សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 29, 2012

លោក ហ៊ុន សែន បញ្ជា​ឲ្យ​កែ​សម្រួល ឬ​លុប​ចោល​ពន្ធ​លើ​លិខិត​បទដ្ឋាន

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​លុប​ចោល​លិខិត​បទដ្ឋាន​នានា ដែល​បាន​ចេញ​កន្លង​ទៅ ដើម្បី​ទារ​ពន្ធ​ប្រាក់​កម្រៃ​បន្ថែម​ពី​ប្រជា​ពលរដ្ឋ។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហៅ​ការ​សម្រេច​នេះ​ថា ជា​សញ្ញា​មួយ​ថ្មី ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ជូន​ពលរដ្ឋ។ ប៉ុន្តែ ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ចាត់​អំពើ​ពុក​រលួយ​ឲ្យ​បាន​ឆាប់​បំផុត ទើប​ពលរដ្ឋ​មាន​សេចក្ដី​សុខ​ពិត​ប្រាកដ។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល អាច​ធ្វើ​រាំង​ស្ទះ ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី និង​អាច​បង្ក​ឲ្យ​មាន​អំពើ​ពុក​រលួយ​ថែម​ទៀត។
នៅ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល នៃ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី ២៦ ខែ​តុលា ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដាក់​កំហិត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ទៀត កែ​សម្រួល ឬ​លុបចោល​នូវ​លិខិត​បទដ្ឋាន ដែល​ក្រសួង និង​ស្ថាប័ន​ទាំង​នោះ បាន​ចេញ​កាល​ពី​ពេល​កន្លង​ទៅ ស្ដីពី​ការ​យក​កម្រៃ​មិន​ចាំបាច់​នានា ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ជីវភាព​របស់​ប្រជា​ពលរដ្ឋ។
ការ​ដាក់​កំហិត​នេះ គឺ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០១២។ ប៉ុន្តែ មិន​មាន​មន្ត្រី​ណា​ម្នាក់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ពី​លិខិត​បទដ្ឋាន ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​នោះ​ទេ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​សម្របសម្រួល​បណ្តាញ​រួបរួម ដើម្បី​គណនេយ្យ​ភាព​សង្គម អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិច ប្រចាំ​នៅ​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា លោក​សូម​អបអរ​សាទរ ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី។ ប៉ុន្តែ ការ​សម្រេច​ទាំង​ឡាយ ដែល​រារាំង​ដល់​ការ​យក​កម្រៃ​ផ្សេងៗ ពី​ពលរដ្ឋ អាច​ជា​កាំបិត​មុខ​ពីរ​សម្រាប់​បំបាក់​ទឹក​ចិត្ត​មន្ត្រី​រាជការ ដែល​ប្រាក់​បៀវត្ស​ទាប និង​បង្ក​ភាព​ស្មុគស្មាញ​ដល់​ពលរដ្ឋ​ក្នុង​ការ​ស្វែង​រក​សេវា​សាធារណៈ នាំ​ឲ្យ​ពលរដ្ឋ​បង្ខំ​ចិត្ត​សូក​ប៉ាន់​មន្ត្រី ដើម្បី​បាន​ទទួល​សេវា​សាធារណៈ​ថែម​ទៀត។
លោក​បន្ត​ថា ដំណោះ​ស្រាយ​ល្អ​បំផុត គឺ​ជា​ការ​គ្រប់គ្រង​ចំណូល​ពន្ធ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​យក​ប្រាក់​លើក​ទឹក​ចិត្ត​មន្ត្រី និង​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​ឲ្យ​បាន​ប្រសើរ។ លោក សន ជ័យ បញ្ជាក់​ថា ជម្រើស​ល្អ​បំផុត រដ្ឋាភិបាល​ត្រូវ​តែ​រៀបចំ​តារាង​តម្លៃ​សេវា​សាធារណៈ​របស់​រដ្ឋ ឲ្យ​បាន​គ្រប់​ក្រសួង​មន្ទីរ​នៅ​ទូទាំង​ប្រទេស​ឲ្យ​បាន​ឆាប់​បំផុត ទើប​អាច​ទប់​ស្កាត់​អំពើ​ពុក​រលួយ និង​បង្កើន​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​បាន។
លោក សន ជ័យ៖ «អត់​មាន​ជា​រូបមន្ត​អត់​មាន​ច្បាប់​ទម្លាប់​អី​ទេ។ អ្នក​មាន​ទារ​ច្រើន​អ្នក​ក្រ​អត់​ទទួល​បាន​សេវា​អ៊ីចឹង​ទៅ។ និយាយ​រួម​ទៅ ការ​លុប​បំបាត់​ការ​យក​កម្រៃ​របស់​ពលរដ្ឋ ដែល​ទទួល​សេវា​ហ្នឹង អាច​ប៉ះពាល់​ខ្លះ​ដែរ»។
លោក សន ជ័យ បន្ត​ថា ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ជា​រឿង​ល្អ​មួយ។ ប៉ុន្តែ អ្វី​ដែល​មហា​ជន​ប្រាថ្នា​ចង់​បាន​នោះ គឺ​ប្រសិទ្ធភាព​នៃ​បទ​បញ្ជា ដែល​ផ្ដល់​ប្រយោជន៍​ជូន​ពលរដ្ឋ៕

No comments:

Post a Comment

yes