រង់​ការបង្កើន​ចំណូល​ក្នុងស្រុក​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​អគ្គនាយក​គយ​បាន​ណែនាំ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​យកចិត្តទុកដាក់​អនុវត្តន៍​តាម​ឲ្យ​មាន​ប្រសិទ្ធភាព​គេ​សង្កេតឃើញ​មន្ត្រី​មួយចំនួន​នាំគ្នា​កាត់បន្ថយ​ភាព​អសកម្ម ប៉ុន្តែ​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រកព្រំដែន​ទ្វេរ​ភាគី​ជ្រៃ​ធំ​លោក មួង ដា​រ៉ា ដែល​ទើប​ឡើង​តំណែង​ជំនួស​លោក យឹម ភា​ង ដែល​បាន​ចូលនិវត្តន៍​មិនមាន​ឆន្ទៈ​អនុវត្តតាម​គោលការណ៍​របស់​ថ្នាក់លើ​នោះទេ គឺ​លោក មួង ដា​រ៉ា នៅតែ​រក្សា​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​ក៏ដូចជា​ការ​គាប​ជំរិត​អ្នករកស៊ី​ដឹកជញ្ជូន​កសិផល​ចេញទៅ​ប្រទេស​វៀតណាម​ផ្ទុយទៅនឹង​អនុសាសន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ផងដែរ​។​
         ​ប្រភពព័ត៌មាន​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ទំនិញ​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក មួង ដា​រ៉ា មិនដែល​ខ្លាចញញើត​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សូម្បីតែ​បន្តិច ចាប់តាំងពី​ពេលដែល​គាត់​ធ្វើជា​អនុប្រធាន​ការិយាល័យ​គ​យ​ប្រចាំ​ច្រក​ជ្រៃ​ធំ ខណៈដែល​លោក យឹម ភា​ង មិនទាន់​ចូលនិវត្តន៍​មកម្ល៉េះ​។ លោក មួង ដា​រ៉ា នៅតែ​ឃុបឃិត​ជាមួយ​ឈ្មួញ​ឲ្យ​ទំនិញ​ខុសច្បាប់​ហូរ​ចូល​តាមផ្លូវ​ទឹក​និង​ផ្លូវគោក​ទាំងយប់​ទាំង​ថ្ងៃ ជាពិសេស​ការឃុបឃិត​ឲ្យ​ហូរ​ចូល​ទំនិញគេចពន្ធ​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ជាតិ​ច្រើនសន្ធឹក​សន្ធាប់​ព្រោះ​លោក មួង ដា​រ៉ា ពូកែ​រកលុយ​សម្រាប់​ទ​ប់​តំណែង ទើប​គាត់​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង និង​តាមតែ​អំពើ​ចិត្ត​មិន​ខ្វល់ខ្វាយ​អនុវត្តតាម​អនុសាសន៍​របស់​ថ្នាក់លើ​ដែល​កំពុង​រឹតបន្តឹង​ការប្រមូល​ចំណូល​ក្នុងស្រុក​នោះទេ​។​

         ​បើ​ពិនិត្យមើល​ពី​ទំហំ​នៃ​ស្ថានភាព​ដឹកជញ្ជូន​ទំនិញ​មិន​ប្រក្រតី មកពី​ប្រទេស​វៀតណាម ឬ​ការដឹកជញ្ជូន​ឈើ​ប្រណីត សត្វព្រៃ និង​ស្ករស ចុះទៅ​វៀតណាម យ៉ាង​អនាធិបតេយ្យ​នោះ គេ​អាច​វាយតម្លៃ​បាន​ថា​ប្រភព​ចំណូល​របស់លោក មួង ដា​រ៉ា មាន​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ​។ ជាក់ស្តែង​លោក យឹម ភា​ង ដែលជា​អតីត​ប្រធានការិយាល័យ​គយ​នៅ​ទីនោះ ទោះជា​ដល់​អាយុ​ចូល​និ​វត្ដ​ន៍​ក៏ដោយ​ក៏​គាត់​នៅតែ​ក្រាញននៀល​សម្ងំ​កើប​ផលប្រយោជន៍​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន និង​បាន​បែងចែក​ប្រភព​ចំណូល​ខ្លះទៅ​ថ្នាក់លើ​ដើម្បី​ទប់ទល់​កុំឱ្យ​មាន​អ្នកថ្មី​មក​ជ្រែតំណែង ។ កាលណោះ​លោក មួង ដា​រ៉ា ដែលជា​បេក្ខភាព​ត្រូវ​ឡើង​ស្នង​តំណែង​លោក យឹម ភា​ង មាន​ភាព​ក្តី​ក្រហាយ​យ៉ាងខ្លាំង​ព្រោះ​មួយថ្ងៃៗ​លោក មួង ដា​រ៉ា ស្រក់ទឹកមាត់​ចង់បាន​តំណែង​ប្រធានការិយាល័យ​គយ​នៅ​ជ្រៃ​ធំ​ហើយ​បន់ស្រន់​ឲ្យ​លោក យឹម ភា​ង ចូលនិវត្តន៍​ឆាប់ៗ​។​
         ​ដូច​ការរំពឹងទុក​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១២ នៅ​ការិយាល័យ​គយ​និង​រដ្ឋាករ ជ្រៃ​ធំ មាន​រៀបចំ​ពិធី​ប្រកាស​ប្រគល់​ភារកិច្ច​ជូន​លោក មួង ដា​រ៉ា ឲ្យ​ឡើង​ធ្វើជា​ប្រធានស្តីទី​ជំនួស​លោក យឹម ភា​ង​ជា​ប្រធាន​ចាស់​ដែល​ដល់​អាយុ​ចូលនិវត្តន៍ ដើម្បី​បន្តការងារ​រក​ចំណូល​ជូន​ជាតិ​ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ឡាយ ឫទ្ធី ជា​អគ្គនាយករង​គយ​និង​រដ្ឋាករ ហើយក៏​មានការ​ផ្តាំផ្ញើ​ដល់​មន្ត្រី​គយ​ឲ្យ​ខិតខំ​លុបបំបាត់​អំពើ​រត់ពន្ធ​ទំនិញ និង​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ឲ្យ​បាន​លើសពី​ការកំណត់​។ ចាប់តាំងពី​ពេលនោះ​មក​លោក មួង ដា​រ៉ា មានអំណាច​ពេញដៃ​ហើយ​គាត់​អាចបំពេញ​មហិច្ឆតា​របស់ខ្លួន​យ៉ាង​រលូន​ល្អ​ក្នុងការ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​តាមរយៈ​ការឃុបឃិត​ឲ្យ​ទំនិញ​ខុសច្បាប់ ឬ​ទំនិញគេចពន្ធ​ឆ្លងកាត់​ច្រក​ជ្រៃ​ធំ​កាន់តែ​គគ្រឹកគគ្រេង​។​
         ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​មកពី​ប្រទេស​វៀតណាម ដូចជា​គ្រឿងសំណង់​របស់​មន្ត្រី​យោធា​ធំៗ សម្ភារៈ​កសិកម្ម​ដែល​ក្នុងនោះ​មាន ថ្នាំ​កំចាត់​សត្វល្អិត ជី​កសិកម្ម ចំណី​សត្វ បន្លែ រាប់ទាំង​ការដឹកជញ្ជូន​ជ្រូក​និង​ត្រី​ខុសច្បាប់​ដែល​ឆ្លងកាត់​ច្រក​ជ្រៃ​ធំ របស់​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ទាំង​ផ្លូវទឹក​និង​ផ្លូវគោក ទោះជា​បង់ពន្ធ​មិន​គ្រប់​ឬ​ការ​ក្លែងភេទ​ទំនិញ​សុទ្ធតែ​កើតចេញពី​ការឃុបឃិត​របស់លោក មួង ដា​រ៉ា ដែល​មិនសូវ​ខ្វល់ខ្វាយ​ពីបទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល អំពី​ការបង្កើន​ចំណូល​ពន្ធ​ឬ​ការលុបបំបាត់​អំពើពុករលួយ​ដែល​កំពុង​កើតមាន​យ៉ាង​រាលដាល​នោះទេ ។ បើ​និយាយ​ពី​ការដឹកជញ្ជូន​ឈើ​ប្រណីត សត្វព្រៃ ផល​កសិកម្ម ជាពិសេស​ស្ករស​ចុះទៅ​ប្រទេស​វៀតណាម​ដែលមាន​រូបភាព​កាន់តែ​គគ្រឹកគគ្រេង​ស្ទើរ​ខូង​ផ្លូវជាតិ​ទៅហើយនោះ ប្រសិនបើ​គ្មាន​ការឯកភាព​ពី​លោក មួង ដា​រ៉ា ទេនោះ មិនអាច​ធ្វើទៅ​បានទេ​។​
         ពេលខ្លះ​ឈ្មួញ​មួយចំនួន​បាន​រអ៊ូរទាំ​ថា លោក មួង ដា​រ៉ា ក្ដោប​ចំណូល​គ្រប់បែបយ៉ាង​ពី​ការនាំចេញ​ទំនិញ​ខុសច្បាប់​ចុះទៅ​ប្រទេស​វៀតណាម ឬ​ការឡើង​ទំនិញ​មកកាន់​ប្រទេស​កម្ពុជា ដែល​សមត្ថកិច្ច​និង​ជំនាញ​ដទៃទៀត​បានត្រឹមតែ​ទទួល​របប​ឧបត្ថម្ភ​ពី​ជំនាញ​គយ ឬ​ប្រធាន​ច្រកព្រំដែន​ទ្វេភាគី​តែប៉ុណ្ណោះ គ្មាន​សិទ្ធិ​សម្រេច​អ្វី​ទេ ហើយ​មន្ដ្រី​ជំនាញ​ណា​ម្នាក់​ដែល​ហ៊ាន​កកូរកកាយ​ឬ​ជំទាស់​ជាមួយ នឹងមាន​បញ្ហា ។ សម្រាប់​ទំនិញ​ខុសច្បាប់​មួយចំនួនទៀត ដូចជា​ត្រី​ឆ្ដោ​ដែល​ឈ្មួញ​ដឹកជញ្ជូន ឆ្លងកាត់​ច្រកព្រំដែន​ជ្រៃ​ធំ​ពី​ប្រទេស​វៀតណាម​ស្ទើរ​ផ្ដាច់ មុខ​ទៅហើយនោះ សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ​បំផុត​ជាមួយ​លោក មួង ដា​រ៉ា ព្រោះ​ត្រី​ឆ្ដោ​ត្រូវបាន​ចាត់ទុកជា​ទំនិញ​ខុសច្បាប់​អាច​នាំចូល​យ៉ាង​អនាធិបតេយ្យ​ដោយ គ្រាន់តែ​បង់ប្រាក់ ឱ្យ​ជំនាញ​គយ និង​ជំនាញ​ជលផល តាមរបៀប​ពុករលួយ មិន​តម្រូវឱ្យ​ចុះ​ក្នុង​បញ្ជី​បង់ពន្ធ​ទេ គឺជា​រឿង​ងាយស្រួល​បំផុត​ដែល​ក្រុម​ឈ្មួញ អាច​រកស៊ី​ដឹកជញ្ជូន​ត្រី​ខុសច្បាប់​មកពី​ប្រទេស​វៀតណាម​កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង៕

No comments:

Post a Comment

yes