ខ្យល់បក់ខ្លាំង ខណៈយុវជនពីរនាក់ឈរមើលជើងមេឃនៅញូវយ៉ក
ក្រុងញូវយ៉កៈមនុស្សរាប់សិបលាននាក់នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតអាមេរិកបានប្រុងប្រៀបខ្លួនរួចហើយ កាលពីថ្ងៃចន្ទដើម្បីបញ្ចៀសគ្រោះថ្នាក់ពីព្យុះសង្ឃរាសាន់ឌី ជាព្យុះយក្សដែលគេព្យាករថានឹងវាយប្រហារតំបន់មានមនុស្សរស់នៅច្រើននេះជាមួយនឹងខ្យល់បក់ខ្លាំង ជំនន់ដ៏សែនគ្រោះថ្នាក់ និងថែមទាំងបង្កឲ្យមានធ្លាក់ព្រឹលធ្ងន់ធ្ងរទៀតផង។
ព្យុះសាន់ឌីបានបោកបក់មកដល់ច្រាំងកាលពីរាត្រីថ្ងៃចន្ទ បាននាំមកនូវខ្យល់បក់ខ្លាំងចំពោះក្រុងធំៗនៅក្នុងតំបន់គោលដៅរបស់វាដែលក្នុងនោះមានបុរីញូវយ៉កក្រុងហ្វីឡាដែលហ្វៀ ក្រុងវ៉ាស៊ីនតោន ក្រុងបាល់ទីម័រ និងក្រុងបូស្តុន។
ចំណុចកណ្តាល របស់វាត្រូវបានវាយប្រហារតំបន់ញូវយ៉ករដ្ឋញូវ ជឺស៊ី ហើយបន្ទាប់មកធ្វើដំណើរទៅដីគោគឆ្ពោះទៅរដ្ឋហ្វីឡាដែលហ្វៀ និងតំបន់ជាច្រើនទៀតនៃរដ្ឋ ផិនស៊ីលវេនៀ។
ទំហំធំនៃព្យុះនេះត្រូវគេដឹងថាវាយប្រហារចាប់ពីរដ្ឋកណ្តាលអាត្លង់ទិកទៅដល់ញូវអ៊ីងគ្លែន។ ក្រុមមន្រ្តីបានព្រមានពីការដាច់ភ្លើងទូទៅរយៈពេលច្រើនថ្ងៃ។
នៅបុរីញូវយ៉ក ផ្លូវក្រោមដីរថយន្តក្រុង និងសេវារថភ្លើងត្រូវបានផ្អាកកាលពីរាត្រីថ្ងៃអាទិត្យ ហើយមនុស្សដល់៣៧៥ពាន់នាក់ ត្រូវបានគេបញ្ជាឲ្យជម្លៀសចេញពីតំបន់ទំនាប។
ថ្លែងនៅឯមជ្ឈមណ្ឌលឆ្លើយតបព្យុះរបស់រដ្ឋាភិបាលសហព័ន្ធនៅបុរីញូវយ៉ក កាលពីថ្ងៃអាទិត្យប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានហៅ«ព្យុះសាន់ឌីថាធ្ងន់ធ្ងរហើយធំ»និងបានស្នើឲ្យពលរដ្ឋស្តាប់បញ្ជារបស់អាជ្ញាធររដ្ឋនិងមូលដ្ឋានដើម្បីចៀសពីការសម្លាប់។
ប្រធានមជ្ឈមណ្ឌលព្យុះជាតិលោក រីក ណាប បានថ្លែងថា៖«វា គឺជាប្រព័ន្ធដ៏ធំមួយ។ ព្យុះនេះនឹងបង្កជាអាកាសធាតុអាក្រក់ទាំងទឹក និងខ្យល់»៕
No comments:
Post a Comment
yes