សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 25, 2012

គម្រោង​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​កំពត​ត្រូវ​ពន្យារ​ពេល​ដោយ​គ្មាន​ការ​កំណត់

120925_11
ទិដ្ឋភាព​នៅកំពង់ផែស្វយ័ត​ខេត្ត​ព្រះសីហនុ ដែល​ជាកំពង់​ផែ​អន្តរជាតិ​
ដ៏ធំ​របស់ប្រទេសកម្ពុជា។ ដោយឡែក​គម្រោង​កំពុងផែ​កំពត​​តម្លៃ​$៨០លាន​ត្រូវ​​បាន​​ពន្យា​រ​

ភ្នំពេញៈគម្រោង​សាង​សង់​កំពង់ផែ ទឹក​ជ្រៅ​នៅ​ខេត្ត​កំពត​ត្រូវ​បាន​ពន្យារ​ពេល ដោយ​មិន​បាន​កំណត់​ថា​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ពេល​ណា​ទេ ព្រោះ​ក្រុមហ៊ុន​ត្រូវ​ការ​ពេលវេលា​សម​ស្រប​ក្នុង​ការ​រៀបចំ សម្ភារ​សាងសង់​ឲ្យ​បាន​រៀប​រយ​។ នេះ​បើ​តាម​តំណាង​ក្រុមហ៊ុន។
គម្រោង​កំពង់ផែ​ថ្មី​នេះ​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ផែ​កំពត​ ដែល​មាន​ទីតាំង​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កំពត។
លោក វិញ ហួរ ប្រធាន​ក្រុមហ៊ុន​ផែ​កំពត បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ផែន​ការ​សាងសង់​កំពង់ផែ​នេះ​ត្រូវ​បាន​ពន្យារ​ពេល ដោយ​សារ​តែ​ការ​ធ្លាក់​ភ្លៀង​ច្រើន និង​សម្ភារ​សម្រាប់​សាងសង់​មិន​ទាន់​រៀបរយ​នៅ​ឡើយ។ លោក​ថា «​យើង​កំពុង​រៀបចំ​ឲ្យ​ស្រួល​បួល​សិន ហើយ​វា​ត្រូវ​ការ​មួយ​រយៈ​ពេល​ទៀត។ ខ្ញុំ​កំពុង​នៅ​ខេត្ត​កំពត និង​រៀបចំ​ជើង​ការណ៍​នៅ​ទី​នេះ​ឲ្យ​ស្រួល​បួល​។ ខ្ញុំ​មិន​ទាន់​ដឹង​ពេលវេលា​ចាប់​ផ្តើម​ទេ»។

កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​នេះ ​ប្រធាន​ក្រុមហ៊ុន​កំពង់ផែ​កំពត​បាន​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ថា ការ​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​កំពត​នឹង​ចាប់​ផ្តើម​នៅ​ខែ​ កញ្ញា ដែល​នឹង​ចំណាយ​ទឹក​ប្រាក់​៨០​លាន​ដុល្លារ​អាមេរិក។
តាម​លោក វិញ ហួរ ការ​សាងសង់​កំពង់ផែ​នេះ​នឹង​ត្រូវ​ប្រើ​រយៈពេល​១៨​ខែ។ ​តំបន់​កំពង់ផែ​កំពត​នេះ ត្រូវ​គេ​គ្រោង​រៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​រួម​មាន​ រោងចក្រ ស្បែក​ជើង ​រោង​ចក្រ​កាត់​ដេរ និង​ រោងចក្រ​ដំឡើង​រថយន្ត​ លើ​ផ្ទៃ​ដី១​ពាន់​ហិកតា ស្ថិត​ក្នុង​ឃុំ​កោះ​តូច ​ស្រុក​ទឹក​ឈូ ខេត្ត​កំពត​។
បន្ទាប់​ពី​ការ​ស្ថាបនា​រួច កំពង់ផែ​នេះ​នឹង​មាន​ជម្រៅ​ទឹក​១២​ ម៉ែត្រ ហើយ​កប៉ាល់​ដែល​ចូល​ចត​បាន​អាច​ផ្ទុក​ទម្ងន់​រហូត​ដល់​ចំនួន​២​ម៉ឺន​តោន ។
លូ គឹមឈន់ អគ្គ​នាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ​បាន​និយាយ​ថា ​ការ​ដឹក​ជញ្ជួន​ទំនិញ​តាម​កំពង់ផែ​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ភាព​ចង្អៀត​នៅ​ឡើយ​នា​ពេល ព្រោះ​ទំនិញ​ឆ្លង​កាត់​ក្នុង​មួយ​ឆ្នាំ​មាន​ចំនួន​តែ​២,៨​លាន​តោន​ប៉ុណ្ណោះ ខណៈ​ដែល​សមត្ថភាព​កំពង់ផែ​មាន​រហូត​ដល់​ទៅ​៣,៥​លាន​តោន​ក្នុង​មួយ​ឆ្នាំ។
ទោះ ជា​យ៉ាង​ណា​ក៏​ដោយ ​ការ​ស្ថាបនា​កំពង់ផែ​ថ្មី​នេះ​ក៏​ជា​ការ​រួម​ចំណែក​ដល់​វិស័យ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ដែល​ប្រកាន់​យក​ទីផ្សារ​សេរី​ផង​ដែរ ហើយ​វា​ក៏​មិន​បណ្តាល​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​លើ​ផ្នែក​សេវាកម្ម​ទេ តែ​សំខាន់​គឺ​ត្រូវ​ពង្រឹង​សេវាកម្ម​ឲ្យ​បាន​ប្រសើរ​ដល់​អតិថិជន។
អភិបាល​ខេត្ត​កំពត ​លោក ​ខូយ ​ឃុនហ៊ួរ ​បាន​ឲ្យ​ដឹង​ថា ​ខេត្ត​កំពត​ជា​ខេត្ត​ពហុ​វិស័យ​ទៅ​ថ្ងៃ​អនាគត ហើយ​កំពង់ផែ​នេះ​នឹង​មិន​ត្រឹម​តែ​បម្រើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច កម្ពុជា​នៅ​ខេត្ត​កំពត​តែ​មួយ​នោះ​ទេ តែ​វា​នឹង​បម្រើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ទាំង​មូល​ផង​ដែរ។
លោក ឃុនហ៊ួរ បាន​លើក​ឡើង​ថា​នៅ​ខេត្ត​កំពត​មាន​ឧស្សាហកម្ម​ធុនធ្ងន់​ជាច្រើន​ ដូចជា រោងចក្រ​ស៊ីម៉ងត៍ រោង​ម៉ាស៊ីន​កិន​ស្រូវ ​និង​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ជាដើម៕ 

No comments:

Post a Comment

yes