សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 30, 2012

ទាហាន​ថៃ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ ៦​នាក់​លួច​ដឹក​ឈើ​ខុស​ច្បាប់

migrant
ពលរដ្ឋខ្មែរត្រូវបានបញ្ជូនមកប្រទេសកម្ពុជាវិញ

ប្រ​ជា​ពលរដ្ឋ​ខ្មែរ​៦នាក់​ដែល​រួម​មាន​ទាំង​អតីត​នគរ​បាល​ក្រុង​ប៉ោយ​ម្នាក់​ផង​នោះ​ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ័​ នៅ​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ដឹក​ឈើ​ប្រណិត​ខុស​ច្បាប់​ចំនួន​២០​បន្ទះ​តាម​រថយន្ត​ពីរ​គ្រឿង​ចេញ​ពី​ខេត្ត​ស្រះ​ កែវ​ប្រទេស​ថៃ​ឆ្ពោះ​មក​ស្រុក​ខ្មែរ​តាម​ច្រក​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​។
លោក​សៅ ​វាសនា​ប្រធាន​ក្រុម​ការ​ងារ​ប្រចាំ​ច្រក​ប៉ោយ​ប៉ែត​នៃ​ការិយា​ល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-ថៃ​បាន​ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​​ថា​ទា​ហាន​ថៃ​បាន​ចាប់​ខ្លួ​ន​បុរស​ជា​ជន​ជាតិ​ខ្មែរ​ចំនួន​៦​នាក់​ បន្ទាប់​ពី​រក​ឃើញ​ ឈើប្រ​ណិត​ចំនួន​២០​បន្ទះ​នៅ​ក្នុង​រថយន្ត​ម៉ាក​វី​ហ្គោ​ចំនួន​ពីរ​គ្រឿង​នៅ​ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ដែល​មាន ចំងាយ​ ប្រហែល​ជា​១៥​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​-ថៃ​។
លោក​សៅ​ វាសនា​បាន​បញ្ជាក់​ថា​«ម្នាក់​ក្នុង​ចំណោម​បុរស​ទាំង​នោះ​ឈ្មោះ​ជីវន្ត​ដែល​ជា​អតីត​នគរ​បាល​ នៅ​ក្រុង ​ប៉ោយ​ប៉ែត​។ ពួក​គេ​បំរុង​ដឹក​ឈើ​ទាំង​នោះ​ឆ្លង​ដែន​ចូល​មក​ស្រុក​ខ្មែរ​តាម​ច្រក​ប៉ោយ​ប៉ែត​ ប៉ុន្តែ​ត្រូវ​ថៃ​ចាប់​បាន​»។

យោង​តាម​របាយការណ៍​៦ខែ​ដើម​ឆ្នាំ​២០១២​របស់​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ​បាន​អោយ​ដឹង​ថា​សមត្ថកិច្ច​ថៃ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ចូល​កាប់​ឈើ​ខុស​ច្បាប់​ចំនួន៣៨​នាក់​ របួស​១០នាក់​បាត់​ខ្លួន​០១នាក់​ និង​ចាប់​ដាក់​ពន្ធនា​គារ​ចំនួន​១៩៤​នាក់​។​លើស​ពី​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចំនួន​៦៨៦៥៩​នាក់​ត្រូវ​បាន​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​។

No comments:

Post a Comment

yes