សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 25, 2012

អ្នក​ភូមិ​មាន​វិវាទ​ដី​ធ្លី​រ៉ាំរ៉ៃ បន្ត​ស្រែក​សូម​ឲ្យ​ជួយ

120925_02b
កូន​អ្នក​បឹង​កក់​ស្រែក​សូម​ឲ្យ​សហ​គមន៍​អន្តរ​ជាតិ​ជួយ​អន្ត​រា​គមន៍ដោះ​លែង​ស្ត្រី​ជាប់​ឃុំ​ទាំង​ពី​រនាក់​​​

ភ្នំពេញៈ អ្នក​ភូមិ​ជាង ​៦០ នាក់​កាលពី​ម្សិលមិញ បាន​ប្រមូល​ផ្តុំ​គ្នា នៅ​សភា​ជាតិ ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ស្ថាន​ទូត​ដាណឺម៉ាក ស្ថាន​ទូត​អាល្លឺម៉ង់ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដាក់​ញត្តិ​សុំ​ឲ្យ​មាន​ការ​ដោះលែង ស្រ្តី​ពីរ​នាក់​នៅ​សហគមន៍​បឹងកក់ និង​បុរីកីឡា ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។
ក្រុម​អ្នក​ភូមិ​ពី​សហគមន៍​ទាំង​ពីរ រួម​ជាមួយ​នឹង​កូនៗ​របស់​ពួក​គេ បាន​ប្រើ​ទិវា​រដ្ឋ​ធម្មនុញ្ញ ដើម្បី​ដាក់​ញត្តិ​របស់​ខ្លួន​ ទៅ​ការិយាល័យ​បរទេស​មួយ​ចំនួន​ ក្នុង​រាជធានី​ភ្នំពេញ ដោយ​អំពាវ​នាវ​សុំ​ជួយ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ស្រី ទឹម សាក់​មុន្នី ជា​ប្រជាជន​នៅ​សហគមន៍​បុរី​កីឡា និង​អ្នក​ស្រី យ៉ោម បុប្ផា ជា​ប្រជាជន​នៅ​សហគមន៍​បឹងកក់ ចេញ​ពី​ពន្ធនាគារ​។ នេះ​បើ​យោង​តាម​អ្នក​ស្រី ប្រាក់ សុផា តំណាង​អ្នក​បុរី​កីឡា​ដែល​បាន​ថ្លែង​កាលពី​ម្សិលមិញ។

ស្ថាន​ទូត​អង់គ្លេស អាមេរិក បារាំង​ដាណឺម៉ាក អាល្លឺម៉ង់​ អូស្រ្តាលី អឺរ៉ុប ព្រម​ទាំង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា ជាតិ ឥឡូវ​នេះ​ បាន​ទទួល​ញត្តិ​របស់​ពួក​គេ ដែល​សុំ​ឲ្យ​មាន​ការ​គាំទ្រ​ស្រ្តី​ទាំង​ពីរ​នាក់​នោះ ដែល​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ដើម​ខែ​កញ្ញា​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា ពី​បញ្ហា​ជម្លោះ​ដីធ្លី។
អ្នក​ស្រី ប្រាក់ សុផា បាន​ថ្លែង​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា ស្ថាន​ទូត​ទាំង​នោះ​ នឹង​ជួយ​យើង​។ យើង​ឈប់​ជឿ​អាជ្ញាធរ​ហើយ ពីព្រោះ​យើង​បាន​ស្នើ​សុំ​ឲ្យ​ពួក​គេ​ជួយ​ជាច្រើន​លើក​រួច​ហើយ ប៉ុន្តែ​ពួក​គេ​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ឈឺ​ចាប់​របស់​យើង​នោះ​ទេ »។
តំណាង​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ស្ថាន​ទូត​ដាណឺម៉ាក ស្ថានទូត​អាល្លឺម៉ង់ កាល​ពី​ម្សិលមិញ បាន​ទទួល​យក​ញតិ្ត​របស់​អ្នក​ភូមិ ប៉ុន្តែ​បាន​ថ្លែង​ថា ពួក​គេ​មិន​អាច​សន្យា​ស្វែងរក​ដំណោះស្រាយ​សម្រាប់​អ្នក​ភូមិ​ទាំង នោះ​ទេ។
អ្នក​ស្រី អ៊ូ ប៊ុនឡា តំណាង​ម្នាក់​ទៀត​ នៅ​សហគមន៍​បុរិកីឡា បាន​ថ្លែង​ថា ក្រុម​អ្នក​ភូមិ​សហគមន៍​ទាំង​ពីរ​ គ្រោង​នឹង​ដើរ​ដង្ហែ​ក្បួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទៀត ដើម្បី​សួរ​ព័ត៌​មាន​ អំពី​ស្រ្តី​ដែល​កំពុង​ជាប់​ឃុំ​ទាំង​ពីរ​នាក់​នោះ៕ 

No comments:

Post a Comment

yes